អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
(ស្វាយរៀង)៖ សុក សាមិន អាយុ៧៦ ឆ្នាំ(២០២៤) មានស្រុកកំណើត និងរស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមិន បានរៀបការមានប្រពន្ធតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នគាត់មានកូនចំនួន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់។ នៅក្នុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាមិន ឃើញមានសង្គ្រាម និងការទម្លាក់គ្រាប់បែកបានកើនឡើងនៅក្នុងភូមិគាត់រស់នៅ។ ឪពុក និងបងប្រុសម្នាក់របស់ សាមិន បានស្លាប់ដោយសារតែត្រូវអំបែងគ្រាប់ដែលទម្លាក់ ចំណែករូបគាត់ផ្ទាល់បានទទួលរងរបួស...
ប្រជាជនថ្មីជម្លៀសពីភ្នំពេញ
(ស្វាយរៀង)៖ ខៀវ ថុល និងគ្រួសារស្ថិតក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវបានខ្មែរក្រហមបង្ខំជម្លៀសភ្លាមៗចេញពីទីក្រុងភ្នំពេញបន្ទាប់ពីរបបនេះទទួលបានជ័យជម្នះទាំងស្រង់លើរបប លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខៀវ ថុល បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ រស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ ពីឆ្នំា១៩៧០ ដល់ឆ្នាំ១៩៧៥ គាត់...
កុមារមើលក្របីសម័យខ្មែរក្រហម
(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាលគោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូចជាគោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍។...
ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម
(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហមសម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។ យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់...
កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ
(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...
អ្នកជំងឺត្រូវបានសម្លាប់ដោយសារឈឺយូរពេក
(ស្វាយរៀង) ៖ ប្រាក់ យិន មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម យិន មានអាយុប្រមាណ១៨ឆ្នាំ។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័តជាមួយយុវនារីដទៃនៅស្រុកកំណើតដោយត្រូវធ្វើការជាកងចល័តធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ យិន ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាច និងមានថ្ងៃខ្លះត្រូវបន្តធ្វើពីម៉ោងប្រាំមួយរហូតដល់ម៉ោងដប់យប់។ ដោយសារតែគាត់មានជំងឺខ្វាក់មាន់គាត់មានការលំបាកក្នុងការធ្វើដំណើរពេលយប់ហើយមានថ្ងៃខ្លះគាត់បានដើរដួល។ នៅថ្ងៃមួយនៅសហករណ៍ទួលជ័រ យិន មានជំងឺក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការបានត្រូវអង្គការបញ្ជូនទៅសម្រាកពេទ្យ។...
ម្តាយនិងប្អូនៗត្រូវបានអង្គការសម្លាប់
(ស្វាយរៀង)៖ ម៉ៅ សាគុន មានអាយុ៥៩ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារ ដែលមានបងប្អូនប្រាំមួយនាក់។ ក្នុងរបបខ្មែរក្រហម សាគុន មានអាយុប្រមាណ១៣ឆ្នាំ ជាវ័យមួយត្រូវទទួលការសិក្សាអប់រំ ប៉ុន្តែផ្ទុយទៅវិញគាត់មិនមានឱកាសទៅសាលារៀន។ គាត់ត្រូវជួយធ្វើការងារចាស់ៗក្នុងកងកុមារ ព្រមទាំងធ្វើការងារផ្សេងៗទៀតដូចជាមនុស្សពេញវ័យដែរដូចជា ជីកទំនប់ លើកភ្លឺស្រែ និងប្រឡាយឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅ។ សាគុន បងប្អូន...
ជាងដំដែកសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ដួង ធឹម មានអាយុ៨៦ឆ្នាំ ជាកសិករ រស់នៅ ភូមិត្រពាំងស្គន់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ធឹម ប្រកបរបបជាជាងដំដែកធ្វើកាំបិត និងពូថៅ។ ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតខេត្តស្វាយរៀង ទៅតំបន់អ្នកលឿងខេត្តព្រៃវែង។ ធឹម បានរៀបរាប់ថា ការជម្លៀសគាត់ និងប្រជាជនដទៃទៀតនៅពេលនោះគឺក្នុងគោលបំណងដើម្បីសម្លាប់ចោលទាំងអស់ គ្រាន់តែមិនទាន់មានឱកាសហើយរបបខ្មែរក្រហមក៏បានដួលរលំមុនទៅ។ ពេលទៅដល់អ្នកលឿងត្រើយខាងកើត...
ប្តីលង់ទឹកស្លាប់សម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ទិត្យ ផា មានអាយុ៦៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារដែលមានសមាជិកប្រាំមួយនាក់។ ផា បានរៀបការក្នុងសម័យ លន់ នល់ និងមានកូនប្រុសម្នាក់។ ក្នុងរបបខ្មែរក្រហម ផា មានអាយុប្រហែល២១ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យទៅរស់នៅរួមក្នុងសហករណ៍ ព្រមទាំងបានផ្តល់ទ្រព្យសម្បត្តិ និងសត្វពាហនៈ ដែលមានក្នុងរបប...
អ្នកលួចគាស់ដំឡូងជាខ្មាំងរបស់អង្គការ
សម្ភាសន៍ដោយ ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ស្វាយរៀង) ៖ ប្រាក់ សុន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់...
បាត់បង់សាច់ញាតិមួយគ្រួសារនៅខេត្តបាត់ដំបង
(ស្វាយរៀង) ៖ ម៉ៅ សុផុន មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ គាត់រស់នៅភូមិឃុំបច្ចុប្បន្ន។ គាត់ បានរៀនថ្នាក់ទី៤ នៅបឋមសិក្សាក្នុងភូមិ។ គាត់បន្តថាការសិក្សានៅពេលនោះមិនបានដិតដល់ទេព្រោះសាលារៀនត្រូវបានបិទទ្វារជាញឹកញាប់ដោយសារការទម្លាក់គ្រាប់បែក។ ក្នុងរបបខ្មែរក្រហមការសិក្សារបស់ សុផុន ត្រូវបានបញ្ចប់ទាំងស្រុង ព្រោះតំបន់គាត់រស់នៅសាលារៀនបានបិទទ្វារ និងបានប្រែក្លាយជារោងបាយរបស់សហករណ៍។...

