តន់ សារ៉ន ៖ កងឈ្លបឃុំក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ តន់ សារ៉ន[1] ភេទប្រុស កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៥២ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំស្រុកដដែល។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើឈ្លបឃុំគគីរ មានតួនាទីការពារសន្តិសុខនៅក្នុងភូមិឃុំ និងដើរល្បាតតាមព្រំដែនកម្ពុជា-វៀតណាម។ នៅអំឡុងឆ្នាំ១៩៧៤ ខ្ញុំបានរៀបការ ហើយបន្ទាប់ពីរៀបការរួច ប្រពន្ធខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងនៅខេត្តស្វាយរៀង ខ្ញុំនៅធ្វើឈ្លបឃុំដដែល។...
ញ៉ែម ខាន់ ហៅ ធឿន៖ ជានារីពេទ្យវ័យក្មេងម្នាក់នៅក្នុងរបបខ្មែរក្រហម
របបខ្មែរក្រហម បានយកជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ របបខ្មែរក្រហម ឡើងកាន់អំណាច និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយមិនបានយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាជន។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានក្រសួងសុខាភិបាលដូចជំនាន់មុនៗដែរ តែការសិក្សាអប់រំលើមុខវិជ្ជាពេទ្យមានសភាពខុសគ្នាផ្ទុយស្រឡះពីរបបមុនៗ។ ឈ្មោះ ញ៉ែម ខាន់ ជាក្មេងស្រីម្នាក់រស់នៅតាមទីជនបទស្រុកស្រែចម្ការ និងមិនបានសិក្សារៀនសូត្រ នៅតែអាចក្លាយជាបុគ្គលិកនៅមន្ទីរពេទ្យ(៦មករា) ក្នុងរបបខ្មែរក្រហមបានដែរ។ ខ្ញុំឈ្មោះ ញ៉ែម ខាន់[1]...
ឈូក សុផាត៖ ជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ឈូក សុផាត ភេទស្រី អាយុ៦០ឆ្នាំ។ ខ្ញុំបច្ចុប្បន្ន រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥ នាក់។ ខ្ញុំមានឪពុកឈ្មោះ ប៉ក់ ឈីន និងម្តាយឈ្មោះ សែន យុត។ នៅក្នុងឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ នៅពេលនោះ ខ្ញុំនិងគ្រួសារ ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រុកកំណើត ឲ្យទៅរស់នៅតាមជនបទស្រែចម្ការ។...
ជិម រ៉េត៖ តៃកុងឡានដឹកដី
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៥ រ៉េត ចូលបម្រើបដិវត្តន៍នៅមន្ទីរ២១ តំបន់២៥ តាមរយៈសមមិត្ត ហ៊ត សេ ជាគណៈមន្ទីរ២១[1]។ អង្គការបានបញ្ជូនរ៉េតឲ្យចូលនៅមន្ទីរបើកបរ នៅក្រសួងកសិកម្ម។ ខាងក្រោម នេះជាសាច់រឿងរបស់រ៉េត ៖ ឈ្មោះ ជិម រ៉េត[2] ហៅ មួន ភេទស្រី ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង...
ចេវ ផាត ចែករំលែកបទពិសោធន៍នៅកងចល័តនារីខ្មែរក្រហម
ខ្ញុំឈ្មោះ ចេវ ផាត[1] អាយុ៥៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្ដីឈ្មោះ ទូក ផៃ និងមានកូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំមានឪពុកឈ្មោះ ចេវ និងម្ដាយឈ្មោះ ស៊ិន។ ខ្ញុំមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ មានឈ្មោះ សឿន, បងស្រីទី២ មានឈ្មោះ ម៉ី, បងប្រុសទី៣...
