Tag: កណ្ដាល

មួយពេលហូបបបរមួយវែក

(កណ្ដាល) ឃីម លីស អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លីស ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានចែករំលែកនូវសាច់រឿងប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា/អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម៖ នៅក្នុងឆ្នាំ១៩៧០ នៅក្នុងតំបន់ដែល លីស រស់នៅមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ បណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងការព្រាតប្រាស់សមាជិកគ្រួសារ។ បន្ទាប់មកឈានចូលដល់របបខ្មែរក្រហម លីស មិនបានរស់នៅជុំជាមួយនឹងឪពុកម្ដាយឡើយ ត្រូវ។ ចំពោះការរស់នៅគឺផ្លាស់ប្ដូរតាមការចាត់តាំងរបស់អង្គការ។ នៅក្នុងរបបនោះ អង្គការបានចាត់តាំងឱ្យ លីស...

យោធាខ្មែរក្រហមបានភ្ជង់កាំភ្លើងឱ្យខ្ញុំចេញពីទីក្រុង

(កណ្ដាល) អុជ ឆុន មានអាយុ៧៧ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅក្នុងឆ្នាំ១៩៧០ ឆុន មានអាយុ២២ឆ្នាំ។ ឆុន បានរៀបការជាមួយប្តីដែលបម្រើការជាទាហាន លន់ នល់។ ក្រោយរៀបការ ប្តីរបស់ ឆុន ត្រូវទៅបំពេញភារកិច្ចនៅទីក្រុងភ្នំពេញ។ ប្តីរបស់ ឆុន ត្រឡប់មកផ្ទះវិញម្តងក្នុងចន្លោះពេលពី៣ទៅ៥ខែ។ ឆុន ខិតខំធ្វើស្រែចម្ការ ព្រមទាំងឆ្លៀតពេលធ្វើនំលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។...

មួយថ្ងៃអង្ករមួយខាំ

(កណ្ដាល) អិន មឺត ដែលមានអាយុ៧៤ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងឆ្នាំ១៩៧២ ស្ថិតក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋខ្មែរ, មឺត និងក្រុមគ្រួសារត្រូវបានកងកម្លាំងសាធារណរដ្ឋខ្មែរជម្លៀសឱ្យទៅកាន់សង្កាត់ក្រាំង។ ពេលនោះគឺជាដំណាក់កាលដ៏តានតឹង និងលំបាកខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាជីវភាព មឺត ត្រូវធ្វើនំខ្មែរលក់យកប្រាក់មកផ្គត់ផ្គង់គ្រួសារជារៀងរាល់ថ្ងៃ។ គាត់បានបន្តរស់នៅទីនោះបានចំនួនបីឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៥។ នៅពេលកងកម្លាំងខ្មែរក្រហម បានវាយកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥ មឺត និងក្រុមគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសឱ្យមករស់នៅភូមិកំណើតវិញស្ថិតនៅក្នុងភូមិកណ្តាលលើ...

នៅក្នុងរបបខ្មែរក្រហមគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ

(កណ្ដាល) សុខ​ ហ៊ុយ អាយុ៦៦ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហ៊ុយ បានរស់នៅឆ្លងកាត់ជីវិតពោរពេញដោយភាពភ័យរន្ធត់ ការព្រាត់ប្រាស់ និងទារុណកម្មក្នុងរបបខ្មែរក្រហម។ ស្ថិតនៅក្នុងរបប លន់ នល់ ហ៊ុយ និងគ្រួសារ បានភៀសខ្លួនពីស្រុកកំណើតទៅកាន់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៣ យោធាខ្មែរក្រហម បានវាយលុកកាន់កាប់តំបន់ព្រៃស បង្ខំឱ្យគ្រួសារគាត់ជម្លៀសបន្តទៅភូមិព្រែកត្រឡប់...

