គ្រូរបស់ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅសម្លាប់ចោលនៅគុកទួលស្លែង

នួន ឈៀត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ នួន ឈៀត អាយុ ៥២ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅវ័យកុមារភាព ឈៀត និងកុមារដ៏ទៃទៀតចំនួន ១៥ នាក់ បានតម្រូវធ្វើការលះបង់ចំពោះមុខអង្គការ នៅភូមិកំពង់បរ ដើម្បីទៅធ្វើការនៅចំការអំពៅ សម្រាប់ធ្វើស្ករអំពៅ។គាត់ក៏បានទទួលដំណឹងទាក់ទងនឹងការរំដោះនៃខេត្តមណ្ខលគីរី និង ខេត្តរតនគីរី នៃកងទ័ពរំដោះជាតិ។

តាមរយៈ​រឿងរ៉ាវរបស់ នួន ឈៀត លោកគ្រូរបស់គាត់ត្រូវបានទទួលដំណឹងថាបានបាត់បង់ជីវិតនៅកំឡុងពេលឆ្នាំ ១៩៧៨ មានឈ្មោះ សៅ ឡែម និង ចាន់ គឺ ដែលត្រូវបានខ្មែរក្រហមបញ្ជូនទៅសម្លាប់ចោលនៅគុក ទួលស្លែង។ ក្រោយមក នួន ឈៀត ទទួលបានសេរីភាព និងជួបជុំគ្រួសារនៅឆ្នាំ ១៩៧៩ ក្រោយរបបខ្មែរក្រហម ត្រូវបានដួលរលំ។​

នួន ឈៀត មិនបានតាមដានការកាត់ទោសរបស់តុលាការខ្មែរក្រហមនោះទេ​ ប៉ុន្តែគាត់យល់ឃើញថាមិនទាន់មានភាពយុត្តិធម៌នៅឡើយសម្រាប់ខ្លួនគាត់បើប្រៀបធៀបទៅនឹងអ្វីដែលគាត់បានឆ្លងកាត់។ ទាក់ទងនឹងការចងចាំនៃរបបខ្មែរក្រហម នួន ឈៀតបានបង្ហាញថាអ្នកជំនាន់ក្រោយគួរបដិសេធ និងរួបរួមគ្នាដើម្បីការពារកុំឲ្យរបបនេះកើតឡើងម្តងទៀត៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin