ក្រោមក្រសែភ្នែកកងឈ្លប
(រតនគិរី)៖ តិញ តឿច មានអាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ដំបូងខ្មែរក្រហមបានបង្កើតសហករណ៍នៅស្រែណងដាន ដោយត្រូវធ្វើពលកម្ម និងទទួលទានអាហារដែលអង្គការរៀបចំ គឺបបរលាយជាមួយដើមចេក ក្នុងមួយនាក់ទទួលបានមួយចានតូចប៉ុណ្ណោះ។ ប្រជាជនក្នុងភូមិតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ។ តឿចមានសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ ដែលកាត់ចេញពីសំពត់ចាស់ដែលគេចែកឲ្យ នៅពេលដើរទៅជីកដំឡូងជាមួយប្អូនរបស់គាត់។ មួយសម្រាប់សម្រាប់ពាក់ធ្វើការពេលថ្ងៃ និងមួយសម្រាប់ទៀតសម្រាប់ពាក់ពេលយប់។ គាត់ត្រូវធ្វើស្រែពីព្រលឹមទល់ព្រលប់ដោយបរិភោគមិនគ្រប់គ្រាន់ដោយក្នុងមួយថ្ងៃទទួលបានតែអាហារពីរពេល និងគ្មានពេលសម្រាកបានគ្រប់គ្រាន់។ សម្រាប់អ្នកដែលមិនហូបបាយ អាចត្រូវបានខ្មែរក្រហមសង្ស័យថាបានលួចហូបមុន...
វង្វេងក្នុងព្រៃ
(រតនគិរី)៖ តាស់ ដ្រៀត មានអាយុ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានចាប់ផ្ដើមធ្វើពលកម្មដោយធ្វើស្រែប្រវាស់ដៃនៅស្រែណងដាន។ មួយឆ្នាំក្រោយមក ដ្រៀតត្រូវបានផ្លាស់ប្តូរទៅរស់នៅស្រែណាង៉ាម ដោយដឹកជី ជួនកាលដ្រៀតត្រូវដើររកផេះ សម្រាប់យកទៅផ្សំធ្វើជី និងរៀនសូត្របានបន្តិចបន្តួចនៅពេលថ្ងៃត្រង់ ដែលគ្រូបង្រៀននោះឈ្មោះ ត។ ត ជាប្រធានក្រុម គាត់ក៏ត្រូវធ្វើការដូចដ្រៀតដែរ។ ដ្រៀត ត្រូវដើរប្រមូលលាមកសត្វ និងមនុស្ស...
បបរទឹក
(រតនគិរី)៖ ប្លាង ចាន់ មានអាយុ៦៥ឆ្នាំ ជាកសិកររស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ ជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហមចាន់បានរស់នៅតាមសហករណ៍ និងធ្វើការតាមកងចល័តពីភូមិកងណង ទៅដល់ភូមិហាត់ប៉ក់ និងពីភូមិកោះពាក្យ ទៅដល់ភូមិអូរតាង។ នៅអូរតាង ចាន់បានលើកទំនប់ប្រឡាយទាំងយប់ទាំងថ្ងៃ ក្នុងម្នាក់ត្រូវជីកឲ្យបានទំហំមួយម៉ែត្រកន្លះ ទើបទទួលបានបាយសម្រាប់ហូប។ ក្នុងកងរបស់គាត់ សមាជិកខ្លះត្រូវដើររកដំឡូងព្រៃ និងបន្លែដែលបរិភោគបាននៅក្នុងព្រៃ។ នៅពេលម៉ោងបាយ គេបានវាយមិន (សំដៅទៅលើឧបករណ៍ម៉្យាងដែលហៅថា...
បាត់បង់ជីវិតដោយសារពុលក្តួច
(រតនគិរី)៖ ប្លូប ក្លម មានអាយុ៧២ឆ្នាំ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃ ក្លម ប្រកបមុខរបរជាប្រជាកសិករ។ នៅសម័យខ្មែរក្រហម ក្លម គឺជាអ្នកធ្វើការងារនៅផ្ទះបាយ ដោយធ្វើការងារមិនច្រើនប៉ុន្មាននោះទេ។ ក្លម ក៏បានធ្លាប់ឆ្លងកាត់ការប្រជុំ និងការបណ្ដុះបណ្ដាលអំពីវិធីធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយផងដែរ។ គាត់បានចាប់ផ្ដើមការងារតាំងពីការបង្កើតសហករណ៍នៅភូមិរ៉ក និងភូមិឡាឡៃ។ ក្លម រស់នៅស្រែណងដានអស់រយៈពេលប្រហែលជា ២ ទៅ...
