អ៊ិន អួក៖ នារីអង្គភាពស្រែអំបិល

កាលពីដើម ខ្ញុំឈ្មោះ ញឹម អ៊ុក ហៅខៀន ភេទស្រី អាយុ៤៦ឆ្នាំ  ប្ដូរទៅ អ៊ិន អួក។[1] ខ្ញុំរស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំមាន ឪពុកឈ្មោះ អ៊ិន យ៉ាន ម្ដាយឈ្មោះ ឃឹម។ នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅពារាម ហើយបានទៅធ្វើការនៅកងចល័តឃុំក្នុងអង្គភាពនារី។ ​ប្រធាន​កងមានឈ្មោះ...

អ៊ុក ឆន៖ កាន់ខាងវិទ្យុទាក់ទង

អ៊ុក ឆន គឺកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យរៀនខាងផ្នែកវិទ្យុទាក់ទង។ ឆន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ឆន[1]  ឈ្មោះបដិវត្តដ៍ហៅ ដួង សំអុល ភេទប្រុស អាយុ៧១ឆ្នាំ​ ស​ព្វថ្ងៃមេភូមិ នៅក្នុងភូមិជម្លៀសដៃ។  ឆន មានស្រុកកំណើតនៅភូមិស្រុកឃ្លោក ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  ឆន មានប្រពន្ធឈ្មោះ...

ខ្ញុំធ្វើឆ្កួតដើម្បីរស់

(កណ្ដាល)៖ ឌុច យ៉ន ភេទស្រី មានអាយុ ៧៤ឆ្នាំ និងបច្ចុប្បន្នរស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ នៅមុនរបបខ្មែរក្រហម យ៉ន បានរៀបការ និងមានកូនបីនាក់។ នៅឆ្នាំ១៩៧៥ ប្តីរបស់យ៉ន ដែលធ្វើជាគ្រូពេទ្យត្រូវបានខ្មែរក្រហមសម្លាប់។ យ៉ន និងកូន ត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកអង្គរបូរី ឬហៅថាស្រុក៥៥ និងចាត់ទុកជាប្រជាជន១៧មេសា។...

គ្រួសារមិនពេញសិទ្ធិ

(កណ្ដាល)៖ សុទ្ធ លន់ ភេទស្រី មានអាយុ ៦៤ឆ្នាំ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ លន់ ជាកូនទី៥ ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបួន។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានឡើងកាន់អំណាច និងសម្លាប់ទាហាន លន់ នល់។ បងប្រុសលន់ ដែលជាទាហាន លន់ នល់...

ប្រធានអង្គភាពកុមារ

(កណ្ដាល)៖ ជឹម សយ ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ។ សយ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ សយ មានបងប្អូនពីរនាក់ ក្នុងនោះស្រីម្នាក់។ នៅរបបខ្មែរក្រហម សយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀន និងជាប្រធានក្នុងអង្គភាពកុមារ។ បន្ទាប់មក ខ្មែរក្រហមបានដក សយ ឲ្យទៅធ្វើពលកម្មនៅ អង្គភាពទួលក្រសាំង ដោយសារ...

ការតស៊ូដោយគ្មានន័យ

(កណ្ដាល)៖ ក្នុងនាមជាអតីតយោធាខ្មែរក្រហមម្នាក់ អាត់ និយាយថា ខ្លួនមានការឈឺចាប់ ដោយសារការតស៊ូដែលគ្មានន័យ នៅរបបខ្មែរក្រហម។ អាត់ បន្តថា យោធាមិនបានដឹងអំពីសុខទុក្ខរបស់ប្រជាជន និងឪពុកម្ដាយខ្លួននៅស្រុកកំណើតនោះទេ។ ចេវ អាត់ ភេទប្រុស មានអាយុ ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ អាត់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧៣...

កូនប្រុសស្លាប់ដោយសារជំងឺ

(កណ្ដាល)៖ ឡេង ស៊ុនអេង ភេទស្រី មានអាយុ ៦៨ឆ្នាំ ជាកសិករ ដែលរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ស៊ុនអេង មានស្រុកកំណើតនៅភូមិព្រែកតូច។ ស៊ុនអេង មានឪពុកឈ្មោះ គឹម ឡេង, ម្ដាយឈ្មោះ ម៉ៅ យឿន និងមានបងប្អូនប្រាំបីនាក់។ ស៊ុនអេង មានកូនចំនួនប្រាំពីរនាក់។ នៅមុនរបបខ្មែរក្រហម ស៊ុនអេង...

បើស្លាប់ប្រសើរជាង

នៅពេលខ្មែរក្រហមជម្លៀស សារឿន ទៅភ្នំចំបាប់ដែលស្ថិតនៅភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ​។ សារឿន ឃើញមិត្តដែលធ្វើការងារមិនបានល្អ ត្រូវបានអង្គការយកឡានមកដឹកទៅអស់ៗ។ សារឿន បន់ឲ្យអង្គការចាប់ខ្លួនយកទៅបាញ់ចោល ព្រោះធ្វើការងារពិបាកពេក។ ខាងក្រោមនេះ​ជា​សាច់​រឿង​របស់ សារឿន៖ ឈ្មោះ ការ សារឿន[1] ភេទស្រី អាយុ៤៥ឆ្នាំ មានទៅកន្លែងកំណើតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅក្នុងភូមិទួលស្ពឺ ឃុំតាលន់...

ណោ គឹមស្រ៊ាន់ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ណោ គឹមស្រ៊ាន់[1] អាយុ៦៨ឆ្នាំ កើតនៅភូមិកោះគល់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ខ្ញុំរៀបការប្ដីឈ្មោះ សំបូរ និងមានកូនស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ តាហុង និងម្ដាយឈ្មោះ ហ៊ន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួច នៅសាលាបឋមសិក្សាកោះប្រាក់។...

ដួង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា

ខ្ញុំឈ្មោះ ដួង ត្រេង ហៅ ហ៊ាន[1] ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា។ ខ្ញុំមានប្រពន្ធទី១ឈ្មោះ ទេស បូ និង ប្រពន្ធទី២ឈ្មោះ ចាន់ ម៉ុត។ នៅឆ្នាំ១៩៦៦ ខ្ញុំបានចូលបក្សពលករវៀតណាម ដែលមានឈ្មោះ មោក ហ៊ួន និង​...

ខ្មែរក្រហមយកឪពុកខ្ញុំទៅសម្លាប់

ខ្ញុំឈ្មោះ ផេង សុខ មានអាយុ៧៤ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំមានឈ្មោះថា ផេង អូន មុខរបរជាទាហានពីសង្គមចាស់ (ស្លាប់) ចំណែកម្តាយរបស់ខ្ញុំឈ្មោះ មាស រឿង (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៤ នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំមានឈ្មោះ...

Solverwp- WordPress Theme and Plugin