
អង្គការកំណត់ឲ្យរែកទឹកមួយថ្ងៃយ៉ាងតិច៥០អំរែក
(ខេត្តស្វាយរៀង) ហែម អឿន មានអាយុ ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ អឿន មានស្រុកកំណើតនៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។