ផេង សុខ៖ ថ្ងៃ១៣រោច ខែភទ្របទ

(កណ្ដាល)៖ ផេង សុខ ភេទស្រី មានអាយុ ៧៦ឆ្នាំ។ សុខ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុខ បានកំព្រាឪពុកម្ដាយតាំងពីអាយុ៣ខែ។ សុខ មានឪពុកចិញ្ចឹមឈ្មោះ ហួន ផេង និងម្ដាយចិញ្ចឹមឈ្មោះ យឹម ណេង។ នៅអាយុ៩ឆ្នាំ សុខ បានចូលរៀននៅសាលាវត្តអង្គពពាយមានជ័យ ហើយគាត់បានឈប់រៀនត្រឹមថ្នាក់អទិកដ្ឋាន។ បន្ទាប់ពីឈប់រៀន...

ភឹម សម្បត្តិ៖ ធ្វើមិនឲ្យលើសផែនការ

(កណ្ដាល)៖ ភឹម សម្បត្តិ ភេទស្រី មានអាយុ ៦៣ឆ្នាំ។ សម្បត្តិ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្បត្តិ មានឪពុកឈ្មោះ ញ៉ែម ភឹម,​ ម្ដាយឈ្មោះ ឡេ ភុក និងមានបងប្អូនចំនួន៥នាក់។ សម្បត្តិ មានប្តីឈ្មោះ ម៉ុម ប៉ែត និងមានកូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។...

គាំ ម៉ាឡៃ៖ ខ្មែរក្រហមកសាងខ្ញុំពីរដង

(កណ្ដាល)៖ គាំ ម៉ាឡៃ ភេទស្រី មានអាយុ ៦៩ឆ្នាំ។ ម៉ាឡៃ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉ាឡៃ មានឪពុកឈ្មោះ គាំ រិន, ម្ដាយឈ្មោះ ឌុច មាំ និងមានបងប្អូនចំនួន៦នាក់។ ម៉ាឡៃ មានកូនចំនួន៦នាក់។ នៅឆ្នាំ១៩៦១ ម៉ាឡៃ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយមក...

ង៉ែត នឿន៖ “មិនគួរដល់ថ្នាក់ហ្នឹងសោះ”

(កណ្ដាល)៖ ង៉ែត នឿន ភេទស្រី មានអាយុ ៨៤ឆ្នាំ។ នឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នឿន មានភូមិកំណើតនៅភូមិស្លាប់លែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នឿន មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ គឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ នឿន មានកូនទាំងអស់ចំនួន៧នាក់...

ឈុន អឿន៖ កងជីវភាពភូមិបឹងទង

(កណ្ដាល)៖​ ឈុន អឿន អាយុ ៧១ឆ្នាំ ជាអតីតគ្រូបង្រៀន រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានទីកន្លែងកំណើតនៅភូមិដងរំចេក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានឪពុកឈ្មោះ ឈុន សឿន, ម្ដាយឈ្មោះ នូ នន់ និងមានបងប្អូនចំនួន១៣នាក់ ក្នុងនោះមានស្រី៦នាក់។ នៅរបបសង្គមរាស្ត្រនិយម...

ហ៊ល ធី៖ “មិត្តហ្នឹងស៊ីរូងផ្ទៃក្នុង”

(កណ្ដាល)៖​ ហ៊ល ធី ភេទប្រុស មានអាយុ ៦២ឆ្នាំ។ ធី ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ធី មានទីកន្លែងកំណើតនៅភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ធី មានឪពុកឈ្មោះ នូ ហ៊ល, ម្ដាយឈ្មោះ ទិត គុម និងមានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រី៥នាក់។...

សន យ៉ុម៖ “យំរកអី”

(កណ្ដាល)៖​ សន យ៉ុម ភេទស្រី មានអាយុ ៦៣ឆ្នាំ។ យ៉ុម ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ុម មានភូមិកំណើតនៅភូមិត្រពាំងផ្លុង និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីកុមារភាព យ៉ុម បានឈប់រៀនត្រឹមថ្នាក់ទី៣ ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ។ នៅរបបខ្មែរក្រហម យ៉ុម បានបាត់បង់ឪពុកម្ដាយរបស់គាត់ និងបងប្អូនរបស់គាត់៣នាក់។ នៅរបបសាធារណរដ្ឋខ្មែរ ពូរបស់យ៉ុម...