ប្រាក់ ជឿន កងការពារជំនិតម្នាក់របស់ សោ ភឹម ដែលនៅមានជីវិត
បន្ទាប់ពីព្រឹត្តិការណ៍ធ្វើអត្តឃាតរបស់ សោ ភឹម លេខាភូមិភាគបូព៌ាមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការសម្លាប់ខ្លួនរបស់ សោ ភឹម គឺដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ដោយបានចូលដៃជាមួយវៀតណាមចង់ធ្វើរដ្ឋប្រហារផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៦ ខៀវ សំផន បានលើកឡើងថា វន វ៉េត និង សោ ភឹម ត្រូវបានចាប់ខ្លួនដោយសារតែអ្នកទាំងពីរជាភ្នាក់ងាររបស់យួន។[1] កម្មាភិបាល កងទ័ពបក្សកុម្មុយនីស្តកម្ពុជា (កបម) ឬប្រជាជន នៅភូមិភាគបូព៌ា ត្រូវបានចោទប្រកាន់ថាក្បត់...
ខ្មែរក្រហមបានសម្លាប់មនុស្សគ្មានត្រាប្រណី
(ព្រៃវែង)៖ ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។ អ្នកដែលហ៊ានប្រកែកតវ៉ា និងត្រូវបានចោទប្រកាន់ថាជាខ្មាំងប្រឈមមុននឹងការនាំយកទៅសម្លាប់ដោយគ្មានត្រាប្រណី។ ខាត់ ធូ មានអាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ ធូ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅពីភូមិព្រៃខ្លា ទៅរស់នៅ និងធ្វើការនៅភ្នំពេញមួយរយៈ ដើម្បីគេចចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់...
របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ
(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជាជនប្រឈមមុននឹងការសម្លាប់ ឬនាំយកទៅរៀនសូត្រប្រសិនបើមិនព្រមធ្វើតាម។ រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងនៅក្នុងសមរភូមិ រវាងកងទ័ពទាំងពីរ។...
ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិរបស់រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែកដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំងមានការភ័យខ្លាចអំពីសុខសុវត្ថិភាព។...
ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី រស់មួយថ្ងៃគិតមួយថ្ងៃ
(ព្រៃវែង)៖ ចក់ ឈួន៖ «ខ្មែរក្រហមគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។ ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់បានរៀបរាប់ថា ប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាង ឈ្លបនោះមានសិទ្ធិសម្លាប់ប្រជាជន ហើយគ្មាននរណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិគ្រួសារវិញ សូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ឈ្លបតែងលើកឡើងពីបទក្បត់នឹង «អង្គការ» ឬក្បត់នឹងសមូហភាព ដើម្បីសម្លាប់ប្រជាជនណាម្នាក់ចោល។...
អ្នកជាប់ឃុំសោកស្តាយចំពោះអតីតទីតាំងគុកមិនត្រូវបានថែរក្សាទុក
ទីតាំងគុកពពកវិលកាលពីរបបខ្មែរក្រហមត្រូវបានប្រជាជនកាន់កាប់ និងរស់នៅជុំវិញ។ ក្មេងជំនាន់ក្រោយមិនបានដឹងថាទីតាំងនោះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងបានសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃកាលពីអតីតនោះទេ។ អ្នកធ្លាប់ជាប់គុកពពកវិលម្នាក់ដែលរួចផុតជីវិតពីការឃុំខ្លួនមានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងឧក្រិដ្ឋមួយដែលបញ្ជាក់ពីទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ប្រព្រឹត្តិមកលើប្រជាជនខ្លួនឯងអំឡុងពេលកាន់អំណាច។ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងប្រាំដែលត្រូវបានអនុវត្តដើម្បីសម្រេចបាន និងការពារបដិវត្តន៍សង្គមនិយមគឺការលត់ដំនូវ «សមាសភាពមិនល្អ» និងការសម្លាប់ «ខ្មាំង» ទាំងនៅក្នុងជួរបក្ស និងក្រៅជួរបក្ស។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានបំផ្លាញរចនាសម្ព័ន្ធច្បាប់ និងតុលាការដែលមានស្រាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជាបានដាក់ជំនួសរចនាសម្ព័ន្ធទាំងនេះដោយបណេ្តញមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សនៅតាមតំបន់ដែលខ្លួនបានកាន់កាប់ដើម្បីឃុំខ្លួន និងលត់ដំ ឬសម្លាប់អ្នកទាំងឡាយដែលត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋ។ គិតមកត្រឹមពេលដែលរបបខ្មែរក្រហមបានដួលរលំ មន្ទីរសន្តិសុខ ប្រហែល២០០កន្លែង...
