
អន អ៊ី៖ សង្ស័យថា ប្រមាត់ដែលព្យួរនៅរោងបាយជារបស់ឪពុក
អន អ៊ី អាយុ៦៥ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស គ្រួសារអ៊ី ឲ្យទៅធ្វើការងារ និងរស់នៅក្បែរជើងភ្នំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត






