
អ៊ិន អូន ហៅ យុទ្ធ៖ យុទ្ធនារី ផ្នែកពេទ្យប្រចាំកងពល៣១០ បានរស់រានមានជីវិតដោយសារ បងថ្លៃ ជួយកែបន្លំប្រវត្តិរូប
នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើនល្បឿនស្វែងរកចាប់ខ្មាំង បន្ទាប់ពីមានព្រឹត្តិការណ៍ពីរកើតឡើង គឺទី១) យន្តហោះហោះមកទម្លាក់គ្រាប់នៅក្រុងសៀមរាបក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ និងទី២) ការផ្ទុះគ្រាប់ក្នុងទីក្រុងភ្នំពេញនៅដើមខែមេសា ឆ្នាំ១៩៧៦។ ហេតុការណ៍ទាំងពីរលើកបង្កឱ្យមេដឹកនាំខ្មែរក្រហមដាក់ការសង្ស័យទៅលើលោក កុយ ធួន លេខាភូមិភាគឧត្ដរថា ពាក់ព័ន្ធការផ្ទុះនៅសៀមរាប






