ភស្តុតាងនៅអំឡុងពេលឈ្លានពានរបស់ថៃ ឆ្នាំ២០២៥

រូបថត៖ សារព័ត៌មានខ្មែរថាមស៍

ខ្ញុំសង្ឃឹមថាក្រសួងការពារជាតិ នឹងប្រមែប្រមូលរាល់ភស្តុតាងកាលៈទេសៈនានា ដែលអាចធ្វើទៅបានដោយការធ្វើបែបនេះមិនមែនត្រឹមតែស្របទៅតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងដើម្បីបុព្វហេតុគោលនយោបាយក្នុងការធានាបាននូវការពិត អំពីអ្វីដែលបានកើតមានឡើង និងកំពុងតែកើតមាននៅតាមព្រំដែន ធានាថាភស្តុតាងទាំងនោះ មិនត្រូវបានបំភ្លៃ សាបរលាប ឬលុបបំបាត់ ដោយភាគីណាមួយតាមរយៈសកម្មភាពខុសច្បាប់។

ការប្រមែប្រមូលភស្តុតាង គឺមានវិសាលភាពលើសពីការសម្ភាសន៍ប្រជាជន និងការចងក្រងឯកសារភស្តុតាង។ ការប្រមែប្រមូលភស្តុតាង រួមបញ្ចូលទាំងការអភិរក្សទីតាំងឧក្រិដ្ឋកម្មនិងទីតាំងដែលរងផលប៉ះពាល់ពីសកម្មភាពខុសច្បាប់។ ទីតាំងជាក់លាក់មួយចំនួននៅក្នុងខេត្តព្រះវិហារ(ដូចជាតំបន់ប្រវត្តិសាស្ត្រយោធាជាដើម) ផ្តល់ឱកាសដល់រាជរដ្ឋាភិបាល ក្នុងការកែប្រែទីតាំងទាំងនេះឱ្យទៅជា មជ្ឈមណ្ឌលសន្តិភាពព្រះវិហារ ឬ បូជនីយដ្ឋានរំឭក។ មជ្ឈមណ្ឌលសន្ដិភាព ឬ បូជនីយដ្ឋាននេះ នឹងផ្តល់កិត្តិយស និងផ្តល់ជាទីតាំងឧទ្ទិសដល់វីរកងទ័ព ដែលបានពលីជីវិតនៅក្នុងអំឡុងពេលការឈ្លានពានរបស់ថៃ។ កម្ពុជា អាចមានឱកាសក្នុងថ្ងៃបុណ្យរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន (បុណ្យភ្ជុំបិណ្ឌ) ដើម្បីរំឭកជារៀងរាល់ឆ្នាំ ដល់វីរកងទ័ពដែលលែងមានជីវិតរស់រានបន្តជាមួយយើងទៀតហើយ។

រាល់អ្វីក៏ដោយដែលយើងធ្វើភស្តុតាងនៃព្រឹត្តិការណ៍ទាំងនោះត្រូវតែអភិរក្សទុក។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥

រូបថត៖ សារព័ត៌មានខ្មែរថាមស៍

រូបថត៖ សារព័ត៌មានខ្មែរថាមស៍
រូបថត៖ សារព័ត៌មានខ្មែរថាមស៍
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin