អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តរតនគីរី

ឡាយ កូរ

ខ្ញុំសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកគ្រូ សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងពិធីបើក និងបិទសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។

ខ្ញុំបាទឈ្មោះ ឡាយ កូរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំឡើងនូវសន្និសីទនេះឡើង។ សន្និសីទនេះវាលើសពីអ្វីដែលខ្ញុំបានរំពឹងទុកទៅទៀត ហើយបានបង្រៀនឲ្យខ្ញុំស្គាល់នូវរសជាតិថ្មីមួយទៀតដែលមិនធ្លាប់បានជួបពីមុន វាជាលើកទីមួយ ហើយដែលខ្ញុំបានចូលរួមក្នុងសន្និសីទនេះ ដែលទទួលយកការចែករំលែកពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូប មិនតែប៉ុណ្ណោះ បានស្ដាប់រឿងថ្មីៗដែលចេញពីអ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាពិសេសបានស្គាល់អ្នកស្ម័គ្រចិត្តមកពីខេត្តផ្សេងៗ ដែលស្គាល់គ្នាត្រឹមតែរយៈពេលខ្លីទេ ប៉ុន្តែវាហាក់បីដូចជាយើងស្គាល់គ្នាយូរយារណាស់មកហើយ នេះដោយសារតែទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅ​មក។

មួយវិញទៀតដោយសារតែអ្នកខ្លះបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត ខេត្តដែលរស់នៅ ការលើកទឹកចិត្ត សាសនាជាដើម។ ខ្ញុំបាទពិតជាមានសេចក្ដីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងពិធីបើក និងបិទសន្និសីទនេះ ដោយទទួលបាននូវបទពិសោធន៍ជីវិតមួយដ៏ប្លែកដែលមិនធ្លាប់ជួបពីមុនមក។ ដោយក្នុងពីធីបើកសន្និសីទនេះមានទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលជាការផ្លាស់ប្ដូរនូវការចែករំលែកចំណេះដឹងទាក់ទងនឹងរឿងរ៉ាវសម័យកាលខ្មែរក្រហម។ ជាពិសេសគឺបានជួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជា​នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយខ្ញុំបាទសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងពិធីបើក និងបិទសន្និសីទនេះ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងបានរៀនសូត្រនៅអ្វីដែលថ្មីសម្រាប់យកទៅអភិវឌ្ឍន៍ខ្លួនបន្ថែម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin