
សុខ សុខន៖ ឃ្លានខ្លាំងពេកទើបនាំប្អូនទៅរកម្ដាយ
សុខ សុខន អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ឪពុករបស់សុខន ត្រូវបានអង្គការចាប់យកទៅសម្លាប់នៅវត្តថ្មី ក្រោមហេតុផលថាគាត់ជាអ្នកចេះដឹង និងធ្លាប់ធ្វើការងារក្នុងសម័យ លន់ នល់។ ចំណែកបងរបស់សុខន





