Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ចង្អុលហើយត្រូវតែទទួល

(ព្រះវិហារ)៖ ញ៉ែម បានលើកឡើងថា៖ «អង្គការបានបង្ខំឱ្យខ្ញុំរៀបការជាមួយនឹងប្រពន្ធរបស់ខ្ញុំ។ គេ[អង្គការ] ចង្អុលហើយ យើងត្រូវតែទទួលទៅ ខ្លាចក្រែងបាត់ខ្លួនណ៎ា! តែបើថាឱ្យស្រឡាញ់ គឺអត់ស្រឡាញ់ទេ»។ ខិម ញ៉ែម អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ក្នុងនោះមានស្រីម្នាក់)។ ញ៉ែម បានរៀបរាប់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែល...

មីងទៅណាហ្នឹង?

(ក្រចេះ)៖ រ៉ាន់ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មានពេលមួយគាត់កំពុងតែធ្វើការជាមួយសមាជិកដទៃទៀត គាត់ក៏បានប្រទះឃើញម្ដាយមីងរបស់គាត់ជាមួយនឹងខោអាវមួយបង្វេច ដើរទៅជាមួយនឹងឈ្លបខ្មែរក្រហម។ រ៉ាន់ បានស្រែកសួរទៅកាន់ម្ដាយមីងរបស់គាត់ថា៖ “មីងទៅណាហ្នឹង?” ក្រោយពីឮបែបនោះ សមាជិកដែលធ្វើការជាមួយគាត់បានឃាត់ភ្លាមៗ ព្រោះដឹងថាម្ដាយមីងរបស់រ៉ាន់ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោល ហើយមិនចង់ឱ្យ រ៉ាន់ ត្រូវចាប់យកទៅជាមួយដែរ។ គាត រ៉ាន់ អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាន់...

ថ្ងៃរៀបការ ជាថ្ងៃពិសេស

(ក្រចេះ)៖ “ថ្ងៃរៀបការ ជាថ្ងៃពិសេសជាងថ្ងៃធម្មតាសម្រាប់ខ្ញុំ ព្រោះខ្ញុំបានហូបបបរជាមួយសាច់មាន់” ហម រែម បានលើកឡើង​ដូច្នេះ។ ហម រែម អាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ តំបន់ដែល រែម រស់នៅត្រូវបានខ្មែរក្រហម ចូលគ្រប់គ្រង។ នៅអំឡុងពេលនោះ រែម បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហម។ ខ្មែរក្រហម បានបញ្ជូន រែម...

នៅក្នុងរបបខ្មែរក្រហម ខ្ញុំហូបតែបបរមិនដែលស្គាល់រសជាតិបាយ

(ក្រចេះ)៖ ជា សាវឿន អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។ បច្ចុប្បន្ន សាវឿន រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបប លន់ នល់ សាវឿន បានបួសរៀននៅក្នុងវត្តមួយកន្លែង ក្នុងខេត្តកណ្ដាល។ ក្រោយមក ដោយសារតែមានការទម្លាក់គ្រាប់បែក សាវឿន បានរត់ចេញពីវត្តទៅរកម្ដាយនៅផ្ទះ ហើយចាប់ពីពេលនោះមក...

ហែម ផា៖ ទុកបុរសធ្វើជី នារីធ្វើពូជ

ហែម ផា ហៅ ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផា រស់នៅ និងធ្វើការងារនៅតាកែវ។ ជីវភាពគ្រួសាររបស់គាត់នៅពេលនោះគឺធូរធារ ព្រោះប្ដីរបស់ផា គឺជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសប្រជាជនទាំងអស់ រួមទាំងគ្រួសាររបស់ផា ទៅតាមទីជនបទ។ នៅតាមផ្លូវធ្វើដំណើរ អង្គការបានចាប់ប្ដីរបស់ផា...

លុន រី៖ គ្រួសារនាយទុន សក្ដិភូមិ

លុន រី[1] អាយុ៦៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង រី បានចូលរៀនត្រឹមថ្នាក់ទី២ និងចេះអានអក្សរបន្តិចបន្តួច។ ស្ថានភាពគ្រួសាររបស់រី ក្នុងពេលនោះ គឺធូរធារ មានហូបចុកគ្រប់គ្រាន់ ព្រោះគាត់ជាកូនអ្នករកស៊ី ហើយបងប្រុសច្បងធ្វើជាទាហានសម័យសង្គមរាស្រ្ដនិយម។ នៅក្នុងសម័យ លន់ នល់ ការរស់នៅរបស់គ្រួសាររី បានជួបប្រទះនូវការលំបាក ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ។...

ស្ទើរតែស្លាប់ដោយសារការងារហួសកម្លាំង និងការហូបមិនគ្រប់គ្រាន់

ប៉ាត ប៊ុន អាយុ៦២ឆ្នាំ និងរស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ប៊ុន មិនបានរស់នៅជួបជុំគ្រួសារឡើយ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងារក្នុងកងចល័ត ក្នុងឃុំលំចប់។ នៅក្នុងក្រុមកងចល័ត យុវជនទាំងអស់ត្រូវស្នាក់មួយកន្លែងនៅកងវិន័យ ព្រមទាំងចេញទៅធ្វើការងារនៅសៃវៀន និងកន្លែងៗផ្សេងៗទៀតក្នុង ឃុំលំចង់។ ពេលធ្វើការនៅឃុំលំចង់ ប៊ុន បានដឹងពីសកម្មភាពរបស់អង្គការ ដែលចាប់មនុស្សយកទៅសម្លាប់នៅវត្តថ្មី។ នៅពេលដែលអង្គការចង់ចាប់នរណាម្នាក់យកទៅសម្លាប់ ក្រុមកងឈ្លបបានលើកហេតុផលថា បញ្ជូនឲ្យទៅរៀនសូត្រ ឬ...

មិនបានអាហារ ថែមទាំងវាដំខ្លាំងៗ និងទុកឲ្យដាច់ពោះស្លាប់

នុន ណុច អាយុ៥២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ណុច មិនបានរស់នៅជុំគ្នាឡើយ ព្រោះអង្គការបានបំបែកឪពុកម្ដាយរបស់គាត់ទៅរស់នៅ និងធ្វើការងារក្នុងកងមួយ ហើយបងប្អូនរបស់គាត់ត្រូវស្នាក់នៅក្នុងមណ្ឌល ឬធ្វើការងារក្នុងកងកុមារ។ រឿងដែលឈឺចាប់បំផុតសម្រាប់គ្រួសារ គឺការបាត់បង់បងច្បងម្នាក់ ដែលបានស្លាប់ដោយសារភាពអត់ឃ្លាន។ មុនពេលស្លាប់ បងរបស់ណុច បានដើរទៅសុំបាយហូបបន្ថែមនៅក្នុងរោងបាយ ប៉ុន្តែអង្គការបានបដិសេធ  ហើយថែមទាំងវាយដំគាត់យ៉ាងព្រៃផ្សៃ រហូតដល់គាត់ឃ្លានដាច់ពោះស្លាប់។ ចំណែកឯឪពុកវិញ ក៏ត្រូវបានអង្គការចាប់ខ្លួនយកទៅបាត់ដែរ...

ទ្រព្យសមូហភាព

(កំពង់ចាម)៖ ប្រេស អឿន អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អឿន មានបងប្អូនចំនួន៦នាក់ (ស្រីចំនួន៤នាក់) ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់ឈឺសន្លាក់ដៃ-ជើង និងឈឺក្បាលវិលមុខជាប្រចាំ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ អឿន ធ្វើការងារនៅក្នុងកងចល័ត។ គាត់ត្រូវចាកចេញពីក្រុមគ្រួសារ ដើម្បីទៅធ្វើការងារ។ អឿន និយាយថា គាត់យំនឹកដល់ឪពុកម្ដាយ និងបងប្អូនជារៀងរាល់ថ្ងៃ...

ចិញ្ចៀនមួយវង់ ដូរមាន់មួយក្បាល

(ក្រចេះ)៖ អ៊ាន អេន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះទ្រង់ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃ អេនឈឺចង្កេះ និងមានជំងឺក្រពះ-ពោះវៀន។ តាំងពីដើមមក គ្រួសាររបស់ អេន ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វមួយចំនួន។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ និងគ្រប់គ្រងលើប្រទេសកម្ពុជាទាំងស្រុង។ នៅអំឡុងពេលនោះ...

ពក ជា៖ អត់ឃ្លានខ្លាំងពេកទើបសុំអង្គការចូលក្នុងក្រុមកងចល័ត

ពក ជា ឬស្វាយ សំលន់ មានអាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជា មានឪពុកឈ្មោះ ស្វាយ សន​ ហៅពក ហើយម្ដាយឈ្មោះ ភេន ម៉ាន់ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង ជា រស់នៅជាមួយជីដូន ព្រោះម្ដាយរបស់គាត់រៀបចំធ្វើផ្ទះ។ បន្ទាប់មក ដោយសារតែមានសង្គ្រាម...

Solverwp- WordPress Theme and Plugin