Author: Lyhour Sreang

ខ្លូត សាន រំឭកអំពីការបាត់បង់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម

ខ្លូត សាន អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិពាមចង្កង ឃុំពាមចង្កង ស្រុកកងមាស ប៉ុន្តែបានផ្លាស់មករស់នៅភូមិក្បាលអូ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាន មានឪពុកឈ្មោះ យ៉ាន និងម្ដាយឈ្មោះ រុន។ សាន មានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ សាន រៀបការប្ដីឈ្មោះ ឈួន ជេស ដែលជាកងទ័ពខ្មែរក្រហមនៅកងពល៣១០ និងត្រូវបានចាប់ខ្លួនយកទៅសម្លាប់នៅខែកក្កដា ឆ្នាំ១៩៧៧។...

កងចល័តនៅអូរភ្លង

(រតនគិរី)៖ ផាត់ សាយឿន ភេទស្រី មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សាយឿន បានឲ្យដឹងថាប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅសហករណ៍ សាយឿន ធ្វើការក្នុង​កងកុមារ ដែលមានតួនាទី រែកលាមកគោ, ធ្វើជី និងបាចជីដាក់តាមវាលស្រែ។ ក្រៅពីម៉ោងការងារ កុមារ​ក្នុង​កងកុមារ ត្រូវបានបង្រៀនអក្សរដោយខ្មែរក្រហម។ បន្ទាប់ពីរៀន...

កងចល័តតំបន់១០២

(រតនគិរី)៖ សាន់ ឡុង ភេទប្រុស មានអាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតនៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឡុង ធ្វើជាកងចល័តតំបន់១០២។ នៅឆ្នាំ១៩៧៣ នៅក្នុងភូមិកំណើតរបស់ ឡុង មានការទម្លាក់គ្រាប់បែក។ កងទ័ពខ្មែរក្រហមនៅក្នុងភូមិក៏ជម្លៀសប្រជាជនចេញពីភូមិទៅនៅអូររូង និងជម្លៀសបន្តទៅអូរព្រះភ្នំ។ ចំណែក ឡុង ស្នាក់នៅវត្តក្នុងភូមិរហូតដល់ឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៧៤...

សោម យ៉េន ៖ គ្រប់គ្រងការដ្ធានធ្វើស្រែនៅតំបន់២៥

នៅក្នុងឆ្នាំ១៩៧៥ យ៉េន ត្រូវបាន ហួត សេ​ ដែលជាគណៈតំបន់២៥ ចាត់តាំងឲ្យមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែនៅការដ្ឋានមួយកន្លែងដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉េន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សោម យ៉េន[1] ភេទប្រុស អាយុ៨៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានស្រុកកំណើតនៅភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ...

អ្នកធ្វើជីលេខមួយ

(រតនគិរី)៖ ឃឹម ស្រាង ភេទប្រុស មានអាយុ ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងផុត ស្រាង នៅតែចងចាំមិនភ្លេចពីរឿងរ៉ាវដែលកើតឡើងនាសម័យខ្មែរក្រហម និងការងារ ជាអ្នកធ្វើជីលេខមួយរបស់គាត់។ ប្អូនប្រុសរបស់ ស្រាង ម្នាក់ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ និងបាត់ខ្លួនរហូតមក ធ្វើឲ្យ ស្រាង យល់ថារបបខ្មែរក្រហម គឺជារបបមួយដ៏ឃោរឃៅ។...

ទេព ទូច ៖ សន្តិសុខគុកឱ្យខ្ញុំផឹកទឹកត្នោតជូរ

ខ្ញុំឈ្មោះ ទេព ទូច[1] ឈ្មោះបដិវត្តន៍ ទេព ស៊ីថា កើតនៅឆ្នាំ១៩៤៦ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ទេព ជា និងម្តាយឈ្មោះ ចាន់ ស៊ឹម។ ខ្ញុំមានបងប្អូនចំនួន៥នាក់គឺ ទី១) ឈ្មោះ ទេព ឈុន ទី២) ខ្ញុំឈ្មោះ ទេព...

កម្មកររោងចក្រប្រេងកាត

(រតនគិរី)៖ អ៊ុំ ឈី ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឈី មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឈី រស់នៅក្នុងសហករណ៍នៅឯស្រុកកំណើតជាមួយឪពុកម្តាយ ដោយធ្វើជាកងសិល្បៈ និងកងកុមារ។ ឈី ត្រូវទៅរែកជី នៅពេលថ្ងៃនិង ត្រូវច្រៀងរាំតាមវាលស្រែ នៅពេលយប់។...

ខ្សែអាត់សំឡេងសារភាព

(រតនគិរី)៖ បួ ហួយ ភេទស្រី មានអាយុ ៨៥ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហួយ បានរៀបការមុនឆ្នាំ១៩៧៥ និងមានកូនប្រុសស្រី ចំនួន ៦នាក់។ នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ហួយ ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដាំសណ្ដែក, ដាំដំឡូង និងកាប់ចម្ការនៅក្នុងភូមិ។ នៅពេលយប់ ហួយ...

ប្រថុយជីវិតដើម្បីលួចដកដំឡូង

(រតនគិរី)៖ ហង្ស អាន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ អាន ដែលមានអាយុ ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតដែលជាទីលំនៅសព្វថ្ងៃ ឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ អាន ត្រូវរស់នៅរួម, ធ្វើការរួម, និងហូបរួម។ ខ្មែរក្រហម បានបញ្ជាឲ្យប្រជាជនធ្វើពលកម្មដូចជា លើកទំនប់,...

គ្មានថ្នាំលេប

(រតនគិរី)៖ វ៉ាន់ តេង ភេទប្រុស មានអាយុ ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ តេង ធ្វើជាកងទ័ពខ្មែរក្រហម ដោយរស់នៅតាមព្រៃ, ជំរំនៅអូររូង និងជំរំនៅព្រៃផ្ដៅ។ នៅឆ្នាំ១៩៧៦ តេង ធ្វើជាកងឈ្លប និងក្រោយមកធ្វើកងចល័ត នៅសហករណ៍ត្រពាំងក្រហម។ តេង ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅលើកទំនប់អូរកាទឹង។...

កែវ សុបុត្រ៖ នេះជារឿងពិត

(រតនគិរី)៖ កែវ សុបុត្រ មានអាយុ ៧២ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧១ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៥ សុបុត្រ បានបួសជាភិក្ខុ។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ព្រះសង្ឃនៅក្នុងភូមិរួមទាំង សុបុត្រ ត្រូវបាន យុវជន-យុវនារីបដិវត្ត និមន្ត​ទៅចូលរួមអបអរជ័យជម្នះនៃកងទ័ពបដិវត្តន៍ខ្មែរក្រហម។ ប្រជាជននៅក្នុងភូមិទាំងអស់មានសង្ឃឹមថាក្រោយពីថ្ងៃ១៧ មេសា...

Solverwp- WordPress Theme and Plugin