ស្រេង ករុណា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង
2 ខែ មុន
ស្រេង ករុណា
នាងខ្ញុំពិតជារំភើប រីករាយជាពន់ពេក ដែលបានចូលរួម សន្និសិនលើកទីមួយ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ដល់ឱកាសដល់នាងខ្ញុំ ឲ្យស្គាល់នូវបទពិសោធន៍ជាច្រើន ក៏ដូចជាមាន វាគ្មិនជាច្រើនរូប ទាំងជនជាតិខ្មែរ និងជនជាតិបរទេស បានធ្វើឲ្យនាងខ្ញុំយល់បន្ថែមពីចំណេះដឹងថ្មីៗ ហើយក៏អរគុណដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក ដែលធ្វើឲ្យនាងខ្ញុំដឹងរឿងរ៉ាវជាច្រើនរបស់ ប្រជាជនដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហមដែលជាសម័យអាក្រក់ឃោរឃៅ បានធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំងហើយក៏បានស្ដាប់ការនិយាយផ្ទាល់របស់ លោកយាយ លោកតា។
ជាចុងក្រោយនាងខ្ញុំអរគុណដល់លោកពូ ឆាំង យុ ជាប្រធាននៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតនូវកម្មវិធីនេះឡើង។
សូមអរគុណ ។