Author: Lyhour Sreang

បងជីដូនមួយត្រូវបានសម្លាប់

(ស្ទឹងត្រែង)៖ សុខ វីន មានអាយុ៦១ឆ្នាំ មានឪពុកឈ្មោះ សុខ យ៉ង និងម្ដាយឈ្មោះ សម ទ្រព្យ និងបងប្អូនចំនួនបីនាក់។ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់​ប្រកបមុខរបរធ្វើស្រែចម្ការ។ សុខ វីន មានការចងចាំខ្លះៗពីការយាងមកដល់ភូមិអូរស្វាយ របស់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៦៨ នៅទីតាំងសាលាឆទាន ដើម្បីសម្ពោធសមិទ្ធផលដូចជា វត្តអារាម...

មួយនាក់មួយចានចង្កឹះ

(ស្ទឹងត្រែង)៖ កែប ថា មានអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកឈ្មោះ កែន ឈន និង ម្ដាយឈ្មោះ មិច មេត។ កែប ថា មានបងប្អូនចំនួន៣នាក់។ សព្វ​ថ្ងៃគាត់ជាកសិករនៅភូមិអូរស្វាយ និងមានកូនចំនួន ២នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមតម្រូវឲ្យ កែប ថា...

ភូមិធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ

(ស្ទឹងត្រែង)៖ ផាត់ នី មានអាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ នៅឆ្នាំ១៩៦៦ នី បានមករស់នៅភូមិអូរស្វាយ ជាមួយឪពុកឈ្មោះ ប៉ែន និង ម្តាយឈ្មោះ ឃី ក្រោមការអំពាវអំនាវរបស់សម្ដេចព្រះនរោត្តម សីហនុ។ នី មានបងប្អូនចំនួន៤នាក់ និងបានសិក្សាត្រឹមថ្នាក់ទី៧ថ្មី។ នៅពេល​មករស់នៅភូមិអូរស្វាយដំបូង ឪពុករបស់ នីបានចាប់ផ្តើមឆ្ការព្រៃក្រាស់សម្រាប់ធ្វើស្រែចម្ការ។ ការរស់នៅភូមិអូរស្វាយ គឺដើម្បីការពារបូរណភាពទឹកដី។ សម្តេចព្រះនរោត្តម សីហនុ...

សម្លាប់មនុស្សដោយបោះចូលទឹកទន្លេ

(ស្ទឹងត្រែង)៖ ជា អីម អាយុ៦៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់បានមករស់នៅភូមិអូរស្វាយតាំងពីឆ្នាំ ១៩៦០ជាង ជាមួយឪពុកឈ្មោះ ភូ ជា និងម្តាយឈ្មោះ យៀក ប៉ិក។ អីម មានបងប្អូនប្រុសស្រី ៦នាក់។ នៅអាយុប្រហែល៦ឆ្នាំ ជា អីម...

សមាជិកគ្រួសារបានបាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

(ស្ទឹងត្រែង)៖ ថាច់ ហឿង មានអាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ សព្វថ្ងៃ​រស់​នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង។ ហឿង រៀបការជាមួយ គង់ សាខន នៅឆ្នាំ១៩៩០ ដោយមានកូនៗចំនួនប្រាំនាក់។ អ្នកភូមិ និង ហឿង បានរៀបរាប់​ថា បុរីអូរស្វាយត្រូវបានបង្កើតឡើងដោយសម្ដេចព្រះនរោត្តមសីហនុ នៅអំឡុងឆ្នាំ១៩៦០ ដើម្បីការពារបូរណភាពទឹកដី។ នៅអំឡុងឆ្នាំ១៩៧០...

គ្រុនអាត្រាក់ទ័រស៊ីបាយបាន

(ស្ទឹងត្រែង)៖ កែម ឈៀង មានអាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ កែម ឈៀង មានបងប្អូនសរុបចំនួន ៣នាក់ ដែលរស់នៅភ្នំពេញ និង ១នាក់ទៀតរស់នៅខេត្តបាត់ដំបង។ ឈៀង និងគ្រួសារបានផ្លាស់ទីលំនៅមករស់ភូមិអូរស្វាយ ក្នុងខេត្តស្ទឹងត្រែងជាមួយឪពុកក្មេក តាមរយៈគោល​នយោបាយរបស់ព្រះបរមរតនកោដ្ឋ នៅអំឡុងឆ្នាំ ១៩៦០ ដើម្បីការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់​ប្រទេសជិតខាង។ កែប ឈៀង និងស្វាមីឈ្មោះ ហែម សាត មាន...

ការទម្លាក់គ្រាប់បែកក្នុងភូមិ

(ស្ទឹងត្រែង)៖ ផេង សុខ មានអាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ សព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខ មានឪពុកឈ្មោះ ផេង អូន និងម្តាយឈ្មោះ មាស រឿង និងបងប្អូនចំនួន ៤នាក់។ នៅឆ្នាំ១៩៦៤ ឪពុករបស់គាត់​គឺជាទាហានចូលនិវត្តន៍​បានសម្រេចចិត្តមករស់នៅអូរស្វាយ តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តមសីហនុ ក្នុងគោលបំណងការពារទឹកដីតាមព្រំដែន កាលនោះ សុខ មានអាយុ១១...

ទាហានបីរបប

(ស្ទឹងត្រែង)៖ ហាក់ ខេង អាយុ ៧៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល។ នៅឆ្នាំ ១៩៧៣ ខេង បានចូលធ្វើជាទាហានស្ម័គ្រចិត្ត និងបានប្រយុទ្ធជាមួយកងទ័ពលន់នល់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយមកនៅឆ្នាំ ១៩៧៩ ជាមួយកងទ័ពវៀតណាម រហូតដល់ឆ្នាំ ១៩៩៣ ដែលមានការរៀបចំបោះឆ្នោតនៅកម្ពុជាដោយអ៊ុនតាក់ ទើបគាត់ត្រឡប់ទៅស្រុកកំណើតវិញ។ នាសម័យខ្មែរក្រហម ហាក់ ខេង ជាទាហានការពារព្រំដែននៅតំបន់អូរអាឡៃ។ គាត់បានរៀបការជាមួយភរិយាឈ្មោះ...

ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

  (ត្បូងឃ្មុំ)៖ មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមជួសជុល និងរៀបចំសាលាបុណ្យសហគមន៍ជនជាតិស្ទៀង ចាប់ពីខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ សាលាបុណ្យសហគមន៍ជនជាតិស្ទៀងនេះនឹងបម្រើជាផលប្រយោជន៍សាធារណៈដល់សហគមន៍ជនជាតិស្ទៀងប្រមាណ១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ នៅក្នុងភូមិក្តុល ដែលជាភូមិមួយមានជនជាតិស្ទៀងរស់នៅច្រើនជាងគេ ក្នុងចំណោមភូមិទាំង១៣ផ្សេងទៀតនៃឃុំទន្លូង ខេត្តត្បូងឃ្មុំ។ ពីថ្ងៃទី១១ ដល់ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកភូមិជនជាតិដើមភាគតិចស្ទៀង នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀងដែលទើបនឹងជួសជុលរួចរាល់។...

ការចេញផ្សាយសៀវភៅ៖ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម”

​ភ្នំពេញ​៖ ហុង វណ្ណសុធីរ នឹកឃើញកាលនៅ​អង្គុយ​មុខ​ទូរទស្សន៍​ជាមួយ​ម្តាយ និង​ជីដូន​។ នេះគឺជារឿងដែលបានកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ ២០១០ នៅពេលអ្នកទាំងអស់គ្នាកំពុងមើលការផ្សាយពីការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។ វណ្ណសុធីរ សួរថា «តើមានអ្វីកើតឡើង?» ពេល​ឮ​សំណួរ​នេះ យាយ​របស់​នាង​បានស្រក់​ទឹក​ភ្នែក ហើយជាលើកដំបូង ម្តាយរបស់នាងបានប្រាប់នាងអំពីជីវិតគ្រួសាររបស់នាងក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ វណ្ណសុធីរបានសួរបន្តទៀតថា “ចុះលោកតា?”។ ជីដូន​របស់​នាង​បាន​ឆ្លើយ​ថា​៖ «​គាត់​ត្រូវ​បាន​គេយកទៅ​សម្លាប់​ក្នុង​របប​នោះ ដោយសារ​គាត់​ជា​មនុស្ស​ដែលទទួលបាន​ការអប់រំ​។» វណ្ណសុធីរ ដែលជាគ្រូបង្រៀននៅក្រុងសៀមរាប...

Solverwp- WordPress Theme and Plugin