ក្មេងៗត្រូវរស់នៅ និងធ្វើការនៅក្នុងកុមារកង
(តាកែវ)ជួប រិន អាយុ៥៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រិន គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ រិន មានអាយុប្រមាណ១២ឆ្នាំ។ ក្មេងៗដែលមានអាយុប្រហាក់ប្រហែលនឹង រិន គឺត្រូវរស់នៅក្នុងកុមារកង។ អង្គការបានសង់រោងវែងមួយសម្រាប់ឲ្យក្មេងៗគេងជាជួរៗ ទល់ជើងគ្នា។ នៅក្នុងកងកុមារ មិនមានមុង ភួយ ឬខ្នើយ ត្រឹមត្រូវនោះទេ។ កុមារៗត្រូវគេង ហាលមូស...
ខ្មែរក្រហមចង់សម្លាប់ខ្ញុំដោយសារខ្ញុំមានជំងឺមិនអាចធ្វើការបាន
(ស្វាយរៀង)៖ “ប្រជាជនគ្រប់ៗរូបក្នុងរបបខ្មែរក្រហមត្រូវតែធ្វើការដើម្បីទទួលបានរបបអាហារ។ ខ្ញុំ មានជំងឺមិនអាចធ្វើការឲ្យអង្គការបានពេញលេញត្រូវបានចោទប្រកាន់ថាខ្ជិលស្ទើរតែត្រូវបាននាំយកទៅសម្លាប់ចោល”។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបដែលសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជានាពេលកន្លងមក៖ សុក សម្បត្តិ អាយុ៧២ឆ្នាំ (២០២៤) មានស្រុកកំណើត នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧១ សម្បតិ្ត បានរៀបការ និងបានមករស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រហូតដល់ពេលបច្ចុប្បន្ន។ សម្បត្តិមានបងប្អូនចំនួន៥នាក់ ស្រី២នាក់...
ពេទ្យម្នាក់ព្យាបាលប្រជាជនជាង៣០០នាក់
(រតនគិរី)៖ ជា ប៊ន មានអាយុ ៦៧ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជា ប៊ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្មែរក្រហមបានលើកឡើងថា ខ្មែរក្រហមធ្វើបាបប្រជាជនខ្មែរទូទៅស្ទើរតែគ្រប់ទីកន្លែង។ គាត់គឺជាអ្នកដែលត្រូវបានខ្មែរក្រហមជម្លៀសនៅឆ្នាំ១៩៧៣ ចេញពីខេត្តកំពង់ចាម។ គាត់ធ្វើការនៅក្នុងកងចល័ត ដែលខ្មែរក្រហមបានឲ្យគាត់ធ្វើពលកម្មទាំងយប់ទាំងថ្ងៃ និងចែករបបអាហារមានតែបបររាវ។ គាត់បានបញ្ជាក់ថា បបរមួយខ្ទះត្នោតមានតែអង្ករចំនួន៥កំប៉ុងប៉ុណ្ណោះ...
លើកទីមួយដែលខ្ញុំត្រូវបានសម្ភាសន៍អំពីជីវិតនៅក្នុងរបបខ្មែរក្រហម
(រតនគិរី)៖ ម៉ុក ឈុនឡេង មានអាយុ៧២ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ឈុនឡេង ជាសេនាជនដឹកជញ្ជូនអំបិលនៅខេត្តក្រចេះ។ នៅឆ្នាំបន្ទាប់គាត់បានបួសជាព្រះសង្ឃ។ ក្រោយមក ខ្មែរក្រហមបានចាប់គាត់ផ្សឹក និងបញ្ជាឲ្យគាត់លើកទំនប់ ធ្វើសំណង់ដោយលាយស៊ីម៉ង់សម្រាប់ធ្វើទំនប់ និងទ្វារទឹក។ បន្ទាប់មកខ្មែរក្រហមចាត់តាំងឲ្យគាត់មកធ្វើការជាកងចល័តតំបន់ ដោយធ្វើពលកម្មពីព្រឹកម៉ោង៤ទៀបភ្លឺ ដូចជាការជម្រះស្មៅ ធ្វើស្រែចម្ការរហូតដល់ម៉ោង១១យប់អធ្រាត្រ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។ អស់រយៈពេលប៉ុន្មានខែក្រោយមកទៀត ឈុនឡេង...
ការបំផុសបំផុលរបស់ខ្មែរក្រហម
(រតនគិរី)៖ ពេជ្រ សុនសន មានអាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិអារក្សត្នោត ឃុំអារក្សតោ្នត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុនសន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលចូលព្រៃនិងធ្វើចលនាតស៊ូតាំងពីឆ្នាំ១៩៧២។ សុនសន បានវាយសម្រុកចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ គាត់ត្រូវបានខ្មែរក្រហមបំផុសឲ្យខឹងនិងស្អប់អាមេរិកាំងអំពីរឿងទម្លាក់គ្រាប់បែក។ ក្រោយពេលចូលទីក្រុងភ្នំពេញ គាត់ត្រូវបន្តហ្វឹកហាត់នៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់មកធ្វើការងារស្រែចម្ការរហូតដល់យប់អធ្រាត្រនៅតំបន់ឃ្មួញ និងកប់ស្រូវដល់ឆ្នាំ១៩៧៩។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ...
សុំបាយដើម្បីឲ្យប្អូនហូប
(រតនគិរី)៖ ឃឹម ម៉ារ៉ុង មានអាយុ ៦១ឆ្នាំ ជាកសិករដែលមានស្រុកកំណើតនិងរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឪពុករបស់ម៉ារ៉ុង គឺជាអតីតមេស្រុក ដែលចេះនិយាយភាសាបារាំង និងវៀតណាម។ នៅសម័យខ្មែរក្រហម ឪពុករបស់គាត់បានលាក់បាំងប្រវតិ្តរូបរហូតដល់គាត់បានបាត់បង់ជីវិតដោយសារជំងឺ។ នៅសម័យនោះ ឃឹម ម៉ារ៉ុង ត្រូវបានចាត់តាំងជាប្រធានក្រុមកុមារ ដែលជួនកាលគ្រូរបស់គាត់បានអនុញ្ញាតឲ្យគាត់បង្រៀនជំនួសទៅដល់សមាជិកក្រុម។ សៀវភៅមួយក្បាលត្រូវបានកាត់ផ្តាច់ជាពីរសម្រាប់ប្រើប្រាស់ដោយមនុស្សពីរនាក់។ ក្រៅពីការរៀនសូត្រនៅតាមព្រៃ ក្រុមកុមារត្រូវបានខ្មែរក្រហមបញ្ជាឲ្យលីសែង កាប់គាស់ និងរែកដីសម្រាប់លើកទំនប់ជាដើម។...
កូនហូបកុំឲ្យគេឃើញ
(រតនគិរី)៖ កែវ សាលីម មានអាយុ៥៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ កែវ សាលីម កើតនៅឆ្នាំ១៩៧១។ សម័យខ្មែរក្រហមចាប់ផ្តើមពីឆ្នាំ១៩៧៥ គាត់បានចងចាំថា កាលនៅពីតូចម្តាយរបស់គាត់ត្រូវទៅបុកស្រូវ ចំណែកឯគាត់ត្រូវរងចាំនៅផ្ទះ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រង ឲ្យទៅនៅតាមសហករណ៍ភូមិត្រពាំងក្រហម។ នៅទីនោះ ខ្មែរក្រហមបានចែកផ្ទះឲ្យរស់នៅ ដែលមានចន្លោះប្រហែលដបម៉ែត្រមានផ្ទះឈើតូចៗ ដែលនៅ ជាប់ៗគ្នា។ បងប្រុសរបស់គាត់ត្រូវបានខ្មែរក្រហមឲ្យទៅឃ្វាលគោ។ នៅពេលលឺសម្លេងជួង...
បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ថ្លែងថា “គាត់បានក្លាយខ្លួនជាកូនកំព្រារហូតដល់សព្វថ្ងៃ ដោយសារតែឪពុកបានស្លាប់ដោយសារតែគ្មានអាហារហូបក្នុងរបបខ្មែរក្រហម”។ រិន មុន្នី អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មុន្នី មានឪពុកឈ្មោះ ប៉ុក រិន និងម្តាយឈ្មោះ អ៊ិន យ៉ន។ មុន្នី...
សាច់ញាតិស្លាប់ដោយសារតែជាកងទ័ពក្នុងរបប លន់ នល់ និងខ្មែរក្រហម
(ព្រៃវែង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់និយាយថា សង្គ្រាមបានសម្លាប់ បង៣នាក់ ឪពុក និងប្តី របស់គាត់ ដោយសារតែ បងៗ និងឪពុកជាអតីតទាហាន លន់ នល់ ចំណែកប្តីជាពេទ្យយោធាខ្មែរក្រហម។ សង្គ្រាមបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេស និងបន្សល់ទុកនូវទុក្ខសោកព្រមទាំងសេចក្តីព្រាត់ប្រាសសាច់ញាតិគ្រួសារ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ អុត អូត អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហមស្ថានភាពរស់នៅរបស់ អូត...
ពិការភ្នែកក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ “គ្រាប់មីនក្នុងរបបខ្មែរក្រហមបានបណ្តាលឲ្យខ្ញុំពិការភ្នែកទាំងសងខាង និងបានធ្លាក់ខ្លួនសុំលុយប្រជាជនតាមផ្លូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ” អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ឈ្មោះ ឃុន សារិត បានលើកឡើង។ ឃុន សារិត អាយុ៥៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាអ្នកជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួចក្នុងភូមិ ដើម្បីសុំលុយពីអ្នកដំណើរតាមផ្លូវសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ សារិត មានឪពុកឈ្មោះ ណាវ ឃិត និងម្តាយឈ្មោះ ពៅ ណូយ។...
ពិការម្រាមដៃដោយសារគ្រាប់មីន
(ស្វាយរៀង)៖ “របបខ្មែរក្រហមបានបន្សល់ទុកការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃដល់រូបខ្ញុំរហូតដល់សព្វថ្ងៃ។” នេះគឺជាការលើកឡើងរបស់អ្នករស់រានមានជីវិតម្នាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឈ្មោះ តេង ធឿន អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃធំ ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធឿន មានឪពុកឈ្មោះ សឹង រុន និងម្តាយឈ្មោះ តិល សន។ គាត់...

