ការរត់គេចខ្លួនពីកងឈ្លប
(រតនគិរី)៖ ជាជនជាតិដើមភាគតិចកាវែត សំរៀម ពៀ មានអាយុ ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឹយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម។ កាលនោះ សំរៀម ពៀ ស្ថិតនៅក្នុងវ័យកុមារ គាត់ត្រូវបានអង្គការអនុញ្ញាតឲ្យរស់នៅជាមួយម្តាយ ដើម្បីជួយមើលថែរក្សាប្អូន នៅពេលម្តាយរបស់គាត់ទៅធ្វើការ។ ប្រាំមួយខែក្រោយមក គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាកងចល័ត ដោយត្រូវស្ទូងស្រូវ ដកស្រូវ ដកសំណាប និងច្រូតស្រូវ។ ក្រោយមកទៀត...
សម័យខ្មែរក្រហម គ្មានកុមារចង់រៀននោះទេ
(រតនគិរី)៖ អុញ ណាង មានអាយុ ៧៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អុញ ណាង ជាជនជាតិដើមភាគតិចកាវែតដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ អុញ ណាង បានរៀបរាប់ថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវបានបែងចែកឲ្យរស់នៅតាមអាយុ និងភេទ នៅក្នុងសហករណ៍នីមួយៗ។ នៅសម័យនោះ គាត់គឺជាគ្រូពេទ្យម្នាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើររកស្លឹកឈើ និងវល្លិរុក្ខជាតិនៅក្នុងព្រៃជ្រៅ សម្រាប់ធ្វើថ្នាំបុរាណដើម្បីព្យាបាលប្រជាជននៅក្នុងសហករណ៍។...
ខ្មែរក្រហមបញ្ជូនទៅភ្នំពេញដើម្បីរៀនកាត់ដេរ
(រតនគិរី)៖ កញ់ យឹកខៃ មានអាយុ ៦៤ឆ្នាំ ជាប្រជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហមឆ្នាំ១៩៧៥ យឹកខៃ ត្រូវបានអង្គការចាត់តាំងឲ្យគាត់បម្រើការជាកងកុមារ។ មួយឆ្នាំក្រោយមក យឹកខៃ ត្រូវបានផ្លាស់ប្តូរមកធ្វើជាកងចល័តបានពីរខែ និងក្រោយមកទៀតជាគ្រូពេទ្យបានប្រហែលជាបីខែ។ បន្ទាប់ពីធ្វើការទាំងអស់នេះ យឹកខៃ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមករៀនកាត់ដេរនៅទីក្រុងភ្នំពេញ។ យឹកខៃ និងអ្នករួមដំណើរជាមួយបានចាកចេញពីស្រុកវើនសៃ ទៅសម្រាកនៅខេត្តស្ទឹងត្រែង និងស្នាក់នៅខេត្តក្រចេះអស់រយៈពេលជាងប្រាំខែ ដោយត្រូវធ្វើការងារដូចជា...
ប្អូនទាំងពីរនាក់របស់ខ្ញុំត្រូវបានស្លាប់ដោយសារអត់អាហារ
(រតនគិរី)៖ ឈឺយ ប្លូយ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលរបបខ្មែរក្រហមផ្តួលរលំរបប លន់ នល់ ឈឺយ ប្លូយ ត្រូវបានកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលធ្វើការរួម និងរស់នៅរួម នៅឯសហករណ៍ទំពាំងវែង។ នៅទីនោះមានការបែងចែកប្រជាជនឲ្យរស់នៅទៅតាមវ័យ។ នៅអាយុប្រហែល៨ឆ្នាំ ក្រៅពីការរៀនសូត្រអក្សរខ្មែរមិនយូរប៉ុន្មាន គាត់ត្រូវធ្វើពលកម្មក្នុងតួនាទីជាកងកុមារ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរកាប់ទន្រ្ទានខេត្ត យកមកចិញ្ច្រាំ បន្ទាប់មកដាក់ក្នុងរណ្តៅ...
ខ្មែរក្រហមបានកុហកប្រជាជនដែលរត់គេចខ្លួននៅប្រទេសឡាវ
(រតនគិរី)៖ មីរ រួន មានអាយុ ៥៦ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រឡប់ពីប្រទេសឡាវមករស់នៅក្រោមរបបប្រល័យពូជសាសន៍ ដោយសារការកុហករបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស នៅពេលនោះក្រុមគ្រួសាររបស់ មីរ រួន ដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមកុហកថាប្រទេសជាតិមានសន្តិភាពឡើងវិញបន្ទាប់ពីរបបលន់នល់ បានដួលរលំ តែការពិតគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា។ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មកប្រទេសកម្ពុជាតាមផ្លូវទឹក ដោយជិះក្បូនតូចមួយរហូតដល់ស្រុកវើនសៃ និងបន្តដំណើរតាមរថយន្តទៅខេត្តកំពង់ចាម។ នៅពេលគាត់ទៅដល់ខេត្តកំពង់ចាម...
