ឃ្វាលគោក្របីក្នុងកងកុមារ

សុង សុខុម រស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ខេត្តព្រៃវែង) សុង សុខខុម មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុខុម មានឪពុកឈ្មោះ សុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ កាលពីរបប លន់ នល់ នៅឆ្នាំ១៩៧០...

កងចល័តជីកទំនប់អង្គរទ្រេត

(ខេត្តព្រៃវែង) ទុំ លុត មានអាយុ៦៥ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានស្រុកកំណើតនៅ ភូមិព្រៃធ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុត មានឪពុកឈ្មោះ ទុំ, ប្តី ឈ្មោះ ឡូត និងមានបងប្អូនចំនួនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហម លុត បានបាត់បង់ពូម្នាក់​ដោយ​សារខ្មែរក្រហមនាំទៅសម្លាប់ព្រោះឪពុកមានោះធ្វើជាទាហាន លន់ នល់...

អ្នកទោសគុកក្រាំងយ៉ង

ឯ កេន អាយុ៨២ឆ្នាំ មានស្រុកកំណើត​ និងរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កេន មានឪពុកឈ្មោះ ឯ និងម្ដាយ ឈ្មោះ ហែម។ កេន មានបងប្អូនចំនួនបីនាក់។ គាត់បានរៀបការជាមួយ​ប្រពន្ធតាំងពីសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនបួននាក់ ហើយក្នុងនោះមានកូនប្រុសបីនាក់ និងកូនស្រីម្នាក់។ កេន បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមដែលគាត់បានជួបប្រទះប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបនោះសាច់ញាតិរបស់គាត់ចំនួនប្រាំនាក់បានស្លាប់ ក្នុងនោះរួមមាន៖ ឪពុក-ម្តាយក្មេក...

យីម អឿន៖ ខ្មែរក្រហមប្រើគាត់ឲ្យធ្វើការងារធ្ងន់ៗ និងមិនបានរៀនសូត្រ

យីម អឿន អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បងស្រីរបស់ អឿន  ម្នាក់បានបាត់ខ្លួនតាំងពីអាយុ៥ឆ្នាំ។  រឿងរ៉ាវដែល អឿន ចាំមិនភ្លេចគឺ អង្គការប្រើគាត់ឲ្យធ្វើការងារធ្ងន់ៗ ទាំងថ្ងៃទាំងយប់ បង្អត់អាហារ ពេលឈឺមិនបានសម្រាកគ្រប់គ្រាន់ និងយកមនុស្សទៅសម្លាប់ចោលជាច្រើននាក់។ នៅក្នុងសម័យខ្មែរក្រហម ការងាររបស់ អឿន គឺរែកកញ្ជើដាក់បាយ ឬបបរ ឲ្យក្រុមកងចល័ត, ដេញសត្វកុំឲ្យស៊ីស្រូវក្នុងស្រែ...

ស្រិន ហេ៖ បបរលាយខ្វិត

ស្រិន ហេ អាយុ៦២ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហេ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន២នាក់។ អំឡុងពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហេ កំពុងរៀនថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់។ ហេ ឈប់រៀនថ្នាក់ទី៧ ក្នុងសាលាសន្សំកុសល ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហាររួច នៅក្នុងភូមិតានប់ មានការទម្លាក់គ្រាប់បែក។...

តៅ ប៊ុនហ៊ី៖ កម្មករនៅក្នុងឡឥដ្ឋ

(តាកែវ)៖ តៅ ប៊ុនហ៊ី អាយុ៦៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីក្មេង ប៊ុនហ៊ី ចូលរៀនដំបូងនៅសាលាចំបក់។ ក្រោយមក ប៊ុនហ៊ី បានឈប់រៀននៅថ្នាក់ទី១០(សង្គមចាស់) ដោយសារតែមានបាតុកម្ម និងសង្គ្រាមកើងឡើងនៅឆ្នាំ១៩៧០។ ប៊ុនហ៊ី មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់។ បងប្រុសម្នាក់របស់ប៊ុនហ៊ី ស្លាប់នៅក្នុងសម័យ លន់ នល់ ហើយបងប្រុសម្នាក់ទៀត បាត់ដំណឹងតាំងពីឆ្នាំ១៩៧៥។...

