
ជិន អ៊ា ហៅ ស៊ូ ៖ ប្អូនប្រុសរបស់ កុយ ធួន និង ជាប្រធានពាណិជ្ជកម្មតំបន់ ២២ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ ជិន អ៊ា ហៅ ស៊ូ[1] អាយុ៣៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានគ្រួសារហើយ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ តំបន់២២ ភូមិភាគបូព៌ា។ តាំងពីខ្ញុំធំដឹងក្ដីមករស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៤៨ ឪពុកម្ដាយបាននាំទៅនៅវត្តអំពិល ក្នុងភូមិកំណើត។






