សុខ សាយ ហៅ រ៉ុន៖ ពេទ្យ ៦មករា

[1]ម៉ៅ សាយ មានឈ្មោះបដិវត្តថា ម៉ៅ រ៉ុន កើតឆ្នាំខាល អាយុ ១៧ឆ្នាំ ភេទស្រី រស់នៅមន្ទីរបរាមរុំកុមារ។ រ៉ុន មានស្រុកកំណើតនៅភូមិ សែឫស្សី ស្រុក១២ ខេត្តកំពង់ឆ្នាំង ក្នុងតំបន់៣១ នៃភូមិភាគបញ្ចឹម។ មុន និងក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ រ៉ុន មានវណ្ណភាពជាកសិករក្រ រកស៊ីធ្វើស្រែ និងមិនធ្លាប់ធ្វើការបម្រើអង្គការណាមួយឡើយ។...

ជៀម ម៉េង រំឭកអំពីបទពិសោធន៍នៅកងចល័តកុមារ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ជៀម ម៉េង មានអាយុ ៥៨ឆ្នាំ មានបងប្អូន២នាក់ កើតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ ខ្ញុំមានឪពុកឈ្មោះហ៊ុន សារ៉ន ម្ដាយឈ្មោះជីម ហន។ ការពីកុមារភាព ខ្ញុំ ក៏ដូចជាក្មេងៗ ផ្សេងទៀត មិនទទួលបានរៀនសូត្រអ្វីនោះទេ លុះក្រោយពីសម័យខ្មែរក្រហមបានដូលរលំទៅ ទើបខ្ញុំទទួលបានការសិក្សាត្រឹមថ្នាក់ទី៧ នៅក្នុងសម័យរដ្ឋកម្ពុជា។ មុនរបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ...

ទីន គាស រំឭកអំពីបទពិសោធន៍ស្ដីពីការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទីន គាស[1] អាយុ៦១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាប្រជានេសាទ។ ខ្ញុំរៀបការប្ដីឈ្មោះ ញ៉ និងមានប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំមានឈ្មោះ ទីន និងម្ដាយមានឈ្មោះ ម៉ាស ហើយខ្ញុំជាកូនទី៥ចំណោមបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំកើតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ ខ្ញុំបានចូលរៀនត្រឹមបឋមនៅកោះសូទិន។ បន្ទាប់ពីចូលរៀនមិនបានប៉ុន្មានផង មានរដ្ឋប្រហារ...

ប្អូនប្រុសដែលបាត់ខ្លួនទៅ

នៅពេលមេឃភ្លៀង បងស្រីតែងតែនឹកឃើញគ្រាកន្លងដែល ឌឿន នាំប្រពន្ធកូន មកលេង និងជួបជុំគ្រួសារ នៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច។ ឌឿន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយត្រលប់មកធ្វើស្រែ និងរៀបការប្រពន្ធឈ្មោះ ឈឿ ដែលអ្នកកាត់ដេរនៅឃុំល្វា ស្រុកបវេល នៅឆ្នាំ១៩៧៣។ ឌឿន មានកូនបីនាក់ ក្នុងនោះស្រីម្នាក់។ ក្រោយមក ម្ដាយរបស់ឌឿន បានទៅនាំគ្រួសារឌឿនមករស់នៅភូមិបវេល។ នៅដើមឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមចូលក្នុងភូមិបវេល ឌឿន...

កងផលិតជីឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឃុត នួន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នួន បច្ចុប្បន្នរស់នៅជាមួយចៅកំព្រាអាយុ១០ឆ្នាំម្នាក់។ កាលពីកុមារភាព នួន រៀនបានត្រឹមថ្នាក់ទី៣ (សង្គមចាស់)។ នួន បានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះ ក្នុងសម័យខ្មែរក្រហមដូច្នេះថា៖ កាលពីអំឡុងរបបខ្មែរក្រហម គាត់ធ្វើការស្ទើរគ្មានពេលសម្រាកប៉ុន្តែមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។ កាលនោះ នួន មានអាយុប្រហែល១៤ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ដោយសារតែគាត់មានមាឌល្អិតតូចជាងគេ។ អង្គការបានឲ្យគាត់រៀនសូត្របានតិចតួច១​ម៉ោង...