ប្តីជាទាហាន លន់ នល់ ត្រូវបានសម្លាប់

(ខេត្តព្រៃវែង) ឆេង ឌឿក មានអាយុ៧៣ឆ្នាំ និង​រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឌឿក មានឪពុកឈ្មោះ ខឹម​ ឆេង និងម្ដាយឈ្មោះ ជា លន់។ ឌឿក បានរៀបការក្នុងរបប លន់ នល់ ជាមួយប្តីដែលជាទាហាន និងត្រូវ​បានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗពេលរបប​ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួច និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតជាមួយកូន។...

សោកស្ដាយដែលជឿលើបដិវត្តន៍

បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ បងប្អូនរបស់ព្រឿង ចំនួនប្រាំពីរនាក់បានចូលរួមបដិវត្តន៍ទាំងអស់ ហើយមានតែពីរនាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ មុល ព្រឿង[1] មានអាយុ ៦៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៦)។ ព្រឿង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ព្រឿង មានប្រពន្ធឈ្មោះ ប៊ុន ខាន់ ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧៩ និងមានកូនបីនាក់ ក្នុងនោះស្លាប់ម្នាក់។ ព្រឿង មានឪពុកឈ្មោះ...

យុទ្ធជនមន្ទីរសន្តិសុខស-២១ ក្បត់

អំឡុងពេលធ្វើការនៅផ្នែកសេដ្ឋកិច្ច អៀម រ៉ុន ត្រូវបានចាប់ខ្លួនដោយការចោទប្រកាន់ថាបានដាក់កម្ទេចដែកក្នុងអាហារឲ្យអ្នកទោស និងកម្មាភិបាលខ្មែរក្រហមនៅមន្ទីរសន្តិសុខស-២១ បរិភោគ។ មន្ទីរសន្តិសុខស-២១ ឬហៅថាគុកទួលស្លែងគឺជាកន្លែងឃុំខ្លួនកម្រិតខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ មន្ទីរសន្តិសុខនេះគឺជាគុកមជ្ឈិមមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ហើយអ្នកទោសស្ទើរតែទាំងអស់គឺជា​កម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ថាក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែគ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងឡើយ ហើយអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១នេះ។[1] ខាងក្រោមនេះជាប្រវត្តិសកម្មភាពរបស់ ​រ៉ុន ដែលបានក្បត់បដិវត្តន៍តាំងពីឆ្នាំ១៩៧១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។ អៀម រ៉ុន[2] អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រងិល ឃុំត្រងិល...

ន ហាលីម៉ាស់ ជាប់សុកនៅក្នុងពោះរយៈពេល២ម៉ោងបន្ទាប់ពីសម្រាលកូនរួច

សុក[1] ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ  ជាពិសេសសុកមាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌។ នៅពេលសម្រាលកូនរួច សុកត្រូវធ្លាក់ចេញមកក្រៅស្បូនជា មួយកូនដែរ។ ន ហាលីម៉ាស់ ជាស្រី្តម្នាក់ដែលបានសម្រាលកូននៅក្នុងសម័យខ្មែរក្រហមនិងបានជាប់សុករយៈ ពេល២ម៉ោង។ ខាងក្រោមនេះជាសាច់រឿងរបស់ ន ហាលីម៉ាស់៖ ខ្ញុំឈ្មោះ ន ហាលីម៉ាស់[2] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសង្កែ...

សេង ហ៊រ រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សេង ហ៊រ[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិព្រែកជីក  សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។  បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានឈប់រៀននៅវិទ្យាល័យព្រះសីហនុ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមាន សង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទៅធ្វើស្រែនៅភូមិគគរ មួយរយះ។ ខ្ញុំបានទៅនៅភូមិបុសខ្នុរ...

Solverwp- WordPress Theme and Plugin