ភាពផ្តាច់ការនៃការបំបែកបំបាក់គ្រួសារ
(ព្រះវិហារ)៖ ថុក សោ មានអាយុ៧០ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សោ មានឪពុកឈ្មោះ ប៊ុន ថុក ម្តាយឈ្មោះ ថោង នឹម និងមានបងប្អូនចំនួន៤នាក់ ដោយប្រកបរបរធ្វើស្រែចម្ការ។ បងប្រុសរបស់គាត់ឈ្មោះ ថុក ឈិត បានស្ម័គ្រចិត្តចូលបម្រើជាទាហាន លន់ នល់ ហើយបងប្រុសទី២បានទៅបួសនៅវត្ត។ នៅឆ្នាំ១៩៦៩...
ស្ទើរតែបាត់បង់ជីវិតព្រោះចាប់មនុស្សខុស
(ព្រះវិហារ)៖ ជួន ស្រិត មានអាយុ៧០ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ស្រិត មានបងប្អូនចំនួន៦នាក់។ ស្រិត មានជំងឺឈឺក្បាលជង្គង់ ជំងឺក្រពះពោះវៀន។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះមានការទម្លាក់គ្រាប់បែកនៅខេត្តព្រះវិហារ ដែលធ្វើឱ្យ ស្រិត និងគ្រួសារ រួមទាំងប្រជាជនដទៃនាំគ្នារត់ពួននៅតាមព្រៃ និងតាមវាលស្រែនៅឯអូរស្លោក។ ការទម្លាក់គ្រាប់បែក មិនបណ្ដាលឱ្យប្រជាជនណាម្នាក់ស្លាប់...
បន្លំខ្លួនធ្វើជាមនុស្សឆ្គួត ដើម្បីគេចពីការងារធ្ងន់
(ព្រះវិហារ)៖ ម៉ាន់ មុត មានអាយុ៧៥ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពីដើមមក ឪពុករបស់ មុត ជាទាហាន។ មុត បានចែករំលែកថា ឪពុកម្តាយរបស់គាត់បានបែកបាក់គ្នា។ នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ, មុត និងគ្រួសារ ព្រមទាំងអ្នកភូមិបានរត់ពួនតាមព្រៃ និងប្រឡាយទឹកដើម្បីគេចពីគ្រាប់បែក។ ក្រោយមក មុត...
ត្រឡោកដូងជាចាន សំបកគ្រំជាស្លាបព្រា
(ព្រះវិហារ)៖ ឈួន យ៉េន មានអាយុ៦៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបង្ហាញពីការផ្លាស់ប្តូររបត់នយោបាយ និងភាពលំបាកវេទនាដែលគាត់ធ្លាប់បានឆ្លលកាត់ក្នុងរបបខ្មែរក្រហម។ មុនពេលខ្មែរក្រហមចូលមកគ្រប់គ្រង យ៉េន រស់នៅជាមួយប្ដីឈ្មោះ រីម នោ និងកូនប្រុសឈ្មោះ រីម យុគ យ៉ាងមានក្តីសុខដោយប្រកបរបរធ្វើស្រែចំការ។ នៅក្នុងឆ្នាំ១៩៧០ ពេលទទួលដំណឹងថាមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ គ្រួសាររបស់យ៉េន ព្រមទាំងពលរដ្ឋដទៃបាននាំគ្នារត់ទៅពួនតាមប្រឡាយ...
នៅទីនេះគ្មានរបបឱ្យហូបទេ របបមានតែនៅតាមការដ្ឋានប៉ុណ្ណោះ
(ព្រះវិហារ)៖ ហម ហ៊ិន អាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ហ៊ិន មានប្ដីឈ្មោះ ផន (ស្លាប់) និងមានកូនចំនួន៥នាក់ នៅក្នុងបន្ទុកគ្រួសារ។ គាត់ និងប្ដី ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៧០ មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង គ្រួសាររបស់ហ៊ិន បាននាំគ្នារត់ទៅនៅតាមព្រៃ តាមស្រែ...
យុវជនកងចល័តក្នុងសហករណ៍
(ព្រះវិហារ)៖ នៅ រក្សា អាយុ៧០ឆ្នាំ មានមុខរបរជាមេភូមិពោធិ៍ខឿន បច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ រក្សា មានឪពុកឈ្មោះ ចាំង នៅ ម្តាយឈ្មោះ ធិន ស៊ី និងមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ គ្រួសាររបស់រក្សា និងប្រជាជនដទៃទៀតបាននាំគ្នារត់ចូលក្នុងត្រង់សេក្បែរផ្ទះ...