កងភ្ជួរស្រែ និងដឹកសំណាប ឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) អ៊ុយ អឿន មានអាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អឿន មានកូនចំនួន ៩នាក់ ក្នុងនោះស្រី៥នាក់។ អឿន បានថ្លែងប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅរបបខ្មែរក្រហម គាត់រស់នៅស្រុកកំណើតក្នុងនាមជាប្រជាជនមូលដ្ឋានបានជួបប្រទះការលំបាកដូចប្រជា​ជន​ដទៃទៀតក្នុងភូមិដែរ។ អឿន បន្តថា នៅពេលនោះខ្មែរក្រហម បានកំណត់ការរស់នៅរបស់ប្រជាជនទាំងអស់មានភាពស្មើគ្នា ដោយកងឈ្លបបានប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទាំងអស់របស់ប្រជាជនយកទៅទុកក្នុងសហករណ៍ ហើយប្រជាជនតម្រូវ​ឲ្យទៅរស់នៅរួម, ធ្វើការរួម...

ហែម ផាន់ណា៖ លីនង្គ័លទៅភ្ជួរស្រែ៤នាក់ក្នុងមួយហិកតា

ហែម ផាន់ណា អាយុ៦៨ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន និងគ្រួសាររបស់ផាន់ណា ឲ្យចេញពីទីក្រុងភ្នំពេញ។ ផាន់ណា បានចំណាយពេល៣យប់ ទើបធ្វើដំណើរទៅដល់ភូមិតានប់។ នៅភូមិតានប់ អង្គការបានជម្លៀសគ្រួសាររបស់ផាន់ណា ឲ្យទៅរស់នៅ និងធ្វើការងារនៅភូមិក្រាំងវិច ឃុំក្រាំងវិច ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅស្រុកព្រៃកប្បាស អង្គការបានបញ្ជូន...

ហាក់ វន្នី៖ រោយដីលើក្បាល កុំឲ្យគ្រាប់បែកធ្លាក់ចំ

ហាក់ វន្នី ហៅ នី អាយុ៥៣ឆ្នាំ កើតនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន នី រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ឆឹង​ ហាក់, ម្ដាយឈ្មោះ ហេង កាក់ និងមានបងប្អូនចំនួន៤នាក់។ នី បានរៀបការជាមួយប្ដីឈ្មោះ...

កម្មកររោងចក្រប្រេងកាត

(រតនគិរី)៖ អ៊ុំ ឈី ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឈី មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឈី រស់នៅក្នុងសហករណ៍នៅឯស្រុកកំណើតជាមួយឪពុកម្តាយ ដោយធ្វើជាកងសិល្បៈ និងកងកុមារ។ ឈី ត្រូវទៅរែកជី នៅពេលថ្ងៃនិង ត្រូវច្រៀងរាំតាមវាលស្រែ នៅពេលយប់។...

ខ្សែអាត់សំឡេងសារភាព

(រតនគិរី)៖ បួ ហួយ ភេទស្រី មានអាយុ ៨៥ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហួយ បានរៀបការមុនឆ្នាំ១៩៧៥ និងមានកូនប្រុសស្រី ចំនួន ៦នាក់។ នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ហួយ ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដាំសណ្ដែក, ដាំដំឡូង និងកាប់ចម្ការនៅក្នុងភូមិ។ នៅពេលយប់ ហួយ...

ប្រថុយជីវិតដើម្បីលួចដកដំឡូង

(រតនគិរី)៖ ហង្ស អាន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ អាន ដែលមានអាយុ ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតដែលជាទីលំនៅសព្វថ្ងៃ ឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ អាន ត្រូវរស់នៅរួម, ធ្វើការរួម, និងហូបរួម។ ខ្មែរក្រហម បានបញ្ជាឲ្យប្រជាជនធ្វើពលកម្មដូចជា លើកទំនប់,...

Solverwp- WordPress Theme and Plugin