
យូរ គឹមវ៉ាន់ ហៅ ស៊ាង៖ យុទ្ធនារី ផ្នែកកាត់ដេរខោអាវកងទ័ពខ្មែរក្រហម
នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ របបខ្មែរក្រហមបានប៉ះទង្គិចជាមួយប្រទេសវៀតណាម បន្ទាប់ពីនោះថ្នាក់ដឹកនាំនៃរបបខ្មែរក្រហម បានធ្វើបន្សុទ្ធកម្មទ្រង់ទ្រាយធំលើកទី២ ទៅលើថ្នាក់ដឹកនាំ ជួរកម្មាភិបាល និងប្រជាជនក្នុងភូមិភាគបូព៌ា។ អង្គការបានចោទប្រកាន់ថាថ្នាក់ដឹកនាំ និងប្រជាជនក្នុងភូមិភាគបូព៌ា គឺជាទីភ្នាក់ងារយកការណ៍ឱ្យប្រទេសវៀតណាម (ក្បាលយួនខ្លួនខ្មែរ)។ ដើម្បីស្វែងរកជនស្អាតស្អំ ហើយស្មោះត្រង់ជាមួយអង្គការបក្ស គឺខ្មែរក្រហមបានប្រើវិធីសាស្រ្តជីវទស្សន៍[1]ទៅលើកម្មាភិបាលរបស់ខ្លួនគ្រប់កម្រិត។ នៅថ្ងៃទី១១






