
មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ
មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល






