Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

កន ប្រាក់៖ អ្នកទោសនៅកោះគរ

(កណ្ដាល)៖ កន ប្រាក់ ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។​ ប្រាក់ មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រាក់ ឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) ដោយសារការទម្លាក់គ្រាប់បែក និងបានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ ជាមួយឪពុកដែលធ្វើជាទាហាន លន់ នល់។ ក្រោយមក ឪពុកប្រាក់...

ហោល ទូច៖ មិត្តឯងត្រូវដូរទីលំនៅ

(កណ្ដាល)៖ ហោល ទូច ភេទស្រី​ ជាកសិករវ័យ៥៨ឆ្នាំ​ មានភូមិកំណើត និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ទូច មានបងប្អូនប្រាំបីនាក់។ នៅឆ្នាំ១៩៧០ ទូច ចងចាំថា បន្ទាប់ពីមានរដ្ឋប្រហារ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង ក្នុង​មូលដ្ឋានរបស់គាត់។ ដូច្នេះ គ្រួសារទូច បានគេចខ្លួនទៅរស់នៅឃុំតាលន់។ នៅទីនោះ ឪពុកម្ដាយទូច ដាំចម្ការដំឡូង។...

អ្នកដាំបាយក្នុងរបបខ្មែរក្រហម

(កណ្ដាល)៖ សោម យុន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ យុន មានបងប្អូនចំនួនបីនាក់ (ស្រីទាំងបី)។ យុន បានរៀបការជាមួយស្វាមីនៅក្នុងរបប លន់ នល់ និងមានកូនចំនួនបីនាក់ (ស្រីម្នាក់ និងប្រុសពីរនាក់)។ នៅពេលមានការទម្លាក់គ្រាប់បែក ប្ដីរបស់គាត់បាននាំសមាជិកគ្រួសារចូលក្នុងព្រៃ។ ឈានចូលដល់របបខ្មែរក្រហម យុន មិនត្រូវបានជម្លៀសទៅកន្លែងណាផ្សេងឡើយ។ អង្គការបានចាត់តាំងឲ្យ...

ថោង ណយ៖ អតីតយុវជនកងចល័ត និងក្រោយមកជាយោធាខ្មែរក្រហម

ថោង ណយ អាយុ៦៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីកុមារ ណយ ចូលរៀនដំបូងនៅឆ្នាំ១៩៦៨​ ថ្នាក់ទី១២។ ដល់ឆ្នាំ១៩៧០ ណយ បានឈប់រៀន ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីរដ្ឋប្រហារ ណយ បានដឹងដំណឹងអំពីការតស៊ូនៅក្នុងព្រៃ ដែលដឹកនាំដោយ ហូ នឹម, ហ៊ូ យន់...

ណុប ហុន៖ កុមារត្រូវតែរស់នៅក្នុងកង

ណុប ហុន អាយុ៥៦ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ហុន កើតទាន់សម័យ លន់ នល់ ប៉ុន្តែគាត់មិនបានដឹងរឿងរ៉ាវផ្សេងៗនោះទេ ព្រោះគាត់នៅក្មេងពេក។ ការចងចាំរបស់ ហុន នៅសម័យ លន់ នល់ គឺម្ដាយឪពុករបស់គាត់ ដឹកដៃគាត់រត់គេចពីការទម្លាក់គ្រាប់បែក។ ចូលដល់អាយុ៩ឆ្នាំ ហុន ត្រូវបានអង្គការរៀបចំឲ្យចូលទៅរស់នៅក្នុងកងកុមារ បែកពីម្ដាយឪពុក។ នៅក្នុងកងកុមារ...

នៅ សារិន៖ ឃ្លានពេកទើបហ៊ានលួចអាហារ

នៅ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សារិន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅម្ដុំកំណោះ។ នៅពេលដែលមានឡានហោះ(យន្តហោះ) ចូលមកទម្លាក់គ្រាប់បែកម្ដងៗ ចាស់ៗនៅក្នុងភូមិបាននាំក្មេងតូចៗរត់ចូលក្នុងលេណដ្ឋាន ដើម្បីគេចខ្លួន ហើយសារិន តែងតែលួចអើតកមើលយន្តហោះនៅពេលដែលចាស់ៗមិនបានចាប់អារម្មណ៍។ ចូលដល់សម័យខ្មែរក្រហម សារិន មានអាយុប្រមាណ១៣ឆ្នាំ។ អង្គការបានរៀបចំឲ្យ សារិន ចូលទៅរស់នៅក្នុងកងកុមារឃុំញ៉ែងញ៉ង ដើម្បីធ្វើការងារ...

