អ៊ែល ហាន៖ ពិបាកនៅពេលបែករបប
(កណ្ដាល)៖ អ៊ែល ហាន ភេទស្រី មានអាយុ ៦៧ឆ្នាំ រស់នៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានបងប្អូនចំនួនដប់បីនាក់ (បច្ចុប្បន្ននៅរស់រានមានជីវិត ចំនួនប្រាំបួននាក់)។ នៅពេលរំឭកពីរបបខ្មែរក្រហម ហាន និយាយថា “វាអត់ពិបាកទេ រឿងខ្ញុំនៅក្នុងអាពតហ្នឹង តែមកពិបាកត្រឹមបែក[ឆ្នាំ១៩៧៩]”។ នៅរបបសង្គមរាស្ត្រនិយម ហាន បានឈប់រៀនត្រឹមថ្នាក់ទី១២។ នៅឆ្នាំ១៩៧០ នៅពេលយប់...
សុខ ថាច៖ ម្ដាយសុខចិត្តស្លាប់ដើម្បីកូន
(កណ្ដាល)៖ សុខ ថាច ភេទស្រី មានអាយុ ៥៧ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ថាច មានឪពុកឈ្មោះ ខាន់ សុខ, ម្ដាយឈ្មោះ ម៉ៅ ជា និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះប្អូនប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ នៅរបបសាធារណរដ្ឋខ្មែរ គ្រួសាររបស់ថាច បានទៅសុំផ្ទះគេស្នាក់អាស្រ័យនៅភូមិកំបូល (ជាប់ថ្នល់ជាតិលេខ៤)...
“គ្មានស្គាល់ជាតិសាប៊ូទេ”
(កណ្ដាល)៖ សុខ ចាប ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចាប មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ជា និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះប្អូនម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម។ កាលពីកុមារភាព ចាប បានចូលរៀននៅសាលាវត្តអង្គ និងឈប់រៀនត្រឹមថ្នាក់ទី៣ ដោយសារគាត់ត្រូវមកជួយមើលថែប្អូន និងរែកទឹកត្នោតឲ្យម្ដាយ។ នៅឆ្នាំ១៩៧៥ ចាប...
ឡុង ផង់៖ “លួចកុំឲ្យមានគ្នា”
(កណ្ដាល)៖ ឡុង ផង់ ភេទប្រុស មានអាយុ ៧០ឆ្នាំ រស់នៅ និងមានភូមិកំណើត នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផង់ មានឪពុកឈ្មោះ នាវ, ម្ដាយឈ្មោះ សុំ និងមានបងប្អូនចំនួនបួននាក់។ កាលពីកុមារភាព ផង់ ដែលមានអាយុ ៦ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយមក ផង់...
សូ ផាន់ណា៖ កម្មកររោងម៉ាស៊ីនកិនស្រូវ ភូមិស្វាយដូនកែវ
(កណ្ដាល)៖ សូ ផាន់ណា ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាន់ណា មានភូមិកំណើតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផាន់ណា មានបងប្អូនប្រុសពីរនាក់ និងស្រីម្នាក់។ កាលពីកុមារភាព ផាន់ណា ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាលេខ៥ និងឈប់រៀនត្រឹមថា្នក់ទី១២នាសម័យនោះ។ នៅរបប...
បិច ប្រាក់៖ “ពិបាកណាស់ជំនាន់អាពត”
(កណ្ដាល)៖ បិច ប្រាក់ ភេទប្រុស មានអាយុ ៧៤ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រាក់ មានបងប្អូនចំនួនប្រាំនាក់។ នៅឆ្នាំ១៩៦៣ ប្រាក់ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយពីបញ្ចប់ថ្នាក់ទី៧នាសម័យនោះ ប្រាក់ បានប្រកបរបរឡើងត្នោត។ នៅឆ្នាំ១៩៧០ ប្រាក់ បានរៀបការជាមួយប្រពន្ធឈ្មោះ យឿន និងនៅឆ្នាំ១៩៧៣ អ្នកទាំងពីរមានកូនម្នាក់។ ប្រាក់...
អតីតទាហាន លន់ នល់ នៅអូរបែកក្អម
(កណ្ដាល)៖ រិន រុណ ភេទប្រុស មានអាយុ ៨០ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រុណ មានឪពុកឈ្មោះ រិន, ម្ដាយឈ្មោះ ណាំ និងមានបងប្អូនចំនួនប្រាំមួយនាក់។ នៅរបបសង្គមរាស្ត្រនិយម នាឆ្នាំ១៩៦៣ រុណ បានចូលធ្វើការនៅរោងចក្រកំពង់ត្រាំ។ នៅទីនោះ រុណ ត្រូវធ្វើការងារធ្ងន់ ប៉ុន្តែគាត់ទទួលបានប្រាក់បៀវត្សរ៍ និងក្របខណ្ឌក្នុងកងកុម្មង់ដូ។...
ថោង យ៉ាង៖ ស៊ីបាយគងថ្ងាស
(កណ្ដាល)៖ ថោង យ៉ាង ភេទស្រី មានអាយុ ៨៤ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ាង មានបងប្អូនស្រីពីរនាក់ និងបងប្អូនប្រុសម្នាក់។ យ៉ាង មានស្រុកកំណើតនៅខេត្តស្វាយរៀង។ កាលពីកុមារភាព យ៉ាង មិនបានសិក្សានោះទេ ដោយសារគាត់ជាកូនកំព្រាឪពុកតាំងពីតូច។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យ៉ាង បានរៀបការ និងមានកូនពីរនាក់។ ក្រោយមក យ៉ាង...
ខឹម គឿន៖ បើមិនតស៊ូ
(កណ្ដាល)៖ ខឹម គឿន ភេទស្រី មានអាយុ ៨៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គឿន មានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គឿន មានឪពុកឈ្មោះ ខឹម, ម្ដាយឈ្មោះ យឹម ម៉ុច និងមានបងម្នាក់។ កាលពីកុមារភាព គឿន មិនបានរៀនសូត្រនោះទេ...
សេក គីម៖ មេកងចូលចិត្តខ្ញុំជាងគេ
(កណ្ដាល)៖ សេក គីម ភេទស្រី មានអាយុ ៥០ឆ្នាំ រស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គីម មានឪពុកឈ្មោះ សន, ម្ដាយឈ្មោះ គឿន និងមានបងប្អូនចំនួនបីនាក់ ដែលសុទ្ធតែអាចរស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ គីម និយាយថា គាត់មិនចងចាំអំពីរបបខ្មែរក្រហមច្រើននោះទេ ដោយសារគាត់មានវ័យក្មេងនាពេលនោះ។ នៅរបបខ្មែរក្រហម គីម និងបងប្រុសធ្វើការក្នុងកងកុមារ...
លាប់ ស្រី៖ ប្រធានភូមិខ្មែរក្រហមនិងកូនកំព្រា
(កណ្ដាល)៖ លាប់ ស្រី ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រី មានភូមិកំណើតនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្រី មានឪពុកឈ្មោះ សៅ ណាំ, ម្ដាយឈ្មោះ ទឹម ផុន និងមានបងប្អូនចំនួនបួននាក់។ កាលពីកុមារភាព គ្រួសាររបស់ស្រី...

