
គុណ វណ្ណា៖ ដោយសារតែពិការ ទើបបានធ្វើការងារនៅក្នុងក្រុមកាត់ដេរ
កាលពីក្មេង វណ្ណា បានកើតជំងឺកញ្ជ្រឹល ហើយដោយសារតែមិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យគាត់ស្វិតជើង។ នៅក្នុងសម័យ លន់ នល់ វណ្ណា បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចពីគ្រាប់ផ្លោង និងគេចពីការប្រយុទ្ធគ្នារបស់ទាហាន។ នៅក្នុងសម័យខ្មែរក្រហម វណ្ណា បានធ្វើការងារដេរស្លឹក។






