ឡុង ប៉ិច៖ ក្នុងអាពតនឿយណាស់ គ្មានពេលទំនេរទេ

នៅក្នុងសម័យខ្មែរក្រហម​ ខ្ញុំគឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពធូរធារកាលពីសង្គមចាស់ ទើបអង្គការជម្លៀសខ្ញុំ និងគ្រួសារឲ្យទៅធ្វើការងារឆ្ងាយៗគ្មានពេលសម្រាក និងហូបអាហារមិនបានគ្រប់គ្រាន់។ ឡុង ប៉ិច អាយុ៦៤ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ប៉ិច មានបងប្អូន៩នាក់

អានបន្ត »

ឡុង ម៉ម៖ ឲ្យតែប្រវត្តិរូបល្អ ទោះត្រចៀកថ្លង់ក៏អាចចូលបដិវត្តន៍

កូនស្រីរបស់ខ្ញុំមានអាយុតិច មាឌតូចស្គមស្គាំង និងត្រចៀកថ្លង់ ប៉ុន្តែអង្គការនៅតែទុកចិត្ត និងបញ្ជូនឲ្យទៅធ្វើការងារឆ្ងាយៗ ព្រោះគាត់មានប្រវត្តិរូបល្អ មិនមានបងប្អូនធ្វើការងារកាលពីសង្គមចាស់។ ចាប់តាំងពីកូនស្រីចេញទៅ ខ្ញុំមិនដែលបានជួបមុខ ឬដឹងដំណឹងគាត់បន្តទៀតទេ ប៉ុន្តែខ្ញុំនៅតែតាមសួររកគាត់ជាបន្តបន្ទាប់។ ឡុង ម៉ម[1] អាយុ៦៨ឆ្នាំ(២០០២) រស់នៅភូមិត្រពាំងត្បែក(បច្ចុប្បន្នឃើញមានតែឈ្មោះភូមិត្រពាំងត្របែក)

អានបន្ត »

ជ្រិង សាន ត្រូវខ្មែរក្រហមចោទថាក្បត់

ជ្រិង សាន មានឈ្មោះដើម នុត ហែ អាយុ ២៣ឆ្នាំ ជាយោធានៅវរសេនាតូច៧៧៨ រស់នៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំបន់៤២។ សាន មានប្រពន្ធឈ្មោះ ទុយ

អានបន្ត »

កែវ សុន៖ បាត់បង់ឪពុក និងកូន៦នាក់

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបាត់បង់ឪពុក និងកូន៦នាក់ ប៉ុន្តែមូលហេតុនៃការស្លាប់នេះ ខ្ញុំមិនបានដឹងទាល់តែសោះ ព្រោះអង្គការបានបំបែកខ្ញុំឲ្យទៅធ្វើការងារនិងមិនដែលឲ្យមកជួបគ្រួសារវិញទាល់តែសោះ។ បើតាមការគិត ឪពុករបស់ខ្ញុំស្លាប់ដោយសារអង្គការចាប់យកទៅសម្លាប់ព្រោះគាត់គឺជាអ្នកចេះដឹង ហើយកូនរបស់ខ្ញុំស្លាប់ដោយសារខ្វះខាតអាហារហូប និងឈឺគ្មានថ្នាំព្យាបាល។ កែវ សុន អាយុ៧៧ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់

អានបន្ត »

មុត មុំ៖ អង្គការសរសេរសំបុត្រឲ្យខ្ញុំ៦ដង ដើម្បីសាកល្បង

ខ្ញុំមិនចេះអក្សរទាល់តែសោះ ប៉ុន្តែអង្គការមិនជឿ និងបានផ្ញើសំបុត្រឲ្យខ្ញុំចំនួន៦ដង ដើម្បីសាកល្បងខ្ញុំនៅក្នុងកងចល័ត។ នៅពេលទទួលបានសំបុត្រ ខ្ញុំបានយកទៅឲ្យប្រធានកង និងអ្នកធ្វើការងារជាមួយគ្នាអាន ទើបអង្គការមិនបានចាប់ខ្ញុំយកទៅសម្លាប់ដូចប្ដីរបស់ខ្ញុំ។ មុត មុំ អាយុ៧០ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

អានបន្ត »

ឡុង ទៀង៖ សំណាងល្អដែលអង្គការមិនបានជម្លៀសទៅខេត្តឆ្ងាយ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំធ្វើការងារធ្ងន់ៗ គ្មានកន្លែងសម្រាកត្រឹមត្រូវ និងហូបអាហារមិនបានគ្រប់គ្រាន់ ប៉ុន្តែខ្ញុំមិនបានអត់ឃ្លានខ្លាំង និងប្រឈមមុខទៅនឹងការចាប់យកទៅសម្លាប់ដូចបងប្អូនរបស់ខ្ញុំផ្សេងទៀងដែលជម្លៀសទៅខេត្តបាត់ដំបងនោះទេ ព្រោះប្រធានកងរបស់ខ្ញុំចិត្តល្អ។ ឡុង ទៀង អាយុ៧១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ

អានបន្ត »

Solverwp- WordPress Theme and Plugin