Author: Lyhour Sreang

ធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ

(ស្ទឹងត្រែង)៖ សូត្រ សៀង ភេទស្រី មានអាយុ ៨៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ សៀង មានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ សៀង មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ នារបបសង្គមរាស្ត្រនិយម សៀង បានរៀបការជាមួយប្តីដែលជាទាហាន និងបានមករស់នៅភូមិអូរស្វាយ ដោយក្រុមគ្រួសាររបស់សៀង ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋក្នុងមួយខែ ៧០០រៀល ...

ធ្វើការច្រើនជាងរៀន

(ស្ទឹងត្រែង)៖ សែន លន់ ភេទប្រុស មានអាយុ ៥៨ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លន់ កើតនៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ សែន, ម្ដាយឈ្មោះ ខៃ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ លន់ មានស្រុកកំណើតនៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅភូមិកោះស្រឡៅ...

ការរឹតបន្តឹង និងបិទសេរីភាពនៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ ជា ស៊ុន មានអាយុ ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ុន មានឪពុកឈ្មោះ ជា ម៉ឹង, ម្ដាយឈ្មោះ សិត ជា និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបួននាក់។ ស៊ុន រៀនសូត្រ​នៅឯស្រុកកំណើតខេត្តតាកែវ បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយសារគាត់​ត្រូវ​ផ្លាស់ប្តូរទីលំនៅទៅខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤...

ឪពុកខ្ញុំត្រូវខ្មែរក្រហមទាញទម្លាក់ពីលើផ្ទះ

(ស្ទឹងត្រែង)៖ ស៊ឹម ណារី មានអាយុ ៦៣ឆ្នាំ​ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណារី មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន់ សុខុម។ ណារី កើតនៅផ្សារអូរ​ឫស្សី ទីក្រុងភ្នំពេញ និងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ណារី ដែលមានអាយុ ៨ឆ្នាំ...

ពិនិត្យជំហរ

(ស្ទឹងត្រែង)៖ ម៉ាន់ សុខុម ភេទស្រី មានអាយុ ៧៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ ស៊ឹម, ម្ដាយឈ្មោះ សំ ទូង និងមានបងប្អូន ១០នាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងឆ្នាំ១៩៦០ សុខុម បានរៀបការជាមួយឈ្មោះ អៀម ស្រេង...

ខ្មែរក្រហមធ្វើបាបប្រជាជន

(ស្ទឹងត្រែង)៖ នី ស៊ីម ភេទប្រុស មានអាយុ ៧៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីម មានឪពុកឈ្មោះ មុយ, ម្ដាយឈ្មោះ វណ្ណ និងជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ (ស្រីពីរនាក់)។ អំឡុងសម័យសង្គមរាស្ត្រនិយម ភូមិអូរស្វាយត្រូវបានបង្កើតឡើយ និងមានប្រជាជនប្រហែល ៧០គ្រួសារ រស់នៅ...

ភ្លក់ជីលេខមួយ

(រតនគិរី)៖ មាស លៀម ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម លៀម ត្រូវធ្វើពលកម្មហួសកម្លាំង ព្រមទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៥ លៀម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាកងចល័ត និងបែកចេញពីឪពុកម្ដាយ និងប្អូនៗដែលរស់នៅសហករណ៍ត្រពាំងក្រហម។ លៀម ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ ទៅជីកប្រឡាយ...

ប្រវត្តិជូរចត់របស់ សុកន

(រតនគិរី)៖ បួ សុកន ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សុកន និងកុមារឯទៀតនៅក្នុងភូមិស្រែអង្គ្រង ត្រូវខ្មែរក្រហមបង្ខំឲ្យចូលធ្វើការក្នុង​កងកុមារនៅសហករណ៍ត្រពាំងក្រហម។ សុកន ចូលធ្វើការក្នុង​កងកុមារនៅអាយុ ១៣ឆ្នាំ។ សុកន ត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមជាមួយកុមារដទៃទៀត​នៅក្នុង​កង ដោយបែកបាក់ពីឪពុកម្តាយ។ ជារៀងរាល់ថ្ងៃ នៅម៉ោង...

គ្រូបង្រៀននៅស្រុកមេសាងរំឭកព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ឆ្នាំទី៥០ នៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន ថ្ងៃនេះជាថ្ងៃជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ និងជាថ្ងៃដែលប្រជាជនកម្ពុជាមួយចំនួនអបអរសាទរ សប្បាយរីករាយ និងមានសង្ឃឹមក្នុងចិត្តចំពោះការវិលត្រឡប់របស់សម្តេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងប្រទេសកម្ពុជាដូចពេលមុន និងមានជំនឿថា ប្រជាជនកម្ពុជាទាំងអស់នឹងជៀសផុតពីការគៀបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ និងពុករលួយពាលាអាវាសែ។ ប៉ុន្តែបន្តិចក្រោយមកក្នុងថ្ងៃដដែល​ ប្រជាជនកម្ពុជាបានធ្លាក់ចូលក្នុងរបត់នយោ​បាយដែលធ្វើឲ្យមានការបំផ្លិចបំផ្លាញជីវិតមនុស្សរាប់លាននាក់ ដោយសារតែមេដឹកនាំនៃរបបថ្មីនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ...

សោម ចាន់៖ ពិការជើងដោយសារជាន់មីនស្គរ

សោម ចាន់[1] អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិ​តាម៉ូង ឃុំ​ព្រៃផ្គាំ ស្រុក​ព្រៃកប្បាស ខេត្ដ​តាកែវ។ បច្ចុប្បន្ន​ ចាន់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។​ សោម ចាន់​ បាន​និយាយថា៖ «នៅ​អាយុ១៧ឆ្នាំ ខ្ញុំបានឈប់រៀនដោយសារ​ស្ថានភាព​គ្រួសារ​មានការ​លំបាកពេកផង ហើយមាន​​​ព្រឹត្ដិការណ៍រដ្ឋប្រហាររបស់ លន់ នល់ ប្រឆាំងនឹង​សម្ដេច​ព្រះ​នរោត្ដ​ម សីហនុ ផង។ ខ្ញុំក៏បានចូលរួមក្នុងចលនាខ្មែរក្រហមដោយសារ​តែ​ស្មារតី​ជាតិនិយម​ ដែលឆ្លើយតប​តាមការ​ប្រកាសឲ្យកូនចៅចូលតស៊ូក្នុងព្រៃម៉ាគី ពីសំណាក់​សម្ដេច​ព្រះនរោត្ដម...

ថាំ សែម៖ ជនមានពិការភាព

ថាំ សែម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានស្រុកកំណើត នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ បច្ចុប្បន្ន សែម រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ សែម បាននិយាយថា៖ «ខ្ញុំ​បាន​រស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពធូរធារ។ ឪពុកម្ដាយរបស់ខ្ញុំគឺ​ជា​ជនជាតិ​ចារាយ។ នៅជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ឪពុករបស់ខ្ញុំ​បាន​បម្រើការ​ក្នុង​រាជ​ការ។ គាត់គឺជា​ជំទប់​ទីពីររបស់​ឃុំ ចំណែកឯម្ដាយខ្ញុំគឺជា​ស្រ្តី​មេ​ផ្ទះ​។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់។...

Solverwp- WordPress Theme and Plugin