
ពិន រិន៖ ប្រកាសថាយកទៅដាំដូង ប៉ុន្តែការពិតបញ្ជូនយកទៅសម្លាប់
អង្គការបានមកហៅប្អូនរបស់ខ្ញុំឲ្យទៅធ្វើការដាំដូង ប៉ុន្តែការពិតយកទៅសម្លាប់នៅក្នុងវត្តថ្មី។ ជាអកុសល បងរបស់ខ្ញុំម្នាក់ទៀត ដែលមិនមានឈ្មោះក្នុងបញ្ជីបានសុំអង្គការទៅជាមួយ និងសង្ឃឹមថាបានអាហារហូបបន្ថែម ព្រោះនៅក្នុងសហករណ៍ខ្វះខាតការហូបចុកខ្លាំងពេក។ ពិន រិន អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម






