Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

គ្មានសេចក្តីមេត្តា

(រតនគិរី)៖  និក យយ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរៀបរាប់ថា ការរស់នៅក្នុង​របបខ្មែរក្រហមមានការលំបាក ដោយសារការហូបចុកមិនគ្រប់គ្រាន់ ដែល​ហូបទៅតាមការកំណត់របស់អង្គការ។ ចំពោះការងារប្រចាំថ្ងៃវិញ គឺធ្វើពលកម្មដោយហួសកម្លាំងទាំងយប់ទាំងថ្ងៃ។ សម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវដាក់ជារបស់សមូហភាព ចំពោះអ្នកដែលបដិសេធ អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ នៅភូមិឡាមើយ ភូមិត្រាក់ និង​ភូមិតាវែង។ នៅឆ្នាំ...

អ្នកផ្សំថ្នាំ

(រតនគិរី)៖ ដាំ ជឿវ មានអាយុ ៧០ ឆ្នាំ រស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅក្នុងរបបខ្មែរក្រហម ជឿវ បានត្រូវរស់នៅតាមសហករណ៍រួមគ្នា និងធ្វើការរួមដោយលំបាក។ ជឿវ ត្រូវលើក​ទំនប់ និងភ្លឺស្រែពីព្រលឹមទល់ព្រលប់ ដោយចាប់ផ្តើម​ពីម៉ោង៥ព្រឹក រហូតដល់៦ល្ងាច និងសម្រាកតែនៅម៉ោង ១២ ថ្ងៃត្រង់ប៉ុណ្ណោះ។ ជឿវ ត្រូវរស់នៅដោយរំពឹងក្នុងមួយថ្ងៃអាហារពីរពេល...

របបដ៏សាហាវឃោរឃៅជាងគេ

(រតនគិរី)៖  ឆាក ប៊ិច អាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ប៊ិច គឺជាជនជាតិដើមភាគតិចកាវែត។ គាត់បានបន្តថា នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការហួសកម្លាំង ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងការហូបចុកមិនគ្រប់គ្រាន់។ នៅសម័យនោះ ឆាក ប៊ិច រស់នៅតាមសហករណ៍ជាក្រុមៗ នៅស្រែណងដានអស់រយៈពេលប្រហែលជិត ៣ឆ្នាំ។ ប៊ិច...

ក្រោមក្រសែភ្នែកកងឈ្លប

(រតនគិរី)៖  តិញ តឿច មានអាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ដំបូងខ្មែរក្រហមបានបង្កើតសហករណ៍នៅស្រែណង​ដាន ដោយត្រូវធ្វើពលកម្ម និងទទួលទានអាហារដែលអង្គការរៀបចំ គឺបបរលាយជាមួយដើមចេក ក្នុងមួយនាក់ទទួលបានមួយចានតូចប៉ុណ្ណោះ។ ប្រជាជនក្នុងភូមិតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ។ តឿចមានសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ ដែលកាត់ចេញពីសំពត់ចាស់ដែលគេចែកឲ្យ នៅពេលដើរទៅជីកដំឡូងជាមួយប្អូនរបស់គាត់។ មួយសម្រាប់សម្រាប់ពាក់ធ្វើការពេលថ្ងៃ និងមួយសម្រាប់ទៀតសម្រាប់ពាក់ពេលយប់។ គាត់ត្រូវធ្វើស្រែពីព្រលឹមទល់ព្រលប់ដោយបរិភោគមិនគ្រប់គ្រាន់ដោយក្នុងមួយថ្ងៃទទួល​បាន​តែអាហារពីរពេល និងគ្មានពេលសម្រាកបានគ្រប់គ្រាន់។ សម្រាប់អ្នកដែលមិនហូបបាយ អាចត្រូវបានខ្មែរក្រហមសង្ស័យថាបានលួចហូបមុន...

វង្វេងក្នុងព្រៃ

(រតនគិរី)៖  តាស់ ដ្រៀត មានអាយុ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានចាប់ផ្ដើមធ្វើពលកម្មដោយធ្វើស្រែប្រវាស់ដៃនៅស្រែណងដាន។ មួយឆ្នាំក្រោយមក ដ្រៀតត្រូវបានផ្លាស់ប្តូរទៅរស់នៅស្រែណាង៉ាម ដោយដឹកជី ជួនកាលដ្រៀតត្រូវដើររកផេះ សម្រាប់យកទៅផ្សំធ្វើជី        និងរៀនសូត្របានបន្តិចបន្តួចនៅពេលថ្ងៃត្រង់ ដែលគ្រូបង្រៀននោះឈ្មោះ ត។ ត ជាប្រធានក្រុម គាត់ក៏ត្រូវធ្វើការដូចដ្រៀតដែរ។ ដ្រៀត ត្រូវដើរប្រមូលលាមកសត្វ និងមនុស្ស...

បបរទឹក

(រតនគិរី)៖ ប្លាង ចាន់ មានអាយុ៦៥ឆ្នាំ ជាកសិកររស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ ជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហមចាន់បានរស់នៅតាមសហករណ៍ និងធ្វើការតាមកងចល័តពីភូមិកងណង ទៅដល់ភូមិហាត់ប៉ក់ និងពីភូមិកោះពាក្យ ទៅដល់ភូមិអូរតាង។ នៅអូរតាង ចាន់បានលើកទំនប់ប្រឡាយទាំងយប់ទាំងថ្ងៃ ក្នុងម្នាក់ត្រូវជីកឲ្យបានទំហំមួយម៉ែត្រកន្លះ ទើបទទួលបានបាយសម្រាប់ហូប។ ក្នុងកងរបស់គាត់ សមាជិកខ្លះត្រូវដើររកដំឡូងព្រៃ និងបន្លែដែលបរិភោគបាននៅក្នុងព្រៃ។ នៅពេលម៉ោងបាយ គេបានវាយមិន (សំដៅទៅលើឧបករណ៍ម៉្យាងដែលហៅថា...

បាត់បង់ជីវិតដោយសារពុលក្តួច

(រតនគិរី)៖  ប្លូប ក្លម មានអាយុ៧២ឆ្នាំ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃ ក្លម ប្រកបមុខរបរជាប្រជាកសិករ។ នៅសម័យខ្មែរក្រហម ក្លម គឺជាអ្នកធ្វើការងារនៅផ្ទះបាយ ដោយធ្វើការងារមិនច្រើនប៉ុន្មាននោះទេ។ ក្លម ក៏បានធ្លាប់ឆ្លងកាត់ការប្រជុំ និងការបណ្ដុះបណ្ដាលអំពីវិធីធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយផងដែរ។ គាត់បានចាប់ផ្ដើមការងារតាំងពីការបង្កើតសហករណ៍នៅភូមិរ៉ក និងភូមិឡាឡៃ។ ក្លម រស់នៅស្រែណងដានអស់រយៈពេលប្រហែលជា ២ ទៅ...

ដឹកជញ្ជូនស្រូវទាំងកូនខ្ចី

(រតនគិរី)៖  គឿន ភើត អាយុ ៩០ ឆ្នាំ សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងអំណាច បងថ្លៃរបស់ គឿន ភើត ត្រូវបានឃុំឃាំងនៅក្នុងគុក។ គាត់បានទៅតស៊ូជាមួយ តាឈួល តាប្លូម និង តាឌឿ សម្រាប់ការដោះលែងបងថ្លៃឈ្មោះ តាថួម។ ភើត តែងតែយកអាហារទៅឲ្យតាថួម...

ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អុជ អឿន មានអាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបសង្គមរាស្រ្តនិយម អឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន។ ឆ្នាំ១៩៧១ គាត់បានរៀបការនៅភូមិព្រៃកំពែង និងមានកូនមួយ។ ក្នុងរបប នល់ នល់ អឿន បានឃើញក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។...

អ្នកគ្រប់គ្រងរោងបាយនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ប្រាជ្ញ ថន ជាកសិករ មានអាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ ថន មានបងប្អូនប្រាំពីរនាក់ស្លាប់ក្នុងរបបខ្មែរក្រហមបីនាក់។ នៅអំឡុងពេលផ្តល់បទសម្ភាសន៍ ថន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានចូលរៀននៅឆ្នាំ១៩៥៧ នៅបឋមសិក្សាជិតភូមិព្រៃកណ្តៀង និងបានបន្តការសិក្សារហូតដល់ថ្នាក់ទីប្រាំពីរ ​បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្តាយ ដោយសារតែជីវភាពខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរ​ដោយ​សារតែត្រូវប្តូរសាលាឆ្ងាយពីផ្ទះ។ ឆ្នាំ១៩៧០-១៩៧៥ ថន បានឃើញទាហានខ្មែរក្រហម...

កុមារត្រូវជួយធ្វើការដើម្បីទទួលបានរបបអាហារ

(ព្រៃវែង)៖ យ៉ុន យាត់ មានអាយុ៥៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានបងប្អូនប្រាំពីរនាក់។ នៅសម័យ លន់ នល់ យាត់ បានឃើញក្នុងភូមិមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាមរវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ព លន់ នល់។ គាត់ និងប្រជាជនក្នុងភូមិបានរត់គេចទៅពូននៅភូមិស្តៅ និងតំបន់ព្រៃនៅជិតៗ​ដើម្បីគេចពីការទម្លាក់គ្រាប់បែកដែលគាំទ្រ លន់ នល់។ ថ្ងៃមួយអំបែងគ្រាប់បែកបានធ្លាក់ចំគ្រួសារគាត់ដែលកំពុងតែពូននៅក្នុងរណ្តៅត្រង់សេបានបណ្តាលឲ្យឪពុក​របស់គាត់ទទួលរងរបួស។...

Solverwp- WordPress Theme and Plugin