មួយពេលហូបបបរមួយវែក
(កណ្ដាល) ឃីម លីស អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លីស ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានចែករំលែកនូវសាច់រឿងប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា/អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម៖ នៅក្នុងឆ្នាំ១៩៧០ នៅក្នុងតំបន់ដែល លីស រស់នៅមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ បណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងការព្រាតប្រាស់សមាជិកគ្រួសារ។ បន្ទាប់មកឈានចូលដល់របបខ្មែរក្រហម លីស មិនបានរស់នៅជុំជាមួយនឹងឪពុកម្ដាយឡើយ ត្រូវ។ ចំពោះការរស់នៅគឺផ្លាស់ប្ដូរតាមការចាត់តាំងរបស់អង្គការ។ នៅក្នុងរបបនោះ អង្គការបានចាត់តាំងឱ្យ លីស...
អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់
(កំពង់ធំ) ប៉ែន ចាន់ អាយុ៦១ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ ចាន់ មានជំងឺសន្លាក់ដៃជើងដែលកើតឡើយដោយសារតែការធ្វើការងារហួសកម្លាំងតាំងរបបខ្មែរក្រហម។ កន្លងមក ចាន់ ធ្លាប់បានទៅពិនិត្យនៅមន្ទីរពេទ្យខេត្តម្តង ពេលនោះពេទ្យប្រាប់ថាមានជំងឺពុកឆ្អឹង។ ចាន់ បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា ការរស់នៅក្នុងរបបខ្មែរក្រហម មានការពិបាកនិងគ្មានសេរីភាពអ្វីទាំងអស់។ ចាន់ បានបញ្ជាក់ថា នៅឆ្នាំ១៩៧៥ ក្នុងតំបន់របស់គាត់មិនទាន់មានការពិបាកខ្លាំងទេ គឺនៅក្រុមប្រវាសដៃ...
រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចកាលពីរបបខ្មែរក្រហម
(ត្បូងឃ្មុំ) មិន សារ៉ែន មានអាយុ៦០ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវដែល សារ៉ែន ចងចាំមិនភ្លេចកាលពីរបបខ្មែរក្រហម គឺការហូបបាយរួម ហើយមិនមានបាយហូបឡើយ គឺមានតែបបរ។ សារ៉ែន បានរៀបរាប់ថា ឪពុករបស់គាត់ស្រលាញ់កូនណាស់ ហ៊ានសុំអង្ករអង្គការ ដើម្បីដាំបាយឱ្យកូនហូប ព្រោះខ្លាចកូនឃ្លាន។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងស្រុកភូមិ។ នៅក្នុងឆ្នាំនោះ សារ៉ែន...
នៅតែទ្រាំដើម្បីជីវិត
(ព្រះវិហារ) ជួន ឃៀង មានអាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងចន្លោះឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ ឃៀង បានបួសជាព្រះសង្ឃ។ ឃៀង មានបងប្អូនបង្កើតចំនួន៥នាក់ ដែលសុទ្ធសឹងតែជាប្រុសទាំងអស់។ ជាអកុសល នៅក្នុងរបបខ្មែរក្រហម ឃៀង បានបាត់បង់ប្អូនប្រុសម្នាក់។ ចូលដល់ឆ្នាំ១៩៧០ ឃៀង គឺជាពលរដ្ឋធម្មតាធ្វើការងារស្រែចម្ការ ដែលឆ្លងកាត់ការធ្វើការងារយ៉ាងលំបាកបំផុត។ ភូមិដែល...
អង្គការឱ្យសម្រាកមួយខែក្រោយសម្រាលកូន
(ព្រះវិហារ) ង៉ិន រឹម មានអាយុ៧៤ឆ្នាំ រស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧០ រឹម រស់នៅភូមិបុះ បានរៀបការនិងមានកូនចំនួន២នាក់។ ក្នុងអំឡុងឆ្នាំនោះ ខ្មែរក្រហមចាប់ផ្តើមចូលមកដល់ភូមិរបស់ប្រជាជន ប៉ុន្តែមិនទាន់មានឥទ្ធិពលក្នុងការរៀបចំផ្លាស់ប្ដូរស្ថានភាពនៅក្នុងភូមិនៅឡើយទេ។ លុះឈានចូលដល់ឆ្នាំ១៩៧២ ខ្មែរក្រហមចាប់ផ្តើមមានអំណាចគ្រប់គ្រង និងរៀបចំឱ្យមានការហូបរួម ស្នាក់នៅរួម ព្រមទាំងធ្វើការងាររួម។ ពេលនៅភូមិបុះ រឹម បានចុះធ្វើស្រែព្រមទាំងលើកទំនប់ធម្មតាដូចប្រជាជនដទៃទៀត។ រឹម បាននិយាយថា...
សំពះព្រះប៉ះស៊ីម៉ងត៍ សំពះលោកសង្ឃប៉ះកូនអ្នកស្រុក
(ព្រះវិហារ) ប្រាក់ ភួង មានអាយុ៦៨ឆ្នាំ និងមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ភួង បានចែករំលែកអំពីសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជានៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖ នៅក្នុងឆ្នាំ១៩៧០ ភួង បានទៅបួសធ្វើជាព្រះសង្ឃបាត់អស់រយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ១៩៧៤។ ការលាចាកសិក្ខាបទរបស់ ភួង មិនមែនស្ម័គ្រចិត្តនោះទេ ព្រោះអង្គការបានចាប់ផ្សឹក។ អង្គការបានគិតថាសំពះព្រះប៉ះស៊ីម៉ងត៍ សំពះលោកសង្ឃប៉ះកូនអ្នកស្រុក។ កាលនៅជាព្រះសង្ឃ ភួង មិនបានសុខសាន្តទេ ព្រោះត្រូវធ្វើស្រែ...
នាំឪពុកទៅធ្វើស្បែកគោ ប៉ុន្តែការពិតយកទៅសម្លាប់
(ព្រះវិហារ) នូ សារុំ បច្ចុប្បន្នមានអាយុ៦៦ឆ្នាំ មានទីលំនៅរស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងឆ្នាំ១៩៧៥ អង្គការបានចាប់បង្ខំជម្លៀស សារុំ ចេញពីភូមិកំណើតឈ្មោះភូមិដំណាក់សង្កែ សង្កាត់ព្រែកម្ពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើដំណើរឆ្ពោះមកកាន់ខេត្តព្រះវិហារ។ សារុំ បានធ្វើដំណើរមកដល់ភូមិពោធិ៍ទាបនៅឆ្នាំ១៩៧៦ ពេលមកដល់ភ្លាម អង្គការបានបញ្ជាឱ្យសាងសង់ផ្ទះស្នាក់នៅទីនោះ ប៉ុន្តែការរស់នៅទីនោះមិនបានយូរប៉ុន្មានទេ អង្គការបានបន្តការជម្លៀស សារុំ បន្តដំណើរទៅភូមិថ្មីមួយទៀត (មិនចាំឈ្មោះ)។...
ប្រធានយោធានៅស្រុកជាំក្សាន្តក្នុងរបបខ្មែរក្រហម
(ព្រះវិហារ) ណែម ថុន មានអាយុ៧២ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងឆ្នាំ១៩៧០ ថុន បានរស់នៅជាមួយនឹងឪពុកម្តាយនៅឡើយ។ លុះចូលដល់ឆ្នាំ១៩៧១ គាត់បានស្ម័គ្រចិត្តចូលធ្វើជាយោធាប្រចាំស្រុកជាំក្សាន្ត។ នៅក្នុងឆ្នាំដដែលនោះមានការទម្លាក់គ្រាប់បែកជាច្រើន ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិព្រមទាំងបណ្តាលឱ្យងាប់សត្វពាហនៈជាច្រើនក្បាល។ នៅក្នុងព្រឹត្តិការណ៍នោះគ្មានមនុស្សស្លាប់ទេ ព្រោះការទម្លាក់គ្រាប់បែកធ្វើឡើងតែក្នុងព្រៃ។ ម្យ៉ាងទៀតអ្នកភូមិមិនសូវបាននៅផ្ទះទេ គឺអ្នកភូមិតែងតែចេញទៅធ្វើការងារនៅតាមស្រែ។ របបខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេស នៅឆ្នាំ១៩៧៥ ពេលនោះ ថុន មានអាយុ២៧ឆ្នាំ និងនៅបន្តធ្វើជាយោធាដដែល។...
យោធាខ្មែរក្រហមបានភ្ជង់កាំភ្លើងឱ្យខ្ញុំចេញពីទីក្រុង
(កណ្ដាល) អុជ ឆុន មានអាយុ៧៧ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅក្នុងឆ្នាំ១៩៧០ ឆុន មានអាយុ២២ឆ្នាំ។ ឆុន បានរៀបការជាមួយប្តីដែលបម្រើការជាទាហាន លន់ នល់។ ក្រោយរៀបការ ប្តីរបស់ ឆុន ត្រូវទៅបំពេញភារកិច្ចនៅទីក្រុងភ្នំពេញ។ ប្តីរបស់ ឆុន ត្រឡប់មកផ្ទះវិញម្តងក្នុងចន្លោះពេលពី៣ទៅ៥ខែ។ ឆុន ខិតខំធ្វើស្រែចម្ការ ព្រមទាំងឆ្លៀតពេលធ្វើនំលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។...
មួយថ្ងៃអង្ករមួយខាំ
(កណ្ដាល) អិន មឺត ដែលមានអាយុ៧៤ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងឆ្នាំ១៩៧២ ស្ថិតក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋខ្មែរ, មឺត និងក្រុមគ្រួសារត្រូវបានកងកម្លាំងសាធារណរដ្ឋខ្មែរជម្លៀសឱ្យទៅកាន់សង្កាត់ក្រាំង។ ពេលនោះគឺជាដំណាក់កាលដ៏តានតឹង និងលំបាកខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាជីវភាព មឺត ត្រូវធ្វើនំខ្មែរលក់យកប្រាក់មកផ្គត់ផ្គង់គ្រួសារជារៀងរាល់ថ្ងៃ។ គាត់បានបន្តរស់នៅទីនោះបានចំនួនបីឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៥។ នៅពេលកងកម្លាំងខ្មែរក្រហម បានវាយកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥ មឺត និងក្រុមគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសឱ្យមករស់នៅភូមិកំណើតវិញស្ថិតនៅក្នុងភូមិកណ្តាលលើ...
នៅក្នុងរបបខ្មែរក្រហមគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ
(កណ្ដាល) សុខ ហ៊ុយ អាយុ៦៦ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហ៊ុយ បានរស់នៅឆ្លងកាត់ជីវិតពោរពេញដោយភាពភ័យរន្ធត់ ការព្រាត់ប្រាស់ និងទារុណកម្មក្នុងរបបខ្មែរក្រហម។ ស្ថិតនៅក្នុងរបប លន់ នល់ ហ៊ុយ និងគ្រួសារ បានភៀសខ្លួនពីស្រុកកំណើតទៅកាន់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៣ យោធាខ្មែរក្រហម បានវាយលុកកាន់កាប់តំបន់ព្រៃស បង្ខំឱ្យគ្រួសារគាត់ជម្លៀសបន្តទៅភូមិព្រែកត្រឡប់...