ប្រជាជនមូលដ្ឋាន
(ព្រៃវែង)៖ អេង ធឿន មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅសម័យសង្គមរាស្រ្តនិយម ធឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៩កាលពីជំនាន់នោះ និងបានឈប់រៀនជួយធ្វើការងារស្រែចម្ការឪពុកម្តាយដោយសារតែគ្រួសារមានជីវភាពខ្វះខាត។ នៅរបប លន់ នល់ ធឿន បានឃើញក្នុងភូមិមានយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប លន់ នល់ បានធ្វើឲ្យផ្ទះសម្បែងខូចខាត និងសម្លាប់ប្រជាជន និងសត្វពាហនៈ។...
ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ
(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...
ប្រវត្តិបដិវត្តន៍ អ៊ុក សារ៉ាន ហៅ ធាង ក្នុងរបបខ្មែរក្រហម
អ៊ុក សារ៉ាន ហៅ ធាង ភេទស្រី កើតនៅឆ្នាំ១៩៥៧ បច្ចុប្បន្នអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ត្រាច ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានកូនប្រុសបីនាក់។ គាត់ទទួលបានការសិក្សារៀនសូត្រត្រឹមថ្នាក់ទី៩ (ក្នុងសង្គមចាស់) នៅសាលាអណ្តូងពោធិ៍។ គាត់ឈប់រៀនដោយសារប្រទេសជាតិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ពេលនោះក្នុងភូមិមានទាហានយួនធៀវគី (វៀតណាមខាងត្បូង) ដែលគាំទ្ររបប លន់ នល់ តែងតែធ្វើសង្គ្រាមប្រឆាំងនឹងកម្លាំងចលនាខ្មែរក្រហម។ យន្តហោះសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ...
អ្នកចម្រៀងក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ “កាលពីក្មេងខ្ញុំច្រៀងបានពីរោះទើបអ្នកដឹកនាំក្នុងសហករណ៍តែងតែហៅខ្ញុំទៅច្រៀងពេលខ្មែរក្រហមមានកម្មវិធីជួបជុំគ្នាម្តងៗ។” នេះគឺជាការៀបរាប់របស់ ហម សាវឿន បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សាវឿន ជាកូនទីប្រាំមួយក្នុងគ្រួសារដែលមានបងប្អូនចំនួន៩នាក់។ ក្នុងរបប លន់ នល់ គាត់រស់នៅស្រុកកំណើតរបស់ខ្លួននៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយសារតែឪពុកម្តាយគឺជាកសិករ មានជីវភាពខ្វះខាត គាត់ពុំបានសិក្សាអប់រំច្រើនទេ ពោលគឺរៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។...
របបខ្មែរក្រហមឲ្យធ្វើការងារច្រើនប៉ុន្តែមិនឲ្យហូបឆ្អែត
(ព្រៃវែង)៖ ឡៃ វៃ ចាប់កំណើតក្នុងរបបសង្គមរាស្រ្តនិយមក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត។ ក្នុងវ័យកុមារ គាត់ត្រូវជួយឪពុកម្តាយធ្វើស្រែ និងជួយមើលប្អូនៗ ដូច្នោះគាត់មិនមានឱកាសរៀនសូត្របានជ្រៅជ្រះទេ។ បច្ចុប្បន្ន វៃ មានអាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់។ ក្នុងរបបលន់ នល់ នៅឆ្នំា១៩៧០ នៅស្រុកកំណើតរបស់វៃក្នុងភូមិព្រៃកណ្តៀង មានសង្គ្រាម និងការទម្លាក់គ្រាប់បែកដោយយន្តហោះសហរដ្ឋអាមេរិក។ គ្រួសារគាត់ និងប្រជាជនបានផ្លាស់ប្តូរទីលំនៅទៅក្នុងព្រៃ...