គឹម ប៉ាវ៖ អតីតយោធាខ្មែរក្រហម
គឹម ប៉ាវ[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងឃ្លោង សង្កាត់ជីនៀង ស្រុកបារ៉ាយ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន គឹម ប៉ាវ រស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ ប៉ាវ បានរៀបរាប់ថា៖ “ឪពុកម្ដាយរបស់ខ្ញុំជាកសិករ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់កុមារដ្ឋាន កាលពីជំនាន់សង្គមរាស្ដ្រនិយម ហើយក្រោយមកក៏បានឈប់រៀនវិញ ដោយសារជីវភាពខ្វះខាត និងត្រូវឃ្វាលគោក្របី ជាពិសេស...
គា យ៉េប ៖ ម្តាយខ្ញុំស្លាប់ដោយសារអត់អាហារនៅក្នុងជំនាន់ខ្មែរក្រហម
គា យ៉េប[1] ភេទស្រី អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិផ្អាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យ៉េប សព្វថ្ងៃរស់នៅក្នុងភូមិយាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យ៉េប បាននិយាយថា៖ “កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រឡើយ ព្រោះគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ ម្យ៉ាងវិញទៀតនៅក្នុងភូមិរបស់ខ្ញុំ មិនទាន់មានសាលារៀននៅឡើយទេ ព្រោះស្ថានភាពភូមិរបស់ខ្ញុំសុទ្ធតែព្រៃ និងដាច់ស្រយាលខ្លាំង។ ឪពុកម្ដាយខ្ញុំ...
ខឹម ខាន់ ហៅ សំអាង៖ អនុលេខា ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ ខឹម ខាន់ ហៅ សំអាង[1] ភេទប្រុស មានអាយុ៣៨ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៨)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ តំបន់២៣(បច្ចុប្បន្នក្នុងខេត្តស្វាយរៀង) ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ ខឹម ជាម និងម្ដាយឈ្មោះ ចាន់ សួន។ ខ្ញុំមានប្រពន្ធឈ្មោះ ធូ សាមិត ដែលមាននាទីផ្នែកតម្បាញនៅស្វាយរៀង ព្រមទាំងមានកូនចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់។[2] នៅខែឧសភា...
ឪពុកស្លាប់ដោយសារមាន់ព្រៃមួយក្បាល
(ស្ទឹងត្រែង)៖ ជីប សុផល ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សុផល មានស្រុកកំណើតនៅខេត្ត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុផល មានឪពុកឈ្មោះ រ៉េន និងម្ដាយឈ្មោះ ធឿន។ សុផល ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំមួយនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកសុផល ដែលជាទាហានចូលនិវត្តន៍នារបបសង្គមរាស្ត្រនិយមបានស្ម័គ្រចិត្តមករស់នៅភូមិអូរស្វាយ ដើម្បីការពារព្រំដែន។...
ហេ ឆយ៖ ខ្មែរក្រហមរៀបការដោយបង្ខំ
(ស្ទឹងត្រែង)៖ ហេ ឆយ ភេទប្រុស មានអាយុ ៦៩ឆ្នាំ។ ឆយ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆយ មានបងប្អូនប្រំាមួយនាក់ ក្នុងនោះស្រីបួននាក់។ នៅឆ្នាំ១៩៦៤ ឪពុករបស់ឆយ បានមករស់នៅភូមិនេះ តាមរយៈគោលនយោបាយរបបសង្គមរាស្ត្រនិយម ដើម្បីការពារព្រំដែន។ នៅពេលនោះ ឪពុករបស់ឆយ ត្រូវបានមេឃុំស្ទឹងត្រង់ ហៅទៅចុះឈ្មោះ និងមកសាងសង់ផ្ទះកាឡុងនៅភូមិអូររុន។...
ហៀង គឹមលាង៖ កុមារលង់ទឹកក្នុងរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ ហៀង គឹមលាង ភេទប្រុស មានអាយុ ៥៤ឆ្នាំ។ គឹមលាង មានស្រុកកំណើតនៅភូមិព្រែកបិ ស្រុកកោះធំ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គឹមលាង មានឪពុកឈ្មោះ ហៀង ឈុម, ម្ដាយឈ្មោះ អុក មាំង និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារគឹមលាងពីភូមិសំប៉ាន...