សំណាងដែលមិនស្លាប់

(កំពត)៖ រឿងដែល គុន គិតថាជាសំណាងសម្រាប់គាត់ នោះគឺ គាត់អាចគេចចេញពីសេចក្ដីស្លាប់ចំនួនពីរដង ដោយលើកទីមួយ គឺនៅពេលដែលគាត់ទៅធ្វើការងារនៅកន្លែងវាយថ្ម និងលើកទីពីរ គឺនៅពេល​ដែលគាត់ភ្ជួរស្រែនៅសហករណ៍។ គង់ គុន អាយុ៨៦ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក និងបច្ចុប្បន្នរស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ គាត់មានប្រពន្ធឈ្មោះ ម៉ី យ៉ន និងមានកូនចំនួនប្រាំបីនាក់។ គុន មិននឹកស្មានថាគាត់អាចមានជីវិតរស់មកដល់សព្វថ្ងៃនេះទេ...

ប្រជាជននៅក្នុងកងចល័ត

(ក្រចេះ)៖ ប្រជាជនដែលធ្វើការនៅក្នុងកងចល័ត មានបន្ទុកការងារច្រើនជាងនៅក្នុងកងផ្សេងៗ។ ថ្វីត្បិតតែការងារមិនដូចគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺរបបអាហាររបស់ប្រជាជន។ ប៊ូ ស៊យ អាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស៊យ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការ​នៅក្នុង​កងចល័ត។ នៅក្នុងរបបខ្មែរក្រហម ស៊យ មានអាយុ២៥ឆ្នាំ ហើយអង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែ។ នៅអំឡុងពេលនោះ គាត់ធ្វើការងារនៅក្នុងកងចល័ត និងត្រូវចេញទៅធ្វើការងារឆ្ងាយៗមិនសូវមានពេលនៅផ្ទះនោះទេ។  របបអាហារនៅតំបន់នោះ...

វះកាត់សម្រាលកូន

(កំពត)៖ រឿងរ៉ាវដែល ណាត គិតថាពិបាកខ្លាំងសម្រាប់គាត់នៅក្នុង​របប​ខ្មែរក្រហម​នោះ គឺជាការសម្រាលកូនដោយការវះកាត់ ព្រោះពេលនោះគាត់សម្រាលកូនតាមធម្មជាតិមិនបាន ហើយនៅអំឡុងពេលនោះមិនមានថ្នាំពេទ្យគ្រប់គ្រាន់ ព្រមទាំងគ្មានបច្ចេកទេសទំនើបឡើយ។ ខឹម ណាត អាយុ៧៥ឆ្នាំ រស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម ណាត ខិតខំធ្វើការងារស្ទើរតែគ្មានពេលសម្រាក ទាំងយប់ទាំងថ្ងៃ និងពេលមានជំងឺ អ្នកទាំងអស់នោះ ត្រូវ​ទ្រាំទៅធ្វើការងារទាំងខ្លួនមានជំងឺ។ ការខិតខំធ្វើការរបស់ប្រជាជនទាំងអស់គឺ ដើម្បីគេចពីការធ្វើទារុណកម្ម និងបង្អត់អាហារ។...

កែវ ជ្រន៖ ជីវិតកងទ័ពមិនចេះស្រួលនោះទេ

កែវ ជ្រន អាយុ៦៣ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង​ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ជ្រន បានស្ម័គ្រចិត្តចូលធ្វើជាយោធាក្នុងកងពល១៦៤ វាយជាមួយទាហាន លន់ នល់។ នៅពេលវាយជាមួយទាហាន លន់ នល់ កងទ័ពទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ ហើយការហូបអាហារគឺគ្រប់គ្រាន់។ ក្រោយមក ជ្រន បានប្ដូរទៅក្នុងកងពលលេខ ២២១។ ចូលដល់ឆ្នាំ១៩៧៥ កងទ័ពបដិវត្តន៍ បានទទួលជ័យជម្នះលើទាហាន...

សាន សេងឡោ៖ បងប្រុសទាំងបីនាក់ដែលបានបាត់បង់ជីវិត

(កណ្ដាល)៖ សាន សេងឡោ ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សេងឡោ មានទីកន្លែងកំណើតនៅភូមិទឹកអាង (បច្ចុប្បន្នភូមិពោធិ៍តាប៉ាង) និងជាកូនទី៧ ក្នុងចំណោមបងប្អូនប្រាំបួននាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ បងប្រុសទី១របស់សេងឡោ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក និងឲ្យចូលធ្វើយោធាខ្មែរក្រហម។ បងប្រុសគាត់ បានស្លាប់ដោយសារការប្រយុទ្ធជាមួយទាហាន លន់ នល់...

Solverwp- WordPress Theme and Plugin