អតីតកងឈ្លបនៅតាមសហករណ៍នាសម័យខ្មែរក្រហម
(រតនគិរី)៖ ពឺញ ឈង មានអាយុ ៨៥ឆ្នាំ ជាកសិករជនជាតិភាគដើមតិចកាវែត សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពឺញ ឈង បានរៀបរាប់ថា ប្រជាជននៅសម័យនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យរស់នៅរួម ធ្វើការរួម និងហូបរួមតាមក្រុមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ គាត់ត្រូវបានរស់នៅ និងព្រាត់ប្រាសពីក្រុមគ្រួសារ ដោយសារខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការ និងរស់នៅដាច់ដោយឡែកទៅតាមវ័យ។ សង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់ ត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់ចោល។ ទ្រព្យសម្បត្តិផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់រួម។...
នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ
(រតនគិរី)៖ ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួនប្រជាជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។ នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ...
សួងឆេង ត្រូវបែកបាក់គ្រួសារក្នុងរបបកម្ពុជាប្រជាធិបេតយ្យ
ប្រជាជនគ្រប់រូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវ ធ្វើការងារស្រាលៗ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ ព្រមទាំងត្បាញកញ្ច្រែងល្អី។ មនុស្សចាប់ ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងទឹក និងធ្វើស្រែចម្ការទៅតាមបទបញ្ជារបស់អង្គការ ហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ សួង ឆេង បានរៀបរាប់រឿងរ៉ាវដូចខាងក្រោម ៖ នាងខ្ញុំឈ្មោះ សួង ឆេង[1] ភេទស្រី មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់...
ជុំ សារ៉េត៖ “ធ្វើជាអ្នកនេសាទត្រី ដើម្បីបិទបាំងប្រវត្តិ”
នៅក្នុង១៩៧០-១៩៧៥ ប្រទេសកម្ពុជាស្ថិតក្នុងសង្រ្គាមស៊ីវិលដែលគ្រប់គ្រង ឧត្តមសេនីយ៍ លន់ នល់។ ជុំ សារ៉េត[1] គឺជាយុវជនម្នាក់ដែលស្ម័គ្រចិត្តចូលធ្វើជាទាហានក្នុងរបប លន់ នល់។ នៅ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជុំ សារ៉េត បានឈប់ធ្វើជាទាហាន លន់ នល់ មកធ្វើជាអ្នកនេសាទត្រី ដើម្បីបិទបាំងខ្លួនដែលធ្លាប់ធ្វើជាទាហាន លន់ នល់។ ខាងក្រោមនេះគឺជាបទសម្ភាសជាមួយ ជុំ សារ៉េត៖ ឈ្មោះ...
អ៊ុល ស៊ាង៖ ខ្ញុំចងចាំមិនភ្លេចគ្រាដែលខ្មែរក្រហមសម្លាប់បងប្រុស និងពូ
ខ្ញុំឈ្មោះ អ៊ុល ស៊ាង[1] អាយុ ៥៧ឆ្នាំ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឃៀក វូ ហើយមានកូនប្រុសស្រីចំនួន៦នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះ ទឹម អ៊ុល និងម្ដាយឈ្មោះ រស់ ហ៊ាង ខ្ញុំមានបងប្អូនប្រុសស្រីចំនួន ៣នាក់។ នៅពីក្មេងខ្ញុំរៀនសូត្រសាលាបឋមសិក្សាឫស្សីស្រុក បានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀនដោយសារជីវភាពគ្រួសារក្រីក្រ។...
ញិក សំអឿន៖ បងប្រុសខ្ញុំត្រូវបានខ្មែរក្រហមបាញ់សម្លាប់
សំអឿន បានរៀបរាប់ថា ខ្មែរក្រហមបានបាញ់សម្លាប់បងប្រុសខ្ញុំ ដោយសារតែបងប្រុសខ្ញុំមិនចុះចូល និងបានក្បត់ជាមួយអង្គការ។ ញិក សំអឿន អាយុ៦៨ឆ្នាំ[1] មានស្រុកកំណើតនៅ ភូមិក្នុងអាយ ឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិ ផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ញិក សំ (ស្លាប់) រីឯម្តាយឈ្មោះគឹម ទូច (ស្លាប់)...

