ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម
មេម៉ាយវ័យ២៣ឆ្នាំ ឌឿ ប្រាក់[1] បានប្រើរូបសម្រស់ដ៏ទាក់ទាញរបស់ខ្លួន នៅក្នុងផ្ទះបនមួយកន្លែង នៅម្តុំគុកក្រុងបាត់ដំបង ដើម្បីកសាងកម្លាំងក្បត់នៅក្នុងជួរទាហាន និងរៀបចំផែនការសម្លាប់ ហ៊ូ យន់ ទៀតផង។ ក្រុមអ្នកសួរចម្លើយ បានប្រើ«ទារុណកម្មធ្ងន់គួរសម»លើ ឌឿ ប្រាក់ ក្នុងគោលបំណងបង្ខំឲ្យបង្ហាញអំពីសកម្មភាពក្បត់ផ្សេងៗទៀត ទាក់ទងនឹងបណ្តាញរបស់ ចាន់ តារា (ដែលមានឋានន្តរសក្តិបី មេបញ្ជាការកងវរៈសេនាតូចកងការពារក្រុង និងជាមនុស្សរបស់ ចាន់ រង្សី) និង...
ចាន់ គឹម ៖ ជាប់គុកមួយគ្រួសារ ដោយសារស្ករត្នោតមួយឡាំង
បទពិសោធន៍របស់ប្រជាជនកម្ពុជាដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម មិនថាតិចឬច្រើន តែងតែទទួលរងការប៉ះទង្គិចផ្លូវចិត្ត តាមរយៈការបង្អត់អាហារ ការបង្ខំឲ្យធ្វើការលើសកម្លាំង ការចោទប្រកាន់ពីកំហុសតូចតាច និងអ្វីដែលមិនគួរជាកំហុសដើម្បីនាំយកទៅធ្វើទារុណកម្ម ឬដាក់នៅមន្ទីរសន្តិសុខ ឬមន្ទីរដាក់អ្នកទោស ឬមន្ទីរឃុំឃាំង នៅទូទាំងប្រទេសតាមតំបន់ តាមសហករណ៍ តាមភូមិជាដើម។ តួយ៉ាងដូចជាសាច់រឿងរបស់ ចាន់ គឹម ភេទស្រី អាយុ ៦០ឆ្នាំ ក៏ធ្លាប់ត្រូវបានខ្មែរក្រហមនាំយកទៅដាក់នៅមន្ទីរអ្នកទោសនៅលើភ្នំ ក្នុងភូមិស្វាយចាល់ទាំងគ្រួសារ មានសមាជិក៤នាក់ ក្នុងនោះមានប្តី និងកូនពីរនាក់ទៀត។ ចាន់...
ច្រុន ឆុត ៖ ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅចំនួនបីគ្រាប់
ចុងឆ្នាំ១៩៧៨ ឆុត និងប្រជាជនមួយចំនួនដែលនៅធ្វើការងារតាមសហករណ៍ បានសម្រេចចិត្តចូលរួមជាមួយទាហានសម្ដេច ហ៊ុន សែន ដើម្បីវាយបកទៅកាន់កងទ័ពខ្មែរក្រហមនៅឃុំឬស្សីក្រាំង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលប្រយុទ្ធ ឆុត ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅខាងស្ដាំចំនួនបីគ្រាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឆុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ច្រុន ឆុត[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ សព្វថ្ងៃមិនប្រកបមុខរបរអ្វីនោះទេ ចាស់ជរា ។ ឆុត មានស្រុកកំណើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ...
គង់ វឿន៖ ប្រធានអនុសេនាតូចកងកាំភ្លើងធំតំបន់២៤
ឆ្នាំ១៩៧៣ វឿន បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម និងបានចូលរួមធ្វើសង្រ្គាមទប់ទល់ជាមួយនឹងទាហាន លន់ នល់ រហូតរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វឿន ត្រូវបានតែងតាំងជាប្រធានអនុសេនាតូចកងកាំភ្លើងធំ ដោយគ្រប់គ្រងកងទ័ពចំនួន៥០នាក់ ក្នុងតំបន់២៤។ ឈ្មោះ គង់ វឿន ភេទប្រុស អាយុ៧០ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំដំឡូង។ វឿន មានស្រុកកំណើតនៅក្នុងភូមិព្រះស្រែ ឃុំបឹងព្រះ...
សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន
ខ្ញុំឈ្មោះ គង់ ម៉ាច អាយុ៥៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ក៏ត្រូវឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត ខ្ញុំត្រូវជួយមើលប្អូន និងធ្វើការងារផ្ទះជាដើម។ នៅឆ្នាំ ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថារបបខ្មែរក្រហមដឹកនាំដោយ...
នៅ ទួច៖ ដល់តែពិបាកចិត្តពេក ខ្ញុំលែងមានស្មារតី និងវង្វេងអស់ហើយនៅពេលនោះ
ញុំឈ្មោះ នៅ ទួច ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ នៅ និង ម្តាយឈ្មោះ ជ័យ ភ្លាវ។ ខ្ញុំមានបងប្អូនចំនួន១៣នាក់ ស្លាប់អស់២នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ ដោយសារតែជីវភាពក្រីក្រ។ ខ្ញុំបានរៀបការជាមួយស្វាមីឈ្មោះ អុច...
ប្រវត្តិតស៊ូ របស់ សាន់ ហឿង ដែលជាកងចល័តស្រុកកំពង់សៀម
សាន់ ហឿង[1] មានអាយុ៦៥ឆ្នាំ បច្ចុប្បន្ន រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហឿង មានប្រវត្តិតស៊ូ និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម ដូចជា ការរស់នៅបែកពីឪពុកម្ដាយ, ការបង្ខំធ្វើការងារហួសកម្លាំង, គ្មានអាហារហូបគ្រប់គ្រាន់ និងការដែលអាចត្រូវបានចាប់ខ្លួនយកទៅសម្លាប់ចោល។ ខាងក្រោមនេះ គឺជាការសេចក្ដីសង្ខេបសាច់រឿងរបស់ សាន់ ហឿង ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម៖ «ខ្ញុំឈ្មោះ សាន់ ហឿង គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម...
ពេទ្យម្នាក់ព្យាបាលប្រជាជនជាង៣០០នាក់
(រតនគិរី)៖ ជា ប៊ន មានអាយុ ៦៧ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជា ប៊ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្មែរក្រហមបានលើកឡើងថា ខ្មែរក្រហមធ្វើបាបប្រជាជនខ្មែរទូទៅស្ទើរតែគ្រប់ទីកន្លែង។ គាត់គឺជាអ្នកដែលត្រូវបានខ្មែរក្រហមជម្លៀសនៅឆ្នាំ១៩៧៣ ចេញពីខេត្តកំពង់ចាម។ គាត់ធ្វើការនៅក្នុងកងចល័ត ដែលខ្មែរក្រហមបានឲ្យគាត់ធ្វើពលកម្មទាំងយប់ទាំងថ្ងៃ និងចែករបបអាហារមានតែបបររាវ។ គាត់បានបញ្ជាក់ថា បបរមួយខ្ទះត្នោតមានតែអង្ករចំនួន៥កំប៉ុងប៉ុណ្ណោះ...
លើកទីមួយដែលខ្ញុំត្រូវបានសម្ភាសន៍អំពីជីវិតនៅក្នុងរបបខ្មែរក្រហម
(រតនគិរី)៖ ម៉ុក ឈុនឡេង មានអាយុ៧២ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ឈុនឡេង ជាសេនាជនដឹកជញ្ជូនអំបិលនៅខេត្តក្រចេះ។ នៅឆ្នាំបន្ទាប់គាត់បានបួសជាព្រះសង្ឃ។ ក្រោយមក ខ្មែរក្រហមបានចាប់គាត់ផ្សឹក និងបញ្ជាឲ្យគាត់លើកទំនប់ ធ្វើសំណង់ដោយលាយស៊ីម៉ង់សម្រាប់ធ្វើទំនប់ និងទ្វារទឹក។ បន្ទាប់មកខ្មែរក្រហមចាត់តាំងឲ្យគាត់មកធ្វើការជាកងចល័តតំបន់ ដោយធ្វើពលកម្មពីព្រឹកម៉ោង៤ទៀបភ្លឺ ដូចជាការជម្រះស្មៅ ធ្វើស្រែចម្ការរហូតដល់ម៉ោង១១យប់អធ្រាត្រ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។ អស់រយៈពេលប៉ុន្មានខែក្រោយមកទៀត ឈុនឡេង...
ការបំផុសបំផុលរបស់ខ្មែរក្រហម
(រតនគិរី)៖ ពេជ្រ សុនសន មានអាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិអារក្សត្នោត ឃុំអារក្សតោ្នត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុនសន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលចូលព្រៃនិងធ្វើចលនាតស៊ូតាំងពីឆ្នាំ១៩៧២។ សុនសន បានវាយសម្រុកចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ គាត់ត្រូវបានខ្មែរក្រហមបំផុសឲ្យខឹងនិងស្អប់អាមេរិកាំងអំពីរឿងទម្លាក់គ្រាប់បែក។ ក្រោយពេលចូលទីក្រុងភ្នំពេញ គាត់ត្រូវបន្តហ្វឹកហាត់នៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់មកធ្វើការងារស្រែចម្ការរហូតដល់យប់អធ្រាត្រនៅតំបន់ឃ្មួញ និងកប់ស្រូវដល់ឆ្នាំ១៩៧៩។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ...
សុំបាយដើម្បីឲ្យប្អូនហូប
(រតនគិរី)៖ ឃឹម ម៉ារ៉ុង មានអាយុ ៦១ឆ្នាំ ជាកសិករដែលមានស្រុកកំណើតនិងរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឪពុករបស់ម៉ារ៉ុង គឺជាអតីតមេស្រុក ដែលចេះនិយាយភាសាបារាំង និងវៀតណាម។ នៅសម័យខ្មែរក្រហម ឪពុករបស់គាត់បានលាក់បាំងប្រវតិ្តរូបរហូតដល់គាត់បានបាត់បង់ជីវិតដោយសារជំងឺ។ នៅសម័យនោះ ឃឹម ម៉ារ៉ុង ត្រូវបានចាត់តាំងជាប្រធានក្រុមកុមារ ដែលជួនកាលគ្រូរបស់គាត់បានអនុញ្ញាតឲ្យគាត់បង្រៀនជំនួសទៅដល់សមាជិកក្រុម។ សៀវភៅមួយក្បាលត្រូវបានកាត់ផ្តាច់ជាពីរសម្រាប់ប្រើប្រាស់ដោយមនុស្សពីរនាក់។ ក្រៅពីការរៀនសូត្រនៅតាមព្រៃ ក្រុមកុមារត្រូវបានខ្មែរក្រហមបញ្ជាឲ្យលីសែង កាប់គាស់ និងរែកដីសម្រាប់លើកទំនប់ជាដើម។...

