កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី

ជុន រ៉ុត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជុន រ៉ុត មានអាយុ៥១ ឆ្នាំ មានមុខរបរចិញ្ចឹមសត្វ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដោយសារនៅពេលនោះ គាត់មានវ័យប្រហែល ៥ ឆ្នាំ គាត់មិនសូវចងចាំបានច្រើននោះទេនៅអ្វីដែលកើតឡើងចំពោះគ្រួសាររបស់គាត់។

រ៉ុត គ្រាន់តែដឹងថាគាត់ស្ថិតនៅក្នុងកងកុមារ ដែលខ្មែរក្រហមតម្រូវឲ្យគាត់កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី តាមរណ្ដៅតូចៗ ជាមួយកុមារវ័យប្រហែលគ្នាឯទៀត។ គ្រួសាររបស់គាត់ទាំងអស់ត្រូវបានជម្លៀសទៅភូមិបុស។ គាត់នៅចងចាំបាននៅសម័យនោះ ដែលគាត់បានហូបតែបបរ លាយជាមួយដើមល្ហុង ឬដើមចេក សម្រាប់ពេលព្រឹក និងល្ងាចប៉ុណ្ណោះ។ គាត់មិនហ៊ានលួចជីកដំឡូង ដែលគាត់ដាំដោយខ្លួនឯងនោះទេ ព្រោះខ្លាចគេយកគាត់ទៅកសាង។

ជាចុងក្រោយ រ៉ុត ពុំបានដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ។ តាមការសាកសួរពីអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាសព្វថ្ងៃគាត់មានជំងឺប្រចាំកាយ ដូចជាឈឺក្បាល វិលមុខ ឈឺសន្លាក់ជាដើម៕

សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin