Tag: តាកែវ

ទួន សុខ៖ ធ្វើការ និងរស់នៅក្នុងកងកុមារភូមិតាអី

ទួន សុខ អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សុខ មានបងប្អូនពីរនាក់។ គ្រួសាររបស់សុខ មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះឪពុករបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងតាៗ ដើម្បីធ្វើការភ្ជួរស្រែ និងមើលក្របីនៅភ្នំបូរី ហើយគាត់អាចសុំអង្គការត្រលប់មកមើលប្រពន្ធកូនរយៈពេល២ខែម្ដង។ ចំណែកម្ដាយរបស់សុខ ត្រូវចូលទៅក្នុងក្រុមកងធ្វើអង្ករ ឬចិញ្ចឹមដង្កូវនាងនៅសហករណ៍ ហើយសុខ អាចទៅជួបមុខម្ដាយនៅពេលល្ងាចបានមួយភ្លែត ប៉ុន្តែមិនអាចសម្រាកជាមួយនៅពេលយប់បានទេ។ ចំពោះ សុខ ដែលមានអាយុប្រមាណ១៣ឆ្នាំ...

គង់ ឌុក៖ ធ្វើការក្នុងកងកុមារភូមិអង្កាញ់

គង់ ឌុក អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឌុក មានបងប្អូនមានចំនួន៤នាក់។ គ្រួសាររបស់ឌុក មិនបានរស់នៅជួបជុំគ្នានោះទេព្រោះឪពុកម្ដាយគាត់ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការក្នុងរោងចុងភៅ ហើយបងប្អូនរបស់គាត់ត្រូវរស់នៅក្នុងមណ្ឌលកុមារ​ និងកងកុមារ។ ចំពោះ ឌុក ដែលមានអាយុប្រមាណជាង១២ឆ្នាំ ត្រូវបានអង្គការបញ្ជូនចូលទៅរស់នៅក្នុងកងកុមារភូមិអង្កាញ់ ដើម្បីធ្វើការប្រមូលអាចម៍គោ ធ្វើជី បោចស្មៅ និងរែកជីយកទៅដាក់ក្នុងស្រែ។ នៅក្នុងកងកុមារ ក្មេងៗមិនអនុញ្ញាតឲ្យរត់ត្រលប់ទៅផ្ទះនោះទេ...

សុខ ធា៖ ធ្វើការក្នុងកងកុមារឃុំបាស្រែ

សុខ ធា អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធា មានបងប្អូន២នាក់។ គ្រួសាររបស់ធា មិនរស់នៅ និងជួបមុខគ្នាទាល់តែសោះ ព្រោះអង្គការបានបញ្ជូនឪពុករបស់គាត់ឲ្យទៅមើលការខុសត្រូវកងម៉ែ ដែលធ្វើការអូសត្រកៀត និងត្រឹប ចេញពីក្នុងទឹក នៅខាងក្របីកូន និងភ្នំបូរី ហើយម្ដាយរបស់គាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅក្នុងកងចល័តដើម្បីធ្វើស្រែ ដក ស្ទូង និងរែកដីក្បែរសហករណ៍ ហើយនៅពេលមានជំងឺធ្ងន់ ទើបត្រូវអង្គការបញ្ជូនគាត់ទៅព្យាបាលតែម្នាក់ឯងនៅពេទ្យព្រៃល្វា...

កង ហួន៖ ចូលក្នុងកងចល័ត នៅអាយុ១៥ឆ្នាំ

កង ហួន អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ហួន មានឪពុកឈ្មោះ ដុស ហើយម្ដាយឈ្មោះ ហ៊ុន និងមានបងប្អូនចំនួន៦នាក់។ នៅក្នុងសម័យខ្មែរក្រហម ហួន មានអាយុជាង១០ឆ្នាំ ប៉ុន្តែគាត់មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងបងប្អូនរបស់គាត់ទៅរស់នៅ និងធ្វើការក្នុងកង ហើយឪពុកម្ដាយស្នាក់នៅក្នុងសហករណ៍ និងធ្វើការងារក្បែរនោះ។ ចំពោះ ហួន អង្គការបានចាត់តាំងឲ្យគាត់ធ្វើការក្នុងកងកុមារ ជាមួយក្មេងៗប្រមាណជាង៣០នាក់នៅភូមិតាអី។...

កង ណុប៖ ធ្វើការក្នុងកងចល័តនារី ស្រុកអង្គរបូរី

កង ណុប អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ណុប មានអាយុប្រមាណ១៥ឆ្នាំ​ និងមានបងប្អូនចំនួន៥នាក់។ បងៗរបស់ណុប មួយចំនួនបានចូលទៅក្នុងកងពិសេសដើម្បីធ្វើការរែកដី ជីកព្រែក លើកទំនប់ និងជីកប្រឡាយ ហើយបងម្នាក់ទៀតបានចូលក្នុងកងដឹកជញ្ជូន ដោយដឹងស្បៀងអាហារយកទៅតាមការដ្ឋានការងារនៅភ្នំបូរី។ ចំណែកបងរបស់ណុបដែលបានរៀបការរួច និងមានកូន ត្រូវបានអង្គការចាត់តាំឲ្យធ្វើស្រែ ឬធ្វើការផ្សេងៗក្បែរសហករណ៍តាមការចាត់តាំងរបស់អង្គការ។ ចំពោះ ណុប បានចូលរួមក្នុងកងកុមារភូមិ...

អ៊ុក ផល៖ ធ្វើការក្នុងកងចល័តនារី

អ៊ុក ផល អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង ផល បានចូលរៀនក្រោមដើមព្រីងបានមួយរយៈពេលខ្លីនៅថ្នាក់ទី១២។ នៅក្នុងសម័យខ្មែរក្រហម ផល មានអាយុប្រមាណ១៦ឆ្នាំ និងមានបងប្អូន៥នាក់ ក្នុងនោះមានប្អូន៣នាក់ឈ្មោះ ធីម, ថេង និងធន ត្រូវចូលទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការរែកអាចម៍គោ និងធ្វើជី ហើយឈ្មោះ ថុល បានចូលក្នុងកងចល័ត។ ជាអកុសល...

ធ្វើការនៅក្បែរភ្នំបូរីដែលជាកន្លែងធ្វើការធ្ងន់ និងសម្លាប់មនុស្ស

កុ ឡាយ អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឡាយ មានបងប្អូន៣នាក់ ក្នុងនោះគាត់គឺជាកូនស្រីច្បង និងមានប្អូនប្រុសពីរនាក់។ គ្រួសាររបស់ឡាយ មានជីវភាពធូរធារ ប៉ុន្តែឪពុករបស់គាត់ បានស្លាប់តាំងពីបងប្អូនគាត់នៅក្មេង។ នៅឆ្នាំ១៩៧០ ឡាយ បានរៀបការនៅអាយុ១៦ឆ្នាំ មុនពេលរដ្ឋប្រហារកើតឡើង។ ពេលរៀបការរួច ឡាយ បានផ្លាស់ទីពីភូមិទួលសាំង ទៅរស់នៅភូមិស្វាយខាងត្បូង ដែលជាស្រុកកំណើតប្ដី។ បន្ទាប់មក...

ចេញពីកងយុវជនឃុំ ចូលក្នុងកងយុវជនស្រុក

ថីវ គឹមសេង អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេងសេង រៀនសូត្របានបន្តិបន្តួចនៅក្នុងសម័យ លន់ នល់  ព្រោះគាត់ត្រូវទៅតាមមើលថែឪពុកដែលឈឺ ហើយទៅសម្រាកព្យាបាលនៅទីក្រុងភ្នំពេញ។ សេង នៅមើលថែឪពុករហូតដល់ក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅខែមេសា ឆ្នាំ១៩៧៥ ទើបគាត់ត្រលប់មកភូមិព្រៃសឹង ដែលជាស្រុកកំណើត។ នៅក្នុងសម័យខ្មែរក្រហម សេង មានអាយុ១៨ឆ្នាំ និងមានបងប្អូនចំនួន៦នាក់។ នៅក្នុងសហករណ៍ សេង ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងយុវជនឃុំ...

សាង ភាព៖ ធ្វើការក្នុងកងនារី

សាង ភាព អាយុ៦២ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យលន់ នល់ នៅក្នុងភូមិរបស់ភាព ត្រូវបានគ្រប់គ្រងដោយក្រុមខ្មែរក្រហម ហើយអង្គការបានលុបបំបាត់សាសនា និងផ្សឹកព្រះសង្ឃទាំងអស់ពីក្នុងវត្ត។ អំឡុងពេលនោះ បងប្រុសរបស់ភាពម្នាក់បានបាត់ដំណឹង ហើយឪពុកមាបានបាត់បង់ជីវិត។ បន្ទាប់មក អង្គការបានរៀបចំបង្កើតជាកង ដោយឲ្យកុមារតូចទាំងអស់ដែលមិនទាន់ធ្វើការបានត្រូវទៅរស់នៅក្នុងមណ្ឌល ហើយឪពុកម្ដាយចាស់ត្រូវធ្វើការមើលក្មេងនៅក្នុងមណ្ឌល។ នៅពេលមានជំងឺ ភាព ទទួលដំណឹងថាឪពុកម្ដាយរបស់គាត់ បានទៅសម្រាកព្យាបាលនៅពេទ្យក្រវិលទាក និងបានផឹកថ្នាំគ្រាប់ខ្មៅៗស្រដៀងអាចម៍ទន្សាយ...

ត្រូវរស់នៅយ៉ាងលំបាកជាមួយកូនតូច៦នាក់

ម៉ែន អាន់ អាយុ៧២ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង អាន់ បានចូលរៀននៅក្នុងវត្តភូមិពោធិ៍ជាមួយព្រះសង្ឃ។ ជារៀងរាល់ថ្ងៃ អាន់ ត្រូវពរប្អូនយកទៅជាមួយដើម្បីមើលថែ និងត្រូវរំពាត់គ្រូជាញឹកញាប់ ប៉ុន្តែគាត់មិនចង់ឈប់រៀននោះទេព្រោះចង់ចេះអក្សរ និងមានចំណេះដឹង ហើយបានធ្វើការជាអ្នកធ្វើការរាជការ ជាគ្រូបង្រៀន ជាអ្នកកាត់ក្ដី ឬជាទាហានរស់នៅទីក្រុងភ្នំពេញ ដូចជាបងប្អូនម្ដាយរបស់គាត់។ អាន់ បានចូលរៀនរហូតដល់ចេះអានអក្សរ និងរាប់លេខមួយចំនួនទើបឈប់។ នៅក្នុងសម័យខ្មែរក្រហម...

នៅតែស្រក់ទឹកភ្នែកពេលនឹកឃើញដល់របបខ្មែរក្រហម

យឹម គឹមអ៊ី អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គឹមអ៊ី មានបងប្អូនចំនួន៧នាក់ ក្នុងនោះគាត់គឺជាកូនទី៤។ នៅក្នុងសម័យខ្មែរក្រហម បងរបស់គឹមអ៊ី ៣នាក់ត្រូវចូលទៅធ្វើការក្នុងកងចល័ត និងបានបាត់ដំណឹង២នាក់។ ចំពោះគឹមអ៊ី និងប្អូនៗត្រូវចូលទៅក្នុងកងកុមារ ដើម្បីធ្វើការកើបអាចម៍គោ និងលើកទំនប់។ ចំណែកម្ដាយរបស់គឹមអ៊ី ត្រូវចូលក្នុងកងចល័តមនុស្សចាស់ ដើម្បីចេញទៅធ្វើការងារស្ទូងដក និងរែកដីក្បែរសហករណ៍ ហើយឪពុកគាត់ដែលមានជំងឺត្រូវធ្វើការងារក្នុងសហករណ៍។ បន្ទាប់មកនៅពេល គឹមអ៊ី...