គ្មានស្បែកជើងពាក់នៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ គឹម សុភី ភេទស្រី មានអាយុ ៦១ឆ្នាំ។ សុភី មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុភី មានឪពុកឈ្មោះ

អានបន្ត »

ចោលជីវិតនៅមន្ទីរពេទ្យ

(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០

អានបន្ត »

ភាគតិចណាស់ ដែលត្រលប់ទៅវិញ

(ក្រចេះ)៖ ប្រជាជនដែលមានជំងឺធ្ងន់ៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមានភាគតិចណាស់ដែលអ្នកជំងឺអាចត្រូវព្យាបាលជា និងបានត្រលប់ទៅធ្វើការងារនៅសហករណ៍វិញ។ ស្រី ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។   នៅឆ្នាំ១៩៧០ ថុល

អានបន្ត »

រួចផុតពីការសម្លាប់

(កំពង់ឆ្នាំង)៖ សៀ និងប្អូនរបស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់។ ជាសំណាងល្អ គាត់បានរួចខ្លួនមកវិញដោយសារមានអ្នកជួយគាត់ទាន់ពេល ក៏ប៉ុន្តែ ប្អូនស្រីរបស់គាត់បានបាត់បង់ជីវិត។ សយ សៀ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌

អានបន្ត »

ស្លាប់អស់សមាជិកគ្រួសារចំនួន១១នាក់

(កំពង់ឆ្នាំង)៖ នៅក្នុងរបបខ្មែរក្រហម តាន់ បាត់បង់សមាជិកគ្រួសារចំនួន១១នាក់។ សឿ តាន់ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៥០ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាន់ មានបងប្អូនចំនួនប្រាំបីនាក់ ហើយគាត់ជាកូនច្បង។

អានបន្ត »

កុមារម្នាក់ លង់ទឹកស្លាប់

(ក្រចេះ)៖ កុមារម្នាក់ដែលរស់នៅក្នុងក្រុមជាមួយ ស៊ីថា បានស្លាប់ដោយសារតែលង់ទឹក ក្នុងអំឡុងពេលមើលក្របី នេះបើតាមការលើកឡើងរបស់ស៊ីថា។ សោម ស៊ីថា មានអាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៥ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។

អានបន្ត »

Solverwp- WordPress Theme and Plugin