Author: Lyhour Sreang

ការចងចាំនៅក្នុងជីវិតរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍

ដោយ ឆាំង យុ ១៧ មេសា ២០២៤ អត្ថបទមួយនេះគឺសូមឧទ្ទិសទៅដល់អ្នកដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីផ្ទះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជានាយកប្រតិបត្តិ នៃអង្គការដែលលះបង់នៅក្នុងការជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំតែងតែមានភាពជឿជាក់ថា ខ្ញុំមានការយល់ដឹងយ៉ាងមោះមុតអំពីទំហំនៃការឈឺចាប់ ដែលបង្កទៅដល់សង្គមកម្ពុជា ដោយរបបមួយនេះ។ ជាពិសេសចាប់តាំងពីខ្ញុំបានចំណាយពេលវេលានៅក្នុងជីវិតរបស់ខ្ញុំដើម្បីជួយប្រជាជនដែលទទួលរងការប៉ះពាល់។ ប៉ុន្ដែការចែកឋានរបស់ម្ដាយខ្ញុំនៅក្នុងពេលថ្មីៗនេះធ្វើឲ្យខ្ញុំយល់ឃើញថា ទោះបីជាបុគ្គលដែលចំណាយពេលវេលាអស់ជាច្រើន ទស្សវត្យរ៍ក្នុងការសិក្សាអំពីឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងផលប៉ះពាល់របស់វាក៏ដោយ ក៏នៅតែមានមេរៀនជាច្រើនដែលត្រូវរៀនអំពីរបៀបដែលរបួស និងផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍អាចបន្ទរពេញមួយជីវិត បន្ទាប់ពីភាពភ័យរន្ធត់បានបញ្ចប់។ នៅក្នុងកំឡុងរបបខ្មែរក្រហម...

លិខិតថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា

សូមផ្ញើជូនក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់៖ ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចំពោះការលះបង់ ការបំពេញការងារ និងការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំសម្រាប់ប្រទេសរបស់ខ្លួន។ ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីតាំងដែលជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនជារឿងងាយស្រួលនោះទេ។ ចំណែកឯការរៀនសូត្រអំពីប្រវត្តិសាស្រ្តក៏មិនងាយស្រួលដែរ។ ប្រវត្តិសាស្ត្រគឺមិនមែនជាមុខវិជ្ជាដែលងាយស្រួលរៀន ដោយសារធម្មជាតិរបស់មនុស្សមានលក្ខណៈស្មុគ្រស្មាញ បង្កប់នូវមនោសញ្ចេតនា និងពោរ ពេញទៅដោយឥរិយាបថដែលមិនអាចរៀបរាប់បានអស់សេចក្តី។ខណៈពេលដែលមនុស្សអាចបញ្ចេញនូវភាពសាហាវឃោរឃៅខ្លាំងយ៉ាងណាក៏ដោយ មនុស្សក៏អាចបង្ហាញនូវភាពស្រស់ផូរផង់ មានសណ្តានចិត្តល្អ និងភាពជាវីរបុរសថែមទៀតផង។ ដោយសារតែប្រវត្តិសាស្ត្រមិនមែនជារឿងងាយស្រួលបែបនេះហើយ ទើបអនាគតរបស់អ្នកទាំងអស់គ្នាក៏មិនងាយស្រួលដូចគ្នាដែរ។ សោកនាដកម្មនៅក្នុងប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវបានចារឹកទុកក្នុងក្រអៅបេះ ដូងនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ៥លាននាក់។ ខណៈពេលដែលអ្នករស់រានមានជីវិតនៃប្រវត្តិសាស្ត្រនេះបានបន្តបាត់បង់ទៅ...

Khieu Samphan is claiming victimhood

Truth does not need the law for protection; though, equally so, evil should be given no platform for its excusal, diminishment, or vindication. Khieu Samphan’s...

គ្មានបានរៀនសូត្រទេនៅសម័យខ្មែរក្រហម

(បាត់ដំបង)៖ គឿម គាំ អាយុ ៥៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ កាលពីសម័យខ្មែរក្រហម គាត់និងកុមារឯទៀតអាយុ ប្រហែលជា១០ឆ្នាំជាង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងកុមារ ដែលមានតួនាទីលើកដីតាមភ្លឺស្រែ និងជីកប្រឡាយ ឬប្រព័ន្ធបង្ហូរទឹកតាមវាលស្រែ។ នៅទីតាំងឃុំគោកឃ្មុំ ស្រុកថ្មគោល គាំបានលើកដី និងជីកប្រឡាយនៅទីនោះទៅតាមបញ្ជារបស់អង្គការ ទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គាត់បានបញ្ជាក់ថា វាជាការលំបាកសម្រាប់រូបគាត់ផ្ទាល់ និងកុមារដទៃទៀត...

របបខ្មែរក្រហមឃោរឃៅចំពោះជាតិសាសន៍ខ្លួន

(បាត់ដំបង)៖ កង ហាច អាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់បានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជា។ ដំបូងឡើយ ហាច ត្រូវបានចាត់តាំងឲ្យធ្វើជាកងចល័ត ដែលមានតួនាទី លើកទំនប់ និងជីកប្រឡាយ។ ក្រោយពីបញ្ចាប់ពីការងារពលកម្ម គាត់អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីជួបជុំឪពុកម្តាយ។ កាលនោះ កងទ័ពខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទៅតាមតំបន់មុនឆ្នាំ១៩៧៥។ ភូមិដែល កង ហាច...

យោធាដេញបាញ់ ដោយសារផ្លែគមួយផ្លែ

(បាត់ដំបង)៖ អុឹម សាលី អាយុ៥៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបមុខរបរជាអ្នកលក់ត្រី។ ភូមិ​របស់គាត់ត្រូវបាន​គ្រប់​គ្រង​​ដោយ​ខ្មែរក្រហមចាប់​តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទៅធ្វើការនៅ​តាមការដ្ឋាន ពីភូមិមួយទៅភូមិមួយ ដើម្បីបង្កើតជា សហករណ៍ធ្វើការរួម និង ហូបចុករួម ដែលមានកងឈ្លបជាអ្នកមើលការខុសត្រូវ។ ការងារនៅក្នុង​សហករណ៍មានដូចជាកាប់ព្រៃ លើកភ្លឺស្រែ ធ្វើចម្ការ និងដាំដំឡូងជាដើម។ ការដ្ឋាន នៅសម័យនោះអាចមានន័យថា ជាកន្លែងធ្វើការផង...

គ្រួសារខ្ញុំស្ទើរតែវាយចោលនៅអាងកំពីងពួយ

(បាត់ដំបង)៖ ហម ហឿន អាយុ ៦៩ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាកងយុវជន ហម ហឿន ដែលប្រហែលអាយុ ១៦ឆ្នាំនៅសម័យនោះ ត្រូវដើរទៅជីកទំនប់ជាក្រុម ដូចជានៅអាងកំពីងពួយ អាងអូរតាគី និងអាងតំាងម៉ែ សរុបទៅគ្រប់ច្រករហកទាំងអស់ នេះបើតាមការចងចាំរបស់គាត់។ គាត់និងសមាជិកក្នុងកងយុវជន ទទួលបានរបបអាហារអង្ករមួយថ្ងៃមួយកំប៉ុងទឹកដោះគោ(ប្រហែលជា ៣០០ក្រាម) សម្រាប់ដាំបបរហូប។...

Solverwp- WordPress Theme and Plugin