
ហែម អឿន៖ ប្រធានសហករណ៍ភូមិចម្រើន
ហែម អឿន អាយុ៩០ឆ្នាំ រស់នៅក្នុងភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ អឿន បានរំលឹកពីប្រវត្តិភូមិថា កាលពីដើម ភូមិដែលគាត់រស់នៅមានឈ្មោះថា «ភូមិទួលព្រិច» ប៉ុន្តែនៅពេលចូលដល់សម័យខ្មែរក្រហម អង្គការបានប្ដូរឈ្មោះភូមិនេះទៅជា «ភូមិចម្រើន»






