តុល យឿម៖ ឪពុកម្ដាយ និងបងបានស្លាប់ជាបន្តបន្ទាប់
តុល យឿម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ឪពុករបស់យឿម ធ្វើជាទាហាន។ ជាញឹកញាប់ ម្ដាយរបស់យឿម បាននាំកូន៣នាក់ ធ្វើដំណើរតាមឪពុក ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយ នៅពេលដែលគ្រួសារយឿម ធ្វើដំណើរទៅដល់សៃវ៉ា ម្ដាយរបស់គាត់បានត្រូវគ្រាប់ស្លាប់ ទាំងមានកូនក្នុងផ្ទៃ។ បន្ទាប់ពីម្ដាយស្លាប់ ឪពុករបស់យឿម...
យ៉ុង យ៉ន៖ បំបែកបំបាក់ចេញពីឪពុកម្ដាយ
(កណ្ដាល)៖ យ៉ុង យ៉ន ភេទស្រី មានអាយុ៥៧ឆ្នាំ។ យ៉ន រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានប្អូនស្រីតែម្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស យ៉ន ដែលកាលនោះមានអាយុ១២ឆ្នាំ បានចូលធ្វើការក្នុងកងចល័តឃុំ ដែលមានសមាជិកប្រហែល៥០នាក់។ យ៉ន ត្រូវទៅរើសកួរស្រូវ។ ចាប់តាំងពីពេលនោះមក យ៉ន ត្រូវបានខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយរបស់គាត់។ យ៉ន ត្រូវហូបរួម,...
ព្រំ សារ៉េត៖ ស្វាយមួយដើម
(កណ្ដាល)៖ ព្រំ សារ៉េត ភេទស្រី មានអាយុ៦១ឆ្នាំ។ សារ៉េត ជាកសិករ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សារ៉េត មានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ សារ៉េត រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង។ កាលពីកុមារភាព សារ៉េត មិនបានរៀនសូត្រនោះទេ ដោយសារភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ប្លោង។ សារ៉េត...
ប៉េង គីន៖ បបរលាយផ្លែចេក
(ព្រៃវែង)៖ ប៉េង គីន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ គីន រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ គីន មានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៩ គីន បានចូលរៀននៅសាលាកំពង់ពពិល។ នៅឆ្នាំ១៩៧១ គីន បានឈប់រៀនត្រឹមថ្នាក់ទី១១ ដោយសារនៅភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន...
សាន វណ្ណណេន៖ រណ្តៅដាំឈូក
(ព្រៃវែង)៖ សាន វណ្ណណេន ភេទស្រី មានអាយុ ៦៥ឆ្នាំ។ វណ្ណណេន រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ វណ្ណណេន មានឪពុកឈ្មោះ នៅ សាន, ម្ដាយឈ្មោះ ប៊ុន អ៊ុន និងមានប្អូន២នាក់ ក្នុងនោះមានឈ្មោះ ពី និងគីន។ នៅទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណណេន រស់នៅភូមិចុងព្រៃ...
ហោ សាក់៖ បាត់ខ្លួននៅកោះគរ
(កណ្ដាល)៖ ហោ សាក់ ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅនិងមានស្រុកកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សាក់ មានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីប្រាំនាក់។ កាលពីកុមារភាព សាក់ មិនបានរៀនសូត្រនោះទេ ដោយត្រូវនៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ គ្រួសាររបស់សាក់ បានជីកលេណដ្ឋានជម្រៅពីរម៉ែត្រ ដើម្បីគេចពីគ្រាប់បែក...
អួន រិន៖ កងឈ្លបដែលខ្លាំងលេខ១ មានអាយុប្រមាណជាង១០ឆ្នាំ
អួន រិន ភេទស្រី អាយុ៨៨ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់រិន និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅ ត្រពាំងផុង ត្រពាំងគុល និងកន្លែងដទៃទៀត។ មុនពេលជម្លៀស រិន បានឃើញអង្គការ ចាប់បង្ខំព្រះសង្ឃក្នុង វត្តអង្គព្រៃ ឲ្យដោះស្បង់ចីពរចេញ រួចប្រើឲ្យរែកមាន់យកទៅសម្លាប់ធ្វើម្ហូបឲ្យអង្គការ។ ក្នុងនាម រិន ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ ទិដ្ឋភាពដ៏សែនបាបកម្មនេះបានធ្វើឱ្យគាត់គ្រាំចិត្តស្ទើរក្អួតឈាម...
ហៃ បូរីន៖ ព្រាត់ប្រាសឪពុកនៅឆ្នាំ១៩៧៦
(កណ្ដាល)៖ ហៃ បូរីន ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅនិងមានទីកន្លែងកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ បូរីន មានបងប្អូនចំនួនបួននាក់ ក្នុងនោះមានស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅស្រុកស្អាង។ នៅឆ្នាំ១៩៧២ គ្រួសាររបស់បូរីន បានទៅរស់នៅទីក្រុងភ្នំពេញ និងប្រកបរបរលក់បន្លែនៅផ្សារថ្មី។ ជួនកាល បូរីន កាត់ស្លឹកចេកយកទៅលក់នៅតាខ្មៅ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់បូរីន...
ឡាំង គីមទ្រី៖ ម្ដាយនិងបងប្អូនប្រាំបីនាក់
(កណ្ដាល)៖ ឡាំង គីមទ្រី មានអាយុ ៧២ឆ្នាំ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ គីមទ្រី មានបងប្អូនចំនួនដប់បីនាក់ ក្នុងនោះស្រីប្រាំបីនាក់។ គីមទ្រី បានរៀនត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ ដោយសារជីវភាពក្រីក្រ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គីមទ្រី ត្រូវជួយធ្វើការឪពុកម្ដាយ និងមើលថែប្អូនៗ។ នៅឆ្នាំ១៩៧០ គីមទ្រី បានរៀបការ និងប្រកបរធ្វើស្រែចម្ការ។ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ និងមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិអូររំចេក...
ពុយ ចួន៖ រណ្តៅសាកសពនៅកោះគរ
(កណ្ដាល)៖ ពុយ ចួន ភេទស្រី មានអាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចួន មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចួន ដែលមានអាយុ១២ឆ្នាំ បានរៀនអស់រយៈពេលបីខែ នៅសាលាវត្តពោធិ៍។ មិនយូរប៉ុន្មាន ម្ដាយមីងរបស់ចួន បាននាំគាត់ទៅរស់នៅជាមួយនៅម្តុំចាក់អង្រែលើ ទីក្រុងភ្នំពេញ។ នៅទីនោះ...
ជឹម សាវ៉ាត៖ ខ្មែរក្រហមបញ្ចុះបញ្ចូលកុមារឲ្យធ្វើបដិវត្ត
(កណ្ដាល)៖ ជឹម សាវ៉ាត ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ ៦០ឆ្នាំ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សាវ៉ាត មានបងប្អូនចំនួនពីរនាក់ ក្នុងនោះមានប្រុសម្នាក់។ នៅឆ្នាំ១៩៧២ សាវ៉ាត បានចូលរៀនថ្នាក់កុមារដ្ឋាន អស់រយៈពេលបីខែ នៅសាលាវត្តតាពុធ។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិ និងជម្លៀស សាវ៉ាត ឲ្យទៅរស់នៅវត្តជ្រោយឫស្សី អស់រយៈពេលបីខែ។...

