Author: Lyhour Sreang

ឃួយ សុខចេង៖ វេទនាណាស់

(កណ្ដាល)៖ ឃួយ សុខចេង ភេទស្រី មានអាយុ ៧៣ឆ្នាំ​ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅរបបខ្មែរក្រហម សុខចេង និយាយថា គាត់ត្រូវបានខ្មែរក្រហមប្រុងនឹងយកទៅសម្លាប់ម្តងជាពីរដង តែមិនបានសម្រេច ដោយសារមានអ្នកជួយ។ ចំណែកប្តីរបស់គាត់ ថាមានទេវតាជួយ។ នៅរបបសង្គមរាស្ត្រនិយម សុខចេង រស់នៅជាមួយម្ដាយតែពីរនាក់។ នៅវ័យកុមារភាព សុខចេង បានឈប់រៀនត្រឹមថ្នាក់ទី១០ចាស់...

គិត សេងហ៊ត៖ «យើងគួរឈឺចាប់»

(កណ្ដាល)៖ គិត សេងហ៊ត ភេទប្រុស កើតនៅឆ្នាំ១៩៥២ មានអាយុ ៦៩ឆ្នាំ ជាកសិកររស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលរំឭកអំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សេងហ៊ត និយាយថា “យើងគួរឈឺចាប់”។ សេងហ៊ត បានឈប់រៀនត្រឹមថ្នាក់ទី៩ចាស់ នៅសាលាតាលន់ ដោយសាររដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧០។ សេងហ៊ត ដែលជាយុវជនបានចូលធ្វើការក្នុងអង្គភាពប្រជាជន និងធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។​ សេងហ៊ត ថានៅពេលនោះ...

ហឹម សយ៖ សីលធម៌ដប់ពីរប្រការ

(កណ្ដាល)៖ ហឹម សយ ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សយ មានបងស្រីម្នាក់ឈ្មោះ សុខ។ សយ រំឭកថា បងប្អូនជីដូនមួយ ឈ្មោះ បងធន់, បងថន, ម្ដាយមីងឈ្មោះ មីងរឿន និងឪពុកមារបស់គាត់ឈ្មោះ ពូសុន ត្រូវបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០...

មៀន ផន៖ លួចហូបបាយរបស់អ្នកជំងឺ

(កំពង់ស្ពឺ)៖ មៀន ផន ភេទស្រី មានអាយុ ៥៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ផន មានឪពុកឈ្មោះ ពែល មុត, ម្ដាយឈ្មោះ កុល នឿន និងមានបងប្អូនពីរនាក់ ក្នុងនោះបងស្រីម្នាក់បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម ដោយមិនដឹងមូលហេតុ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ផន ត្រូវជម្លៀសទៅរស់នៅក្នុងភូមិ១០៨។...

ទូច វៃ៖ រត់ចូលឡានដើម្បីសម្លាប់ខ្លួន

(កំពង់ស្ពឺ)៖ ទូច វៃ ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិកររស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានស្រុកកំណើតនៅក្នុងភូមិព្រៃតាភេម ឃុំពោធិអង្ក្រង​ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានឪពុកឈ្មោះ ពែល ទឿង, ម្ដាយឈ្មោះ ទី មុំ និងមានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០...

កង តុន៖ ខ្ញុំពកូនឈរយំ

(កំពង់ស្ពឺ)៖ កង តុន ភេទស្រី មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅក្នុងភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ តុន មានឪពុកឈ្មោះ ម៉ៅ, ម្ដាយឈ្មោះ នឿន, និងមានបងប្អូនបីនាក់ ក្នុងនោះប្អូនប្រុសម្នាក់ ឈ្មោះ ម៉េត បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ តុន បានចូលរៀនមួយអស់រយៈពេលខ្លីនៅភូមិត្រពាំងរាំង ដែលនៅជិតផ្សារឈូក។...

អែម រុន៖ រែកដីនៅភ្នំជាល

(កំពង់ស្ពឺ)៖ អែម រុន ភេទស្រី មានអាយុ ៦៥ឆ្នាំ (កើតក្នុងឆ្នាំ១៩៥៦) មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រុន មានឪពុកឈ្មោះ ឃួន យ៉ាន, ម្ដាយឈ្មោះ អំ យ៉ាត់ និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំមួយនាក់។ រុន មានប្តីឈ្មោះ កែវ រឿន...

កឹម ជួន៖ អង្ករប្រាំកំប៉ុង

(កំពង់ស្ពឺ)៖ កឹម ជួន ភេទស្រី មានអាយុ ៦៨ឆ្នាំ សព្វថ្ងៃប្រកបរបរជាកសិករ។ ជួន មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជួន មានឪពុកឈ្មោះ ម៉ី ឡី, ម្ដាយឈ្មោះ កង ជា និងគាត់ជាកូនទោល។ នៅរបបសង្គមរាស្ត្រនិយម បន្ទាប់ពីសិក្សានៅសាលាវត្តអង្គស្តុក អស់រយៈពេលពីរឆ្នាំត្រឹមថ្នាក់ទី២ ជួន...

ជា សៀប៖ មិនចងចាំនូវអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម

(តាកែវ)៖ ជា សៀប កើតក្នុងឆ្នាំ១៩៣៣ (ឆ្នាំរកា) ភេទស្រី មានអាយុ ៨៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សៀប ប្រកបរបរជាកសិករ និងមានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។​ សៀប មានឪពុកឈ្មោះ ជា, ម្តាយឈ្មោះ យ៉ែម, និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។ សៀប មានប្តីឈ្មោះ...

យ៉ែម ស៊ុន៖ បោចស្មៅក្នុងបឹង

(កំពង់ស្ពឺ)៖ យ៉ែម ស៊ុន ភេទប្រុស មានអាយុ ៧៨ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៣)។ ស៊ុន មានទីកន្លែងកំណើតនៅភូមិត្រពាំងជំរៅ និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ស៊ុន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ តន់ ទិព្វ និងមានបងប្អូនចំនួនដប់ពីរនាក់។ នៅវ័យកុមារភាព ស៊ុន បានស្នាក់អាស្រ័យ និងសិក្សានៅក្នុងវត្ត។ ក្រោយមក...

ចៀម អុង៖ រែកដីរហូតដល់រលូតកូន

(កំពង់ស្ពឺ)៖ ចៀម អុង កើតក្នុងឆ្នាំ១៩៤២ ភេទស្រី មានអាយុ ៧៩ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អុង មានឪពុកឈ្មោះ ចៀម មឿង, ម្ដាយឈ្មោះ សោម អ៊ុក និងមានបងប្អូនស្រីបីនាក់។ នៅវ័យកុមារភាព អុង ដែលមានអាយុ១៣ឆ្នាំ បានឈប់រៀននៅសាលាវត្តស្តុក ដោយសារម្ដាយរបស់អុងឲ្យគាត់ជួយធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០...

Solverwp- WordPress Theme and Plugin