Author: Lyhour Sreang

កងសិល្បៈនៅរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជា រឿន បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ៥៧ ឆ្នាំ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ នៅថ្ងៃមួយ នៅពេលប្រជុំតាមភូមិ ខ្មែរក្រហមសួរក្មេងៗថា ចង់បែកពីឪពុកម្តាយឬទេ គាត់និងក្មេងដទៃទៀតបានលើកដៃដោយគិតថានឹងបានដើរកំសាន្តសប្បាយជាជាងរស់នៅធ្វើការជាមួយឪពុកម្តាយតែមួយកន្លែង។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានព្រាត់ប្រាស​ពីឪពុកមា្តយ ដែលបានបាត់បង់ជីវិតនៅសម័យនោះ។ ជាដំបូង គាត់បានចូលបម្រើក្នុងកងសិល្បៈ។ នៅបន្ទាប់មកជីវិតរបស់គាត់ត្រូវបន្តរងទុក្ខវេទនា​ដោយធ្វើការនៅក្នុងនាមជាកងចល័ត ដោយតម្រូវឲ្យកាប់ទន្រ្ទានខេត្ត រែកលាមកដើម្បីធ្វើជី លីងផ្លែកន្ទួត ជីកប្រឡាយ...

ល្ខោនខោល មិនត្រឹមតែជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណខ្មែរនោះទេ តែជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ

ល្ខោនខោល គឺជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណបែបខ្មែរ ដែលសម្តែងដោយមនុស្សមួយក្រុម មានការពាក់របាំងមុខបញ្ជាក់ពីតួអង្គសំខាន់ៗនៃដំណើររឿងទេពកថា រាមកេរ្តិ៍ បែបអក្សរសិល្ប៍ខ្មែរ ដែលទាក់ទងនឹងព្រះពុទ្ធសាសនាផង និងព្រាហ្មសាសនាផង។ ល្ខោននេះសម្តែងអមទៅដោយភ្លេងពិណពាទ្យ និងមានការពោលរៀបរាប់អំពីដំណើរសាច់រឿង ជាបទពាក្យកាព្យ ឬពាក្យកម្រងកែវ មានការលើកដាក់សម្លេងយ៉ាងពិរោះ បង្ហាញពីអារម្មណ៍នៃតួអង្គរួមមាន កំហឹង កំសត់ និងការស្រែកជាដើម។ អ្នកពោល គឺជាអ្នកដែលចេះចាំស្ទាត់ជំនាញនៃដំណើរសាច់រឿង គាត់ក៏ជាអ្នកបង្ហាត់បង្រៀននៃការរាំរបាំ ដែលមានតួអង្គសំខាន់ចំនួនបួន រួមមាន តួនាយរោង, តួនាង, តួយក្ស...

ព្រះរាជបណ្ណាល័យ ហ្លួងម៉ែ

ភូមិរាត្រឹបត្រងលម្អងកេសរ បុប្ផាបវរឈ្មោះអង្គាបុស្ប បក្សីចាបពូកហើរត្រសងចុះ ចម្រុះចឹកស្រូវនៅក្នុងល្អី។ ធម្មជាតិជិតជុំម្តុំទីនេះ ជាឃ្លាំងតម្រិះជនប្រុសស្រី សំណង់អគារជាចំណី ប្រាជ្ញព្រឹទ្ធកវីប្រតិស្ឋាន។ ខាងក្នុងមានបដិមា តំណាងសាសនារូបបុរាណ ជាវិចិត្រកម្មយ៉ាងចំណាន បានមកប្រតិស្ឋកំដរភ្ញៀវ។ រចនាសម្ព័ន្ធទាន់សម័យ ជាការិយាល័យប៉ៃតងខៀវ តម្រៀបឯកសារផ្តល់ជូនភ្ញៀវ ឆន្ទ:ស្រួចស្រៀវទុកចងចាំ។ នោះគឺព្រះរាជបណ្ណាល័យ ហ្លួងម៉ែ ហ្លួងយាយជាបណ្តាំ មជ្ឈមណ្ឌលឯកសារកម្ពុជា យល់យ៉ាងសកម្ម ស្រាវជ្រាវច្រើនឆ្នាំចាំទុកទីនេះ។ ដោយ ព្រះបវរសត្ថា ហួរ...

ប្រជាជនហូបអង្ករគ្មានគុណភាព

(ព្រះវិហារ)៖ ជាអ្នករស់រានមានជីវិតម្នាក់ដែលបានឆ្លងកាត់សម័យសង្គ្រាមជាងបួនទសវត្សរ៍ ទូច យ៉ោន បានរៀបរាប់ពីប្រវត្តិដែលបានកើតឡើងចំពោះរូបគាត់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅពេលចុះទៅសួរសុខទុក្ខគាត់អំពីបញ្ហាសុខភាព និងការចងចាំពីរបបខ្មែរក្រហម។ បច្ចុប្បន្ន យ៉ោន រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ ៦៥ ឆ្នាំ គាត់គឺជាជនរងគ្រោះម្នាក់ក្នុងចំណោម៥លាននាក់នៅសម័យនោះ។ ក្នុងវ័យប្រហែលជា ១៣ ឆ្នាំ គាត់ត្រូវធ្វើការដែលប្រើពលកម្មធ្ងន់ៗទាំងបង្ខំ ដូចជាការលើកដី ឬលើកទំនប់ នៅតាមភ្លឺស្រែចម្ភារ និងនៅតាមការដ្ឋានទំនប់នានា។ ជីវិតមួយថ្ងៃៗ...

ខ្ញុំត្រូវធ្វើការទាំងមានផ្ទៃពោះ

(ព្រះវិហារ)៖ ហ៊ូ រ៉ាយ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានអាយុ៩០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នគាត់ស្ថិតក្នុងវ័យចាស់ជរា និងមានការមើលថែពីកូនៗ។ នៅសម័យប៉ុលពត គាត់ត្រូវធ្វើការពេញមួយថ្ងៃ ដោយកាប់ស្លឹក ស្រោចទឹកដំណាំថ្នាំជក់ ស្ទូងស្រូវ ច្រូតស្រូវជាដើម។ ថ្ងៃមួយពេលគាត់ទៅធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ ខ្មែរក្រហមបានសួរគាត់ថាអ្នកណាចាត់តាំងគាត់ឲ្យធ្វើការ? គាត់ត្រូវបានគេសួរនាំ ហើយឲ្យត្រឡប់ទៅផ្ទះសម្រាកវិញ។ គាត់បានលើកឡើងថា អ្នកដែលចាត់តាំងគាត់មកធ្វើការទាំងផ្ទៃពោះ ត្រូវបានគេយកទៅកសាង ដែលនេះ​ជា​ករណី​ដ៏កម្រកើត​មាននៅក្នុង​របបខ្មែរក្រហម។...

អ្នកដាំបន្លែនៅសម័យខ្មែរក្រហម

(ព្រះវិហារ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតពីភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ឈ្មោះ សុខ សួត សព្វថ្ងៃមានអាយុ៦៦ឆ្នាំ បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម ប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាពេលចុះសួរសុខទុក្ខ។ នៅក្រោមរបបនោះ គាត់មានវ័យ២៥ឆ្នាំ ខ្មែរក្រហមឲ្យគាត់ដាំបន្លែ ដូចជា ត្រសក់ ក្រកួន ត្រប់ និងបន្លែផ្សេងៗ និងជីកដី រែកដីឲ្យបានមួយថ្ងៃ ១ គូប នៅតាមទំនប់ស្រុក។ ចំពោះការបរិភោគវិញ...

អ្នកខ្លះគ្រាន់តែលួចស្រលាញ់គ្នាក៏មានទោស

(ព្រះវិហារ)៖ សុខ ឡៃ មានអាយុ ៦១ ឆ្នាំ គាត់ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនប្រមាណជាង ៥លាននាក់ដែលបានឆ្លងកាត់សង្គ្រាមនៅប្រទេសកម្ពុជាជាង៤ទសវត្សរ៍ និងបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃគាត់រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ រយៈពេលកន្លងហួសជាង៥០ឆ្នាំ គាត់នៅតែចាំខ្លះៗទៅនឹងការងារដែលគាត់ធ្វើមានដូចជាលើកទំនប់ ជីកប្រឡាយ ដកស្ទូង កាប់គាស់ រែកដីដាក់តាមទំនប់ជាដើម។ នៅសម័យនោះ គាត់ហូបមិនបានគ្រប់គ្រាន់ បរិភោគតែបបរ លាយជាមួយគល់ល្ហុង ឬគល់ចេក ដែលត្រូវតស៊ូធ្វើការពីព្រឹកព្រលឹមរហូតដល់ពេលល្ងាច។...

ជាងឈើនៅសម័យខ្មែរក្រហម

(ព្រះវិហារ)៖ រស់ ជុំ មានវ័យ៧០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានតាមដានដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយពេញចិត្ត និងយល់ថាយុត្តិធម៌សម្រាប់រូបលោក។ ការអប់រំតាមសាលារៀន និងការនិយាយប្រវត្តិរឿងរ៉ាវដែលគាត់បានឆ្លងកាត់នៃរបបខ្មែរក្រហម គាត់គិតថាវិធីដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយមានការចងចាំអំពីរបបនោះ និងដើម្បីកុំឲ្យរបបនេះវិលមកវិញ។ គាត់មានអារម្មណ៍រីករាយ នឹងបានធូរស្រាលក្នុងចិត្តបានខ្លះ បន្ទាប់ពីមានការចុះសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តកម្ពុជា (CamboCorps) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលខេត្តព្រះវិហារ ដោយមានកងឈ្លបឲ្យប្រជាពលរដ្ឋធ្វើការងាររួម ហូបបាយរួម។...

កងកុមារនៅសម័យខ្មែរក្រហម

(ព្រះវិហារ)៖ ខៀវ ស្វិត អាយុ ៥៨ ឆ្នាំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលសព្វថ្ងៃរស់នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ មុនដំបូងលោកជាអ្នកគង្វាលគោក្របីម្នាក់នៅសម័យនោះ ធ្វើការពេញមួយថ្ងៃរហូតដល់ល្ងាច តែហូបបានតែមួយពីរពេល។ គាត់​បានលើកឡើងថា បើទៅមិនទាន់ពេល គឺអត់បានហូប។ ខ្មែរក្រហមធ្វើការលត់ដំគាត់ និងអ្នកដទៃទៀតដោយការគំរាម ជួនកាលបើខ្មែរក្រហមមានការមិនសប្បាយចិត្តលើរឿងអ្វីមួយ គេនឹងវាយធ្វើបាបទាំងកំហឹង យើង​អត់មានសិទ្ធិនិយាយបញ្ចេញមតិជាមួយខ្មែរក្រហមនោះទេ។ គាត់បានរៀបរាប់ត្រួសៗពីសម័យនោះ ដោយលើកឡើងថា ពេលខ្លះគាត់បានលួចបេះផ្លែឈើហូបទាំងមិនឲ្យគេដឹង។ ប្រជាជនទាំងអស់ត្រូវស្លៀកពាក់ខោអាវខ្មៅ។​...

Solverwp- WordPress Theme and Plugin