Author: Lyhour Sreang

សេម ឡុក៖ ខ្ញុំដើរប្រមូលលាមកតាមផ្ទះយកធ្វើជី

(កណ្ដាល)៖ សេម ឡុក ភេទប្រុស កើតក្នុងឆ្នាំ១៩៦១ មានអាយុ ៦១ឆ្នាំ។ ឡុក ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឡុក មានឪពុកឈ្មោះ ឃ្លោក សេម, ម្ដាយឈ្មោះ សៀន យ៉ុម និងមានបងប្អូនចំនួន៤នាក់។ ឡុក មានប្រពន្ធឈ្មោះ សេង និ...

ផួង ផាស៊ី៖ “នៅពេលនឹកឃើញប្តីនិងម្ដាយ, ខ្ញុំយំ!”

(កណ្ដាល)៖ ផួង ផាស៊ី ភេទស្រី កើតនៅក្នុងឆ្នាំ១៩៥៦ មានអាយុ ៦៦ឆ្នាំ។ ផាស៊ី រស់នៅនិងមានភូមិកំណើតនៅភូមិប្រំាបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាស៊ី មានឪពុកឈ្មោះ ម្លិះ ផួង និងម្ដាយឈ្មោះ ដួង អឿន។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផាស៊ី បានឈប់រៀនត្រឹមថ្នាក់ទី៩ នៅសាលារៀនវត្តអង្គពពាយ។ មិនយូរប៉ុន្មាន ផាស៊ី...

ជិន ដាវី៖ ខ្ញុំធ្លាប់រៀនច្រៀងបទ “១៧មេសាកម្ពុជារំដោះ”

(ភ្នំពេញ)៖ ជិន ដាវី ភេទស្រី មានអាយុ ៦១ឆ្នាំ។ ដាវី រស់នៅភូមិប៉ប្រកខាងជើង ឃុំកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដាវី មានស្រុកកំណើតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ដាវី មានឪពុកឈ្មោះ ម៉ែន ជិន និងម្ដាយឈ្មោះ គឹម សាវឿន។ នៅពេលរំឭកពីរបបខ្មែរក្រហម ដាវី និយាយថា...

យុន សម្ផស្ស៖ កួរស្រូវ

(កណ្ដាល)៖ យុន សម្ផស្ស ភេទស្រី មានអាយុ៥៦ឆ្នាំ។ សម្ផស្ស រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ផស្ស មានភូមិកំណើតនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ផស្ស មានឪពុកឈ្មោះ យុន ភឿង, ម្ដាយឈ្មោះ ង៉ែត ងឿន និងមានបងប្អូនចំនួន៧នាក់។ នៅរបប លន់...

ហ៊ិន ហាន៖ នៅពេលឡើងដើមត្នោត

(កណ្ដាល)៖ ហ៊ិន ហាន ភេទប្រុស​ កើតនៅក្នុងឆ្នាំ១៩៥១ មានអាយុ ៦៩ឆ្នាំ។ ហាន រស់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានភូមិកំណើតនៅភូមិអន្លង់ឫស្សី ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ហាន មានឪពុកឈ្មោះ ខឹម ហ៊ិន, ម្ដាយឈ្មោះ ផាន ស៊ីម និងមានបងប្អូនចំនួន៥នាក់...

ស៊ូ ស៊ុនណារី៖ គុំកួន

(កណ្ដាល)៖ ស៊ូ ស៊ុនណារី ភេទស្រី មានអាយុ ៥៥ឆ្នាំ។ ស៊ុនណារី រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ុនណារី មានភូមិកំណើតនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ស៊ុនណារី មានឪពុកឈ្មោះ ស៊ូ វន និងម្ដាយឈ្មោះ ផេង សុខ។ ស៊ុនណារី ចងចាំមិនភ្លេចអំពីការរស់នៅក្នុងរបបខ្មែរក្រហម...

អ៊ិន សុខា៖ កសាងលើកទី៣

(កណ្ដាល)៖ អ៊ិន សុខា ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុខា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុខា មានភូមិកំណើតនៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ សុខា មានឪពុកឈ្មោះ អ៊ិន សែម, ម្ដាយឈ្មោះ ហ៊ឹម ខន និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។...

នាក់ វិន៖ ខ្មែរក្រហមបង្ខិតបង្ខំខ្ញុំឲ្យធ្វើការហួសកម្លាំង

(កំពត)៖ នាក់ វិន ភេទស្រី មានអាយុ ៦០ឆ្នាំ។ វិន រស់នៅនិងមានភូមិកំណើតនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ វិន មានឪពុកឈ្មោះ អែម និងម្ដាយឈ្មោះ ថន។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ វិន ឃើញមានការទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យស្លាប់គោក្របី ហើយធ្វើឲ្យប្រជាជនរស់នៅក្នុងឃុំត្រពាំងរាំងទទួលរងទុក្ខលំបាក។ វិន ចងចាំថា នៅពេលឮសំឡេងយន្តហោះ...

សយ ចន្ថន៖ បាត់បង់សាច់ញាតិជិត២០នាក់

(កណ្ដាល)៖ សយ ចន្ថន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ចន្ថន រស់នៅនិងមានភូមិកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចន្ថន មានបងប្អូនចំនួន៤នាក់។ នៅរបបខ្មែរក្រហម ចន្ថន បានបាត់បង់សាច់ញាតិជិត២០នាក់ រួមទាំងប្អូនប្រុសម្នាក់របស់គាត់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ចន្ថនចេញពីទីក្រុងភ្នំពេញ។ គ្រួសាររបស់ចន្ថន ត្រូវទៅរស់នៅភូមិព្រែកហង់ ស្រុកកោះធំ ខេត្តកណ្ដាល។ មួយសប្តាហ៍ក្រោយមក...

យ៉ន សុផល៖ កងកុមារស្រួច

(កណ្ដាល)៖ យ៉ន សុផល ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុផល ប្រកបរបរជាជាងសំណង់។ សុផល រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុផល មានបងប្អូនប្រុស២នាក់។ សុផល និយាយថា នៅរបបខ្មែរក្រហម គាត់វេទនា ហើយកំសត់ណាស់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សុផលចេញពីទីក្រុងភ្នំពេញទៅរស់នៅខេត្តបាត់ដំបង។ នៅតាមផ្លូវ សុផល បានឃើញប្រជាជនស្លាប់ដោយសារការអត់ឃ្លាន...

ទូច សោភ័ណ្ឌ៖ រូបថតកប់ក្រោមដើមក្រូចពោធិ៍សាត់

(កណ្ដាល)៖ ទូច សោភ័ណ្ឌ ភេទស្រី មានអាយុ ៤៧ឆ្នាំ។ សោភ័ណ្ឌ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សោភ័ណ្ឌ មានភូមិកំណើតនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សោភ័ណ្ឌ មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ នៅរបប លន់ នល់ ឪពុករបស់សោភ័ណ្ឌ ជាទាហាន លន់...

Solverwp- WordPress Theme and Plugin