គាំ ម៉ាឡៃ៖ ខ្មែរក្រហមកសាងខ្ញុំពីរដង
(កណ្ដាល)៖ គាំ ម៉ាឡៃ ភេទស្រី មានអាយុ ៦៩ឆ្នាំ។ ម៉ាឡៃ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉ាឡៃ មានឪពុកឈ្មោះ គាំ រិន, ម្ដាយឈ្មោះ ឌុច មាំ និងមានបងប្អូនចំនួន៦នាក់។ ម៉ាឡៃ មានកូនចំនួន៦នាក់។ នៅឆ្នាំ១៩៦១ ម៉ាឡៃ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយមក...
ង៉ែត នឿន៖ “មិនគួរដល់ថ្នាក់ហ្នឹងសោះ”
(កណ្ដាល)៖ ង៉ែត នឿន ភេទស្រី មានអាយុ ៨៤ឆ្នាំ។ នឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នឿន មានភូមិកំណើតនៅភូមិស្លាប់លែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នឿន មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ គឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ នឿន មានកូនទាំងអស់ចំនួន៧នាក់...
ឈុន អឿន៖ កងជីវភាពភូមិបឹងទង
(កណ្ដាល)៖ ឈុន អឿន អាយុ ៧១ឆ្នាំ ជាអតីតគ្រូបង្រៀន រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានទីកន្លែងកំណើតនៅភូមិដងរំចេក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានឪពុកឈ្មោះ ឈុន សឿន, ម្ដាយឈ្មោះ នូ នន់ និងមានបងប្អូនចំនួន១៣នាក់ ក្នុងនោះមានស្រី៦នាក់។ នៅរបបសង្គមរាស្ត្រនិយម...
ហ៊ល ធី៖ “មិត្តហ្នឹងស៊ីរូងផ្ទៃក្នុង”
(កណ្ដាល)៖ ហ៊ល ធី ភេទប្រុស មានអាយុ ៦២ឆ្នាំ។ ធី ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ធី មានទីកន្លែងកំណើតនៅភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ធី មានឪពុកឈ្មោះ នូ ហ៊ល, ម្ដាយឈ្មោះ ទិត គុម និងមានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រី៥នាក់។...
សន យ៉ុម៖ “យំរកអី”
(កណ្ដាល)៖ សន យ៉ុម ភេទស្រី មានអាយុ ៦៣ឆ្នាំ។ យ៉ុម ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ុម មានភូមិកំណើតនៅភូមិត្រពាំងផ្លុង និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីកុមារភាព យ៉ុម បានឈប់រៀនត្រឹមថ្នាក់ទី៣ ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ។ នៅរបបខ្មែរក្រហម យ៉ុម បានបាត់បង់ឪពុកម្ដាយរបស់គាត់ និងបងប្អូនរបស់គាត់៣នាក់។ នៅរបបសាធារណរដ្ឋខ្មែរ ពូរបស់យ៉ុម...
សួង ជោត៖ ចងកម្មចងពៀរ
(កណ្ដាល)៖ សួង ជោត ភេទប្រុស មានអាយុ ៧០ឆ្នាំ។ ជោត ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជោត មានភូមិកំណើតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជោត មានកូនចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់។ នៅឆ្នាំ១៩៦៤ ជោត បានឈប់រៀនត្រឹមថា្នក់ទី១០ចាស់។ ជោត បានទៅជួយឪពុកម្ដាយធ្វើស្រែចម្ការ។ ក្រោយមក...
ឃុន ម៉េងគាង៖ សម្របតាមសង្គម
(កណ្ដាល)៖ ឃុន ម៉េងគាង ភេទស្រី មានអាយុ ៦៨ឆ្នាំ។ ម៉េងគាង ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉េងគាង មានភូមិកំណើតនៅភូមិចិនកោះ ឃុំអន្លង់ស្វាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉េងគាង មានឪពុកឈ្មោះ ហី ឃុន, ម្ដាយឈ្មោះ អ៊ូច ស៊ីម និងមានបងប្អូនចំនួន២នាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម...
សៀន ប៉ុន៖ ខាំមាត់អត់ធ្មត់
(កណ្ដាល)៖ សៀន ប៉ុន ភេទស្រី មានអាយុ ៦៥ឆ្នាំ។ ប៉ុន រស់នៅ និងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប៉ុន មានឪពុកឈ្មោះ សៀន, ម្ដាយឈ្មោះ យន់ និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៤នាក់។ នៅរបប លន់ នល់ ប៉ុន មិនបានរៀនសូត្រនោះទេ ដោយសារការបាញ់ផ្លោងរវាងកងទ័ពខ្មែរក្រហម...
អៀ ស៊្រុន៖ សល់តែផេះ
(កណ្ដាល)៖ អៀ ស្រ៊ុន មានអាយុ ៧៩ឆ្នាំ។ ស្រ៊ុន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រ៊ុន មានភូមិកំណើតនៅភូមិក្បាលជ្រូក ដែលពីមុនស្ថិតក្នុងឃុំក្រាំងម្កាក់។ កាលពីកុមារភាព ស្រ៊ុន បានឈប់រៀនត្រឹមថ្នាក់ទី៣ ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ និងឡើងត្នោត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ស្រ៊ុន បានរៀបការ និងមានកូនចំនួន៣នាក់ (បច្ចុប្បន្នគាត់មានកូនទាំងអស់ចំនួន៦នាក់)។ ស្រ៊ុន និយាយថា...
ណុប យ៉ន៖ ជីវិតសាច់ញាតិនៅភូមិទ្រា
(កណ្ដាល)៖ ណុប យ៉ន ភេទប្រុស មានអាយុ ៧១ឆ្នាំ។ យ៉ន ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ន មានភូមិកំណើតនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ន មានបងប្អូនចំនួន៥នាក់។ នៅរបបសង្គមរាស្ត្រនិយម យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី៨ (សង្គមចាស់) និងក្រោយមកគាត់បួស។ មិនយូរប៉ុន្មាន ឪពុកម្ដាយរបស់យ៉ន...
ផៃ ពៅ៖ “អត់មានម្ដាយហៅនឹងគេ”
(កណ្ដាល)៖ ផៃ ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ពៅ ជាកសិករ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពៅ មានបងប្អូនចំនួន៥នាក់។ កាលពីកុមារភាព ពៅ បានរៀនសូត្រនៅសាលាវត្តទួលសង្កែ រយៈពេលមួយខែ។ នៅរបបខ្មែរក្រហម ពៅ បានបាត់បង់ឪពុកម្ដាយ និងបងរបស់គាត់ម្នាក់។ នៅឆ្នាំ១៩៧៥...

