ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉[1]  ស្រុកភ្នំក្រវ៉ាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំ ក្នុងខែអាសាឍ (ខែកក្កដា)[2]។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើបមេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់នៅបេះផ្លែក្រវាញឲ្យចូលរួមក្នុងពិធីបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង(ជងខ្នងភ្នំ) និងជនជាតិខ្មែររស់នៅក្នុងភូមិទួលគ្រួស ភូមិស្រែពាំង ភូមិអន្លង់ក្រូច ភូមិមាត់ព្រះ​ ភូមិអូរសោម និងភូមិមួយចំនួនទៀតក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់[3]។ បើតាមលោក ហែម ហ៊ន...

គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ អ៊ីន[1] អាយុ៦៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត​។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ...

ដក់ សុខខុន៖ ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម

(កណ្ដាល)៖ ដក់ សុខខុន ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅ និងមានស្រុកកំណើតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សុខខុន ជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ឲ្យចាកចេញពីទីក្រុង។ សុខខុន ត្រូវខ្មែរក្រហមជម្លៀសឲ្យត្រលប់មករស់នៅស្រុកកំណើតជាមួយកូនបីនាក់នៅខេត្តកណ្ដាល ចំណែកប្តីសុខខុន ត្រូវជម្លៀសទៅស្រុកកំណើតនៅខេត្តបាត់ដំបង។...

អឿង ង៉ែត៖ កម្មករោងចក្រឫស្សីកែវ

(កណ្ដាល)៖ អឿង ង៉ែត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ង៉ែត ជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់។ នៅរបបខ្មែរក្រហម ង៉ែត ជាយុទ្ធនារី ធ្វើការនៅរោងចក្រកាត់ដេរ នៅឫស្សីកែវ (គីឡូលេខ៦) រហូតដល់ឆ្នាំ១៩៧៩។ កម្មករទាំងអស់នៅរោងចក្រ មានចំនួនប្រហែលមួយពាន់នាក់ ដែលភាគច្រើនមកពីភូមិភាគបូព៌ា។ ង៉ែត...

ឌឿ ឡុង៖ បាយលាយពោតក្រហម

(កណ្ដាល)៖ ឌឿ ឡុង ភេទស្រី អាយុ ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឡុង មានឪពុកឈ្មោះ ឌឿ (ស្លាប់ឆ្នាំ១៩៧០) និងមានប្អូនស្រីម្នាក់ឈ្មោះ ឌឿ ឡន។ ឡុង បានរៀបការនៅមុនឆ្នាំ១៩៧២។ នៅឆ្នាំ១៩៧២ ឪពុកមារបស់ឡុង បាននាំឡុងនិងប្តី ព្រមទាំងប្អូនស្រី ទៅរស់នៅទីក្រុងភ្នំពេញ...

ខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយគ្មានមូលហេតុ

(កណ្ដាល)៖ ឌឿ ឡន ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧០ ឪពុកឡនបានស្លាប់ ចំណែកម្ដាយរបស់គាត់បានស្លាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ឡន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅមុនឆ្នាំ១៩៧៥ ឡន បានរៀបការ និងរស់នៅទីក្រុងភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ឡន...

ទុក្ខវេទនារបស់ប្រជាជនបញ្ញើ

(កណ្ដាល)៖ ហ៊ីង គីមស្រៀង ភេទស្រី អាយុ ៦២ឆ្នាំ ជាកសិករ។ គីមស្រៀង មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៣ បន្ទាប់ពី គីមស្រៀង រៀនសូត្របានពីរឆ្នាំ គាត់បានឈប់រៀន ដោយសារមានការទម្លាក់គ្រាប់បែកដោយប្រភេទយន្តហោះបេ-៥២ នៅភូមិកំពង់ពោធិ៍ ជារៀងរាល់យប់។ នៅខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច គ្រួសារគីមស្រៀង...

អតីតទីតាំងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ រួមមានអតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។  ការទទួលស្គាល់ជាផ្លូវការនេះ គឺជាជំហានដ៏ចាំបាច់ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការធានាថាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដែលបានឆក់យកជីវិតប្រជាជនកម្ពុជា ប្រមាណជាង ១លាន៧សែននាក់ នឹងមិនត្រូវបានបំភ្លេច ហើយមេរៀននៃសោកនាដកម្មនេះ នឹងត្រូវបានសិក្សារៀនសូត្រមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកថែមទៀតផង។ អស់រយ:កាលជាច្រើនទសវត្សរ៍ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង...

ជុំ ផាន ត្បាញកន្ទេលរុន

នៅក្នុងរបបខ្មែរក្រហមអង្គការចាត់តាំងឲ្យ ផាន ត្បាញកន្ទេលរុន។ រុន[1] (ន.) កក់មួយប្រភេទ ដើមមូល ស្លឹកធំៗ សំបកឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម; រុនមាន ២ប្រភេទគឺ រុន​ទឹក ដុះ ក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់។ រុនភ្នំ ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹង ប្រើ​ធ្វើ​ជា​ដំបង បាន កន្ទេលរុន, ដំបងរុន; គួរដាំរុនត្រង់ខាងៗនៃស្រះ ឬត្រពាំង។ ខាងក្រោម​នេះ​ជា​សាច់​រឿង​របស់ជុំ ផាន៖ ជុំ...

សែត គុជ រៀបរាប់ពីការលើកទំបន់ជ្រោយចេកក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សែត គុជ[1] អាយុ៦៥ឆ្នាំកើតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ប៉ុន្តែ​បានផ្លាស់​មករស់​នៅភូមិ​​ព្រៃ​គុយ ឃុំស្រក ស្រុកកំពង់​សៀម ខេត្តកំពង់ចាម។   ខ្ញុំរៀបការប្រពន្ធឈ្មោះ គឹម ហាន និងមាន​កូន​ប្រុស​ស្រី​ចំនួន​៦នាក់។ ឪពុករបស់ខ្ញុំ​ មានឈ្មោះ សែត និងម្ដាយមានឈ្មោះ យ៉ាន។ ខ្ញុំគឺជា​ទី៤​ក្នុង​ចំណោម​​បង​ប្អូន​ប្រុសស្រី៤នាក់។ នៅពីក្មេងខ្ញុំមិនបានរៀនសូត្រអ្វីនោះឡើយ ពីព្រោះគ្រួសាររបស់ខ្ញុំមានកម្រិតជីវភាពក្រីក្រ។ បន្ទាប់​ពី​រដ្ឋ​ប្រហារលន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០,...

Solverwp- WordPress Theme and Plugin