កងចល័តនារី

(កណ្ដាល) គង់ យ៉េត អាយុ៧០ឆ្នាំ រស់នៅភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នៅឆ្នាំ១៩៧២ យ៉េត បានរៀបការជាមួយប្ដីរបស់គាត់ និងមានកូនម្នាក់។ នៅក្នុងឆ្នាំ១៩៧៣ យ៉េត បានលែងលះជាមួយប្ដីរបស់គាត់ ហើយគាត់បានផ្លាស់ប្ដូរទីលំនៅទៅទីក្រុងភ្នំពេញ។
យ៉េត បាននិយាយថា នៅក្នុងរបបនោះ អង្គការបានបង្ខំឱ្យគាត់រៀបការជាមួយនឹងប្ដីដែលគាត់គាត់ធ្លាប់លែងលះនោះម្ដងទៀត។ យ៉េត បានប្រកែកមិនព្រមយកនោះទេ ប៉ុន្តែអង្គការនៅតែផ្សំផ្គុំឱ្យ។ នៅក្នុងរបបខ្មែរក្រហម យ៉េត មានអាយុ២០ឆ្នាំ។ អង្គការបានចាត់តាំងឱ្យ យ៉េត ធ្វើការងារនៅក្នុងកងចល័តនារី វរៈ៣។ អ្វីដែល យ៉េត ចងចាំមិនអាចភ្លេចបាននៅក្នុងរបបខ្មែរក្រហម គឺជាការបង្ខំឱ្យធ្វើការងារហួសកម្លាំង និងឱ្យធ្វើការងារទាំងមានជំងឺ។ ម្យ៉ាងវិញទៀតនោះ គឺការសម្លាប់មនុស្សដោយគ្មានមូលហេតុ។
អង្គការបានដាក់សម្ពាធ និងបង្ខំឱ្យស្ត្រីម្នាក់បែកបាក់ជាមួយស្វាមីរបស់ខ្លួនកាលពីអំឡុងឆ្នាំ១៩៧៨។ យ៉េត បានរៀបរាប់ថា អង្គការបានបំបែកប្ដីប្រពន្ធឱ្យទៅរស់នៅកន្លែងផ្សេងៗគ្នា។ បន្ទាប់មក អង្គការបានរៀបចំឱ្យគាត់រៀបការជាមួយបុរសម្នាក់ទៀត ទោះបីជាគាត់ពុំមានចិត្តចង់បានក៏ដោយ។ ពេលអង្គការឱ្យហូបចុក និងរស់នៅប្រចាំថ្ងៃ គឺមានការបែងចែករបបអាហារយ៉ាងតឹងរ៉ឹង។ យ៉េត បានបញ្ជាក់ថា អង្គការតែងតែឃ្លាំមើល និងមិនអនុញ្ញាតឱ្យមានសេរីភាពផ្ទាល់ខ្លួននោះឡើយ។ មិនតែប៉ុណ្ណោះ អង្គការក៏បានបញ្ជូនក្រុមការងារឱ្យមកពិនិត្យ និងចាត់ចែងរាល់សកម្មភាពក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប។
ទោះបីជាឆ្លងកាត់ការលំបាក និងការបំបែកបំបាក់យ៉ាងណាក្ដី យ៉េត នៅតែចងចាំនូវរឿងរ៉ាវឈឺចាប់ទាំងនោះយ៉ាងច្បាស់។ ក្រោយពេលប្រទេសជាតិទទួលបានសន្តិភាព ទើបគាត់មានឱកាសបានជួបជុំជាមួយប្ដីដើមរបស់គាត់វិញ បន្ទាប់ពីត្រូវអង្គការបង្ខំឱ្យឃ្លាតឆ្ងាយពីរគ្នារយៈពេលជាច្រើនឆ្នាំ។
សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







