ញ៉ែម សល់៖ កងទ័ពស្រុក៥៦ កងពលវរសេនាធំ១៤
ខ្ញុំឈ្មោះ ញ៉ែម សល់[1] ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ ញ៉ែម ក្រេង ម្ដាយឈ្មោះ ឈុន នឹម។ ខ្ញុំមានប្រពន្ធឈ្មោះ ឱ ឡុប និងមានកូនចំនួន៦នាក់ស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្ត្រនិយម។ ខ្ញុំរៀននៅសាលាវត្តចក ស្ថិតនៅភូមិ យុថ្កា...
ដូស រៀវ៖ អតីតគ្រូខ្មែរសង្គមកិច្ច(គ្រូថ្នាំខ្មែរ)
ដូស រៀវ គឺជាប្រជាជនតែម្នាក់គត់ ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើការងារខាងគ្រូខ្មែរផ្នែកសង្គមកិច្ច សម្រាប់ស្វែងរកថ្នាំបុរាណទុកសម្រាប់ព្យាលបាលជំងឺប្រជាជន និងកុមារតូចៗ។ ដូស រៀវ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ដូស រៀវ[1] ភេទប្រុស អាយុ៨៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ រៀវ មានស្រុកកំណើតនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រៀវ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ...
ស្បែកដណ្ដប់ឆ្អឹង
(កណ្ដាល)៖ ហ៊ីង យ៉ិច ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ិច មានឪពុកឈ្មោះ ប្រា ហ៊ីង, ម្ដាយឈ្មោះ គិត ទៀង និងមានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅរបបសង្គមរាស្ត្រនិយម យ៉ិច រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់)។...
ព្រាត់ប្រាសឪពុកម្ដាយទាំងវ័យក្មេង
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ព្រំ ឈន ភេទប្រុស មានអាយុ ៥២ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឈន មានស្រុកកំណើតនៅខេត្តក្រចេះ។ ឈន មានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧០ គ្រួសារឈន បានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ ឈន...
ឪពុកខ្ញុំបាត់ខ្លួននៅរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ អ៊ុន ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ពៅ មានឪពុកឈ្មោះ អ៊ុន, ម្ដាយឈ្មោះ លុន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ពៅ បានមករស់នៅអូរស្វាយជាមួយឪពុកម្ដាយដែលជាអតីតទាហាន និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...
របបខ្មែរក្រហមធ្វើបាបចិត្ត
(ស្ទឹងត្រែង)៖ នៅ រិន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងស្រុកកំណើតនៅក្រុងស្ទឹងត្រែង។ រិន មានឪពុកឈ្មោះ នាង នៅ (អ្នកខេត្តតាកែវ), ម្ដាយឈ្មោះ ឌៀវ អេង (អ្នកខេត្តកំពត) និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ ឪពុករិន ជាទាហានចូលនិវត្តន៍នៅរបបសង្គមរាស្ត្រនិយម។...
គ្មានស្បែកជើងពាក់នៅរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ គឹម សុភី ភេទស្រី មានអាយុ ៦១ឆ្នាំ។ សុភី មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុភី មានឪពុកឈ្មោះ ស៊ីវ លីញ, ម្ដាយឈ្មោះ ម៉ន ស៊ឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅរបបខ្មែរក្រហមឆ្នាំ១៩៧៥ ប្រជាជននៅស្រុកព្រៃកប្បាស ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងសហករណ៍។...
ចោលជីវិតនៅមន្ទីរពេទ្យ
(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់ បានកើតមានឡើង។ នៅអំឡុងពេលនោះ ធាន បួសជាព្រះសង្ឃដើម្បីរៀនសូត្រ...
ភាគតិចណាស់ ដែលត្រលប់ទៅវិញ
(ក្រចេះ)៖ ប្រជាជនដែលមានជំងឺធ្ងន់ៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមានភាគតិចណាស់ដែលអ្នកជំងឺអាចត្រូវព្យាបាលជា និងបានត្រលប់ទៅធ្វើការងារនៅសហករណ៍វិញ។ ស្រី ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ថុល រស់នៅក្នុងបន្ទាយទាហានឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំណើតរបស់គាត់ផ្ទាល់។ នៅពេលនោះ ឪពុករបស់ ថុល មានតួនាទីជាទាហាន។ នៅក្នុងបន្ទាយនោះ មានសព្វគ្រប់...
រួចផុតពីការសម្លាប់
(កំពង់ឆ្នាំង)៖ សៀ និងប្អូនរបស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់។ ជាសំណាងល្អ គាត់បានរួចខ្លួនមកវិញដោយសារមានអ្នកជួយគាត់ទាន់ពេល ក៏ប៉ុន្តែ ប្អូនស្រីរបស់គាត់បានបាត់បង់ជីវិត។ សយ សៀ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សៀ រស់នៅដោយកំព្រាម្ដាយឪពុក។ ម្ដាយរបស់សៀ ស្លាប់តាំងពីឆ្នាំ១៩៦០ ចំណែកឪពុករបស់គាត់ស្លាប់នៅឆ្នាំ១៩៧១។ បន្ទាប់ពីឪពុកម្ដាយរបស់គាត់ស្លាប់ចោលអស់ ស្ថានភាពគ្រួសាររបស់គាត់ បានជួបផលលំបាកជាច្រើន ព្រោះតែពេលនោះបងប្អូនរបស់គាត់ទាំងអស់នៅមានវ័យក្មេងៗ។...
ស្លាប់អស់សមាជិកគ្រួសារចំនួន១១នាក់
(កំពង់ឆ្នាំង)៖ នៅក្នុងរបបខ្មែរក្រហម តាន់ បាត់បង់សមាជិកគ្រួសារចំនួន១១នាក់។ សឿ តាន់ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៥០ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាន់ មានបងប្អូនចំនួនប្រាំបីនាក់ ហើយគាត់ជាកូនច្បង។ បច្ចុប្បន្ន គាត់មានជំងឺលើសសម្ពាធឈាម, ចុករោយកញ្ចឹងក និងឈឺក្បាលជាប្រចាំ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់តាន់ ត្រូវបានជម្លៀសតាមរទេះគោ និងក្រោយមកធ្វើដំណើរដោយថ្មើរជើង ទៅកាន់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។...