ដឹកជញ្ជូនស្រូវទាំងកូនខ្ចី
(រតនគិរី)៖ គឿន ភើត អាយុ ៩០ ឆ្នាំ សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងអំណាច បងថ្លៃរបស់ គឿន ភើត ត្រូវបានឃុំឃាំងនៅក្នុងគុក។ គាត់បានទៅតស៊ូជាមួយ តាឈួល តាប្លូម និង តាឌឿ សម្រាប់ការដោះលែងបងថ្លៃឈ្មោះ តាថួម។ ភើត តែងតែយកអាហារទៅឲ្យតាថួម...
ខ្សែកមាសដោះដូរជាមួយសណ្ដែកបាយមួយកំប៉ុង
(ស្ទឹងត្រែង)៖ ភិម ស៊ិង មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅលើកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ ស៊ិង មានបងប្អូនចំនួន៣នាក់ និងបានរស់នៅលើកោះនេះតាំងពីកំណើត។ នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ គ្រួសាររបស់ ស៊ិង និង ប្រជាជនប្រមាណជាប្រាំគ្រួសារផ្សេងទៀតដែលរស់នៅលើកោះត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសទៅរស់នៅភូមិសំអាង ឃុំសំអាង ដោយសារខ្លាចប្រជាជនរត់គេចខ្លួនទៅប្រទេសឡាវ។ នៅអាយុប្រហែល៩ឆ្នាំ ស៊ិង ត្រូវធ្វើការលើកទំនប់ កាត់ទន្រ្ទានខេត្តធ្វើជី ដោយគ្មានការតវ៉ាអ្វីទាំងអស់។ ប្រជាជនមួយចំនួនបានបាត់បង់ជីវិត ដោយសារធ្វើការហួសកម្លាំង...
គ្រួសារបានផ្លាស់ប្តូរមករស់នៅភូមិអូរស្វាយ
(ស្ទឹងត្រែង)៖ សម អូន អាយុ ៧៣ ឆ្នាំ មានស្រុកកំណើតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានបងប្អូន ៣ នាក់។ សម អូន បានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ នៅឆ្នាំ ១៩៩៣ បច្ចុប្បន្នស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មុនការបោះឆ្នោតសកលឆ្នាំ ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ...
បងជីដូនមួយត្រូវបានសម្លាប់
(ស្ទឹងត្រែង)៖ សុខ វីន មានអាយុ៦១ឆ្នាំ មានឪពុកឈ្មោះ សុខ យ៉ង និងម្ដាយឈ្មោះ សម ទ្រព្យ និងបងប្អូនចំនួនបីនាក់។ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់ប្រកបមុខរបរធ្វើស្រែចម្ការ។ សុខ វីន មានការចងចាំខ្លះៗពីការយាងមកដល់ភូមិអូរស្វាយ របស់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៦៨ នៅទីតាំងសាលាឆទាន ដើម្បីសម្ពោធសមិទ្ធផលដូចជា វត្តអារាម...
មួយនាក់មួយចានចង្កឹះ
(ស្ទឹងត្រែង)៖ កែប ថា មានអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកឈ្មោះ កែន ឈន និង ម្ដាយឈ្មោះ មិច មេត។ កែប ថា មានបងប្អូនចំនួន៣នាក់។ សព្វថ្ងៃគាត់ជាកសិករនៅភូមិអូរស្វាយ និងមានកូនចំនួន ២នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមតម្រូវឲ្យ កែប ថា...
ភូមិធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ
(ស្ទឹងត្រែង)៖ ផាត់ នី មានអាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ នៅឆ្នាំ១៩៦៦ នី បានមករស់នៅភូមិអូរស្វាយ ជាមួយឪពុកឈ្មោះ ប៉ែន និង ម្តាយឈ្មោះ ឃី ក្រោមការអំពាវអំនាវរបស់សម្ដេចព្រះនរោត្តម សីហនុ។ នី មានបងប្អូនចំនួន៤នាក់ និងបានសិក្សាត្រឹមថ្នាក់ទី៧ថ្មី។ នៅពេលមករស់នៅភូមិអូរស្វាយដំបូង ឪពុករបស់ នីបានចាប់ផ្តើមឆ្ការព្រៃក្រាស់សម្រាប់ធ្វើស្រែចម្ការ។ ការរស់នៅភូមិអូរស្វាយ គឺដើម្បីការពារបូរណភាពទឹកដី។ សម្តេចព្រះនរោត្តម សីហនុ...
សម្លាប់មនុស្សដោយបោះចូលទឹកទន្លេ
(ស្ទឹងត្រែង)៖ ជា អីម អាយុ៦៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់បានមករស់នៅភូមិអូរស្វាយតាំងពីឆ្នាំ ១៩៦០ជាង ជាមួយឪពុកឈ្មោះ ភូ ជា និងម្តាយឈ្មោះ យៀក ប៉ិក។ អីម មានបងប្អូនប្រុសស្រី ៦នាក់។ នៅអាយុប្រហែល៦ឆ្នាំ ជា អីម...

