រស់ សុភាព៖ អ្វីដែលខ្ញុំបានជួបក្នុងជាតិនេះ គឺជាកម្មពៀររបស់ខ្ញុំ
រស់ សុភាព[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវត្ដថ្មី ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុភាព បាននិយាយថា៖ «ខ្ញុំបានកំព្រាឪពុកម្ដាយតាំងពីកុមារភាពមកម្ល៉េះ។ ឪពុករបស់ខ្ញុំជាប់និន្នាការជាទាហានស័ក្ដិ៥ នៅចំការមនក្នុងរបប លន់ នល់។ ម្ដាយរបស់ខ្ញុំមានសម្បុរសជ្រះដូចកូនកាត់វៀតណាម។ ខ្មែរក្រហមបានដាក់ការសង្ស័យមកលើក្រុមគ្រួសាររបស់ខ្ញុំថាជាជនជាតិវៀតណាម។ នៅចុងឆ្នាំ១៩៧៨ ក្រុមគ្រួសាររបស់ខ្ញុំរួមមាន ឪពុកម្ដាយ និងបងស្រីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសវៀតណាមក្រោមហេតុផលថាឲ្យទៅដូរអំបិល។...
សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ
នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1] មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...
អង្គការបង្ខំឲ្យខ្ញុំរៀបការ
ឈ្មោះរបស់ខ្ញុំ ហេ សុខម៉េង[1] មានអាយុ ៦៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំមករស់នៅឃុំអូររុន ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅទីនេះតាំងពីអាយុ ១០ឆ្នាំមកម៉្លេះ។ ឪពុករបស់ខ្ញុំឈ្មោះ ហេ ហាក់ ម្តាយរបស់ខ្ញុំឈ្មោះ ថាប់ ផុន លោកទាំងពីបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន ៥នាក់។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំបានបែកបាក់ជាមួយប្តីរបស់ខ្ញុំតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។...
តេះ សាលីម៉ាស់៖ ខ្ញុំនៅតែនឹកឃើញ គេចងប្តីខ្ញុំនឹងភ្នែក យកទៅសម្លាប់
ខ្ញុំឈ្មោះ តេះ សាលីម៉ាស់[1] ភេទស្រី អាយុ៥០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំធ្លាប់រៀនអក្ខរកម្មអក្សរចាមតិចតួច។ ម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ តាំងពីខ្ញុំមានអាយុ៥ឆ្នាំ។ ខ្ញុំរស់នៅជាមួយឪពុក ប៉ុន្តែគាត់បានស្លាប់នៅឆ្នាំ១៩៨៤។ ខ្ញុំបានរៀបការនៅដើមឆ្នាំ១៩៧៥។ នៅសម័យ លន់ នល់ អំឡុងឆ្នាំ ១៩៧២ ខ្ញុំនិងគ្រួសារបាន ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ម្តុំកាស៊ីណូ...
ផាត សែ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ផាត សែ អាយុ៦៩ ឆ្នាំ[1] រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ សេងឡាង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អ៊ន់ និងម្ដាយឈ្មោះ ហ៊ន់ មានបងប្អូនប្រសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំនៅពីក្មេងរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨...
ឌឿ ង៉ក់ ធ្លាប់ឮចម្រៀងបទ “យើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែន”
នៅពេលអង្គការជម្លៀស ង៉ក់ ឲ្យទៅភ្នំកងវ៉ា ដើម្បីបេះដង្កូវកប្បាស។ ង៉ក់ បានឮចម្រៀងបទ “យើងខ្ញុំ កុមារស្រឡាញ់អង្គការ ឥតមានព្រំដែន”។ ខាងក្រោមនេះជាសាច់រឿង ឌឿ ង៉ក់ ៖ ឌឿ ង៉ក់[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ខ្មែរក្រហមបំបែកបំបាក់គ្រួសារខ្ញុំ
(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៦ ឱម សៀន ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សៀន មានស្រុកកំណើតនៅខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សៀន មានឪពុកឈ្មោះ ឱម ឆៅ និងម្ដាយឈ្មោះ ឱម ឆៅ (ឪពុកម្ដាយសៀន គឺជាបងប្អូនជីដូនមួយនឹងគ្នា)។ សៀន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។...
ឪពុកដែលជាទាហានត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦៨ យ៉ាន់ សុខេន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ សុខេន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខេន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសារសុខេន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ក្រោមគោលនយោបាយការពារព្រំដែនរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ...
ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ
(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ...
ខ្មែរក្រហមគំរាមកំហែងប្រជាជន
(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា...
ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល
(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។...

