
គង់ យៀត រំឭកអំពីបទពិសោធន៍ជីវិតនៅខ្មែរក្រហម
ខ្ញុំឈ្មោះ គង់ យៀត[1] អាយុ៦៦ឆ្នាំ មានស្រុកកំណើតនិងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ គាំ គង់ និងម្ដាយឈ្មោះទុំ បុល។ ខ្ញុំនៅពីក្មេងរៀនសូត្របានត្រឹមថ្នាក់១០ (សង្គមចាស់)នៅសាលាបឋមសិក្សាល្វាទេរ






