តុង សុថាត់ រំឭកអំពីបទពិសោធន៍ជាគ្រូបង្រៀនក្នុងរបបខ្មែរក្រហម

ខ្ញុំមានឪពុកឈ្មោះ លេង វ៉ន និងម្ដាយឈ្មោះ ប៉ាច សៃអេង។[1] ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំរៀនបានថ្នាក់ទី៧ (សង្គមចាស់) នៅសាលាបឋមសិក្សាកំពង់ក្របី។ នៅដើមឆ្នាំ១៩៧០ ខ្ញុំបានបន្តការសិក្សា នៅអនុវិទ្យាល័យ ព្រះសីហនុ នៅទីរួមខេត្តកំពង់ចាម ។ ខ្ញុំបានស្នាក់នៅផ្ទះជាមួយអ្នកគ្រូខ្ញុំដែលស្ថិតនៅក្បែរមាត់ទន្លេ។ ក្នុងរយៈពេល៣ខែដំបូង ខ្ញុំតែងឃើញការធ្វើបាតុកម្មដង្ហែ តាមដងផ្លូវ និងក្រោយមកទៀតមានរដ្ឋប្រហារ លន់ នល់ កើតឡើង។ ខ្ញុំ...

កងចល័តនារីវ័យកណ្ដាល ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ុន សេងហាន រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់ ក៏ប៉ុន្តែបងប្រុស២នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាគគរ ស្ថិតនៅក្នុងស្រុកកំពង់សៀម។ ខ្ញុំឈប់រៀន ដើម្បីជួយឪពុកម្តាយប្រកបរបរចិញ្ចឹមជីវិត ដូចជាត្បាញក្រមាលក់ និងធ្វើចម្ការជាដើម។ ខ្ញុំ និងគ្រួសារមានជីវភាពរស់នៅបែបសាមញ្ញធម្មតា ប៉ុន្តែត្រូវបានផ្លាស់ប្ដូរទាំងស្រុង បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០។...

ហែម ភ័ណ្ឌ៖ កងនារីស្រែអំបិល (កំពត)

នៅ ឆ្នាំ១៩៧៥ ភ័ណ្ឌ និងកងតំបន់៣៣ទាំងអស់ ត្រូវបានផ្លាស់ចេញពីផ្សារស្ពឺ បញ្ជូនឲ្យទៅស្រែអំបិលនៅក្នុងខេត្តកំពត។ ភ័ណ្ឌ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ភ័ណ្ឌ ​ភេទ​ស្រី អាយុ៦៥ឆ្នាំ សព្វថ្ងៃធ្វើមេភូមិក្រពើពីរក្រោម។ ភ័ណ្ឌ មានស្រុកកំណើតនៅភូមិទឹកអំបិល ឃុំល្វៀង ស្រុកសំរោង ខេត្តតាកែវ ។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភ័ណ្ឌ មានឪពុកឈ្មោះ...

ញឹម ឡូ៖ សេដ្ឋកិច្ចឃុំបន្ទាយក្រាំង

ខ្ញុំឈ្មោះ ញឹម​ ឡូ កើតនៅឆ្នាំ១៩៤៧ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កាលពីក្មេង ខ្ញុំរៀនដល់ថ្នាក់ទី៩ ពីសង្គមចាស់។ នៅឆ្នាំ១៩៧០ ខ្ញុំក៏ឈប់រៀន ហើយទៅចូលបម្រើរណសិរ្សរួបរួមជាតិកម្ពុជានៅក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងនឹងរបប លន់ នល់ ដែលគាំទ្រដោយធីវគី[1] (វៀតណាមខាងត្បូង)។ ពេលខ្ញុំចូលរណសិរ្សរួបរួមជាតិកម្ពុជាដំបូង ខ្ញុំត្រូវទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តទ័ពជាមួយកងទ័ពវៀតកុង (វៀតណាមខាងជើង)...

ស៊ឺម លន៖ ធ្លាក់ខ្លួនពិការដោយសារដឹកជញ្ជូនគ្រាប់

ស៊ឺម​ លន[1]​ ភេទ​ប្រុស​ អាយុ​៦៥ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​ជាំ​ ឃុំ​ច័ន្ទស​ ស្រុក​សូទ្រ​និគម​ ខេត្ត​សៀម​រាប​។​ បច្ចុប្បន្ន​ លន​ រស់​នៅ​ក្នុង​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ លន​ បាន​និយាយ​ថា​៖​ «ឪពុក​របស់​ខ្ញុំ​ឈ្មោះ​ ជា លន់​ ចំណែក​ឯ​ម្ដាយ​ឈ្មោះ​ ចាន់​ ភ្លើង​។​ ប្រពន្ធ​របស់​​ខ្ញុំ​ឈ្មោះ​ ឡាច​ ជី​ បច្ចុប្បន្ន​ខ្ញុំ​មាន​កូន​ចំនួន​៥នាក់​...

ប្រាក់ តាំង ៖ មនុស្សប្រមាណ៤០នាក់ត្រូវបានសម្លាប់ទម្លាក់ក្នុងអណ្តូង

អង្គការចាប់ផ្តើមសួរនាំអ្នកជម្លៀសមកពីភ្នំពេញរកអ្នកដែលមានចំណេះដឹង មានបុណ្យស័ក្តិ និងអតីតអ្នកធ្វើការកាលពីជំនាន់មុនឲ្យទៅរៀនសូត្របន្ថែម ដើម្បីចូលបម្រើការងារវិញ។ អ្នកដែលឆ្លើយថា មានស័ក្តិ ធ្លាប់ធ្វើជាទាហាន លន់ នល់ ធ្វើគ្រូបង្រៀន និងមានចំណេះដឹង ប្រមាណ៤០នាក់ ត្រូវខ្មែរក្រហមចាប់ខ្លួន និងយកទៅវាយទម្លាក់នៅក្នុងអណ្តូង៤០[1] ស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។ មនុស្សពីរនាក់ប៉ុណ្ណោះបានរត់រួចខ្លួនពីអណ្តូង៤០ ហើយត្រឡប់មកនៅក្នុងភូមិវិញ។ ខ្ញុំឈ្មោះ ប្រាក់ តាំង[2] ភេទប្រុស...

ដោយពិបាកក្នុងការហូបចុកពេក ខ្ញុំនិងគ្រួសារ ធ្លាប់សម្រេចចិត្តរត់ទៅប្រទេសវៀតណាម

ខ្ញុំឈ្មោះ ម៉េត សារ៉ស់[1] ភេទស្រី អាយុ៤៥ឆ្នាំ ក្នុងឆ្នាំ២០០៥ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិស្ទឹងស្លូត(វ៉ាមី) ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។  ខ្ញុំមានស្រុកកំណើតនៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី៣នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ខ្ញុំមានឪពុកឈ្មោះ ស៊ឹម ម៉េត និង ម្តាយឈ្មោះ ម៉ារីយ៉ាស់។ គ្រួសារខ្ញុំមានមុខរបរជាអ្នកនេសាទត្រី។...

ឪពុកខ្ញុំត្រូវខ្មែរក្រហមទាញទម្លាក់ពីលើផ្ទះ

(ស្ទឹងត្រែង)៖ ស៊ឹម ណារី មានអាយុ ៦៣ឆ្នាំ​ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណារី មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន់ សុខុម។ ណារី កើតនៅផ្សារអូរ​ឫស្សី ទីក្រុងភ្នំពេញ និងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ណារី ដែលមានអាយុ ៨ឆ្នាំ...

ពិនិត្យជំហរ

(ស្ទឹងត្រែង)៖ ម៉ាន់ សុខុម ភេទស្រី មានអាយុ ៧៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ ស៊ឹម, ម្ដាយឈ្មោះ សំ ទូង និងមានបងប្អូន ១០នាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងឆ្នាំ១៩៦០ សុខុម បានរៀបការជាមួយឈ្មោះ អៀម ស្រេង...

ខ្មែរក្រហមធ្វើបាបប្រជាជន

(ស្ទឹងត្រែង)៖ នី ស៊ីម ភេទប្រុស មានអាយុ ៧៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីម មានឪពុកឈ្មោះ មុយ, ម្ដាយឈ្មោះ វណ្ណ និងជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ (ស្រីពីរនាក់)។ អំឡុងសម័យសង្គមរាស្ត្រនិយម ភូមិអូរស្វាយត្រូវបានបង្កើតឡើយ និងមានប្រជាជនប្រហែល ៧០គ្រួសារ រស់នៅ...

ភ្លក់ជីលេខមួយ

(រតនគិរី)៖ មាស លៀម ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម លៀម ត្រូវធ្វើពលកម្មហួសកម្លាំង ព្រមទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៥ លៀម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាកងចល័ត និងបែកចេញពីឪពុកម្ដាយ និងប្អូនៗដែលរស់នៅសហករណ៍ត្រពាំងក្រហម។ លៀម ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ ទៅជីកប្រឡាយ...

Solverwp- WordPress Theme and Plugin