អ្នកនៅក្នុងជំរំមិនអនុញ្ញាតឱ្យចេញក្រៅរបងដែក
(ព្រះវិហារ)៖ សាម ផន មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ផន មានស្វាមីឈ្មោះ ថន និងមានកូនប្រុសម្នាក់ឈ្មោះ ថន ខុន។ នៅឆ្នាំ១៩៧០ ប្ដីរបស់ផន មានតួនាទីជាទាហាន បានស្លាប់ដោយសារគ្រាប់កាំភ្លើងនៅខេត្តសៀមរាប។ នៅក្នុងតំបន់ប្រាសាទព្រះវិហារមានការទម្លាក់គ្រាប់បែកគ្រប់ទីកន្លែង បណ្តាលឱ្យមានមនុស្សស្លាប់និងពិការ។ ផន និងកូនប្រុសបានរត់គេចតាមជម្រាលថ្មជើងភ្នំតាមពយតាឌីដើម្បីគេចពីគ្រាប់បែក។ ពេលរាងអន់ថយការទម្លាក់គ្រាប់បែក គេចាប់ផ្តើមចែកអង្ករ ត្រីខ...
យកដំឡូងមកហូបបំបាត់ការស្រេកឃ្លាន
(ព្រះវិហារ)៖ គុយ សាខុំ អាយុ៦២ឆ្នាំ រស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នគាត់មានបញ្ហាសន្លាក់ដៃជើង និងជំងឺក្រពះ-ពោះវៀន។ មុនពេលប្រទេសជួបវិបត្តិសង្គ្រាម សាខុំ រស់នៅជាមួយឪពុកម្តាយ បងប្អូន និងមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ ការរស់នៅនៅពេលនោះមានភាពសាមញ្ញ ស្ងប់ស្ងាត់ និងពឹងផ្អែកលើការងារកសិកម្ម។ ប៉ុន្តែនៅឆ្នាំ១៩៧០ ពេលស្ថានភាពនយោបាយបានប្រែប្រួល។ ប្រជាជនក្នុងភូមិជាច្រើននាំគ្នារត់គេចពីការបាញ់ប្រហារ ហើយមួយចំនួនទៀតបានលាក់ខ្លួននៅក្នុងព្រៃ ដើម្បីរក្សាជីវិតឱ្យផុតពីគ្រោះថ្នាក់។ សាខុំ នៅវ័យក្មេងបានឃើញការរត់គេច...
ក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល
(ព្រះវិហារ)៖ ចន្ទ ភាព ហៅ ចន្ទ ខឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅអំឡុងឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ភាព និងគ្រួសារបានជម្លៀសទៅក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែកបណ្តាលឱ្យទ្រព្យសម្បត្តិ ផ្ទះសំបែង និងវត្តអារាមត្រូវខូចខាត និងឆេះខ្ទេចខ្ទីគ្មានសល់។ ក្រោយរដ្ឋប្រហារ...
បើបដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅ
(ព្រះវិហារ)៖ ម៉ម ស៊ីថាត អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិទំពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ ១៩៦៩ ថាត បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្ន គាត់បន្តរស់នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ មុនខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឡឥដ្ឋ ស៊ីថាត រស់នៅជួបជុំគ្រួសារយ៉ាងមានក្តីសុខ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៥ អ្វីៗមានការប្រែប្រួល ហើយ ស៊ីថាត ត្រូវបែកបាក់ពីគ្រួសារ។ នៅសម័យនោះ...
កង្កែបប្រឡាក់អំបិលខ្ចប់ស្លឹកចេក
(ព្រះវិហារ)៖ ហួត សុធី មានអាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន សុធី មានទីលំនៅនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺលើសឈាម និងទឹកនោមផ្អែម។ មុនពេលរបបខ្មែរក្រហមមកដល់ ក្រុមគ្រួសាររបស់ សុធី រស់នៅយ៉ាងមានសេចក្តីសុខ។ ក្រោយពេលខ្មែរក្រហមមកកាន់កាប់ គ្រួសារនេះត្រូវបែកបាក់ និងចាកឆ្ងាយពីគ្នា។